ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងមានឥទ្ធិពលនៅថៃចេញមុខផ្សះផ្សាបក្សផ្សេងៗដែលប្តឹងនាយករដ្ឋមន្ត្រីស្តីទី
ប្រធានគណបក្សប្រជាជន (Prachachon) របស់ប្រទេសថៃ បានចេញមុខអំពាវនាវឲ្យគណបក្សផ្សេងៗទម្លាក់ចោលការប្តឹង នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai ដោយចោទពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ដោយសារតែនាយករដ្ឋមន្ត្ត្រ្តីស្តីទីថ្វាយសេចក្តីព្រាងព្រះរាជក្រមឲ្យទ្រង់យល់ព្រម«រំលាយសភា»។

សារព័ត៌មានថៃបានស្រង់សម្តី លោក Natthapong Ruengpanyawut ដែលនិយាយនៅក្នុងការធ្វើបាឋកថាផ្សាយតាមបណ្តាញសង្គម ដោយបានអំពាវនាវឲ្យគណបក្ស ភូមិចៃថៃ (Bhumjaithai) និងគណបក្សប្រជាធិបតេយ្យថ្មី (New Democracy Party) ឲ្យលុបចោលបណ្តឹងបរិហារកេរ្តិ៍របស់ព្រះមហាក្សត្រ ដែលបានធ្វើឡើងប្រឆាំងនឹងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai។
នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai ដែលជាសមាសភាពថ្នាក់ដឹកនាំនៃគណបក្សភឿថៃ បានថ្វាយសេចក្តីព្រាងព្រះរាជក្រមទៅកាន់ស្ថាប័នមហាក្សត្រថៃ នៅថ្ងៃទី២ខែកញ្ញាកន្ងងទៅនេះ បន្ទាប់ពីការបរាជ័យក្នុងការចរចាជាមួយគណបក្សប្រជាជនក្នុងការបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ដែលដែនអំណាចនាយករដ្ឋមន្ត្រីស្តីទីស្ថិតនៅក្នុងភាពមិនច្បាស់លាស់ក្នុងការស្នើបែបនេះ។
គណបក្សប្រជាជន ដែលត្រូវបានបង្កើតឡើងក្រោយតុលាការធម្មនុញ្ញរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward) កាលពីខែសីហាឆ្នាំ២០២៤ ក្រោយរកឃើញកំហុសនៃប្រធានបក្សនេះប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា១១២ ដែលប៉ះពាល់ដល់រាជបល្ល័ង្ក ហើយថ្នាក់ដឹកនាំមួយចំនួននៃគណបក្សនេះត្រូវបានជាប់បម្រាមធ្វើនយោបាយ។ ប៉ុន្តែការបង្កើតបក្សប្រជាជននេះឡើង សមាជិកសភាជាប់ឆ្នោតនៃគណបក្សចាស់នោះ ក៏បានបន្តរួបរួមគ្នា ក្លាយជាគណបក្សប្រឆាំងដ៏ធំ រក្សាគោលជំហរគណបក្សចាស់ ដូចជា ការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃ។
នៅក្នុងលក្ខខណ្ឌដែលចរចាបរាជ័យជាមួយគណបក្សភឿថៃ គឺ គណបក្សប្រជាជនបានដាក់លក្ខខណ្ឌឲ្យគណបក្សភឿថៃប្រកាសរំលាយសភាបន្ទាប់ពីការកាន់អំណាច៤ខែ និង ការធ្វើប្រជាមតិដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគណបក្សភឿថៃមិនស្របតាម ដែលធ្វើឲ្យគណបក្សប្រជាជនងាកទៅគាំទ្រ គណបក្សភូមិចៃថៃវិញ ហើយគណបក្សភឿថៃដែលកំពុងដឹកនាំរដ្ឋាភិបាលចាំផ្ទះក៏សម្រេចចិត្តដាក់សំណើព្រាងព្រះរាជក្រមទៅស្ថាប័នមហាក្សត្រដើម្បីឲ្យទ្រង់យល់ព្រម «រំលាយសភា»។
យោងការស្រង់សម្តីរបស់សារព័ត៌មាន ខាវសុត លោក Parit Wacharasindhu ជាសមាជិកសភានៃគណបក្សប្រជាជននិងជាអ្នកនាំពាក្យគណបក្សនេះ បាននិយាយថា គណបក្សនេះមិនយល់ស្របជាមួយគោលជំហររបស់គណបក្សផ្សេងៗទៀតដែលមានជម្រើសផ្លូវច្បាប់ប្រឆាំងនាយករដ្ឋមន្ត្រីស្តីទី លើអំណាចស្នើរំលាយសភានោះទេ៕
រ៉ាន់ រើយ


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


