ព័ត៌មានអន្ដរជាតិ
មិនទាន់ស្បើយ កូវីដ ដើមផង ពេលនេះ ប្រេស៊ីល រកឃើញករណីឆ្លងវ៉ារ្យង់អាហ្រ្វិកខាងត្បូង មួយទៀត
ប្រទេសប្រេស៊ីលបានកត់ត្រាករណីដំបូងនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលងាយឆ្លងខ្លាំងរបស់ប្រទេសអាហ្វ្រិកខាងត្បូង ហើយវាជាសញ្ញាគ្រោះថ្នាក់ថ្មីមួយទៀតសម្រាប់ប្រទេសនេះ ខណៈដែលកំពុងត្រូវបានបំផ្លាញដោយជំងឺកូវីដ ១៩ ប្រភេទដើមទាំងករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុតនៅលើពិភពលោក ។
ស្ត្រីរស់នៅរដ្ឋ Sao Paulo បច្ចុប្បន្នត្រូវបានបញ្ជាក់ថាបានឆ្លងវ៉ារ្យង់អាហ្វ្រិកខាងត្បួងប្រភេទ B.1.351 ដោយវិទ្យាស្ថានជីវសាស្រ្ត Butantan ខណៈការវិភាគបន្ថែមទៀតបានបញ្ជាក់ថា វាក៏អាចជាករណីឆ្លងវ៉ារ្យង់ក្នុងស្រុកដែលគេស្គាល់ថា P.1 ផងដែរ ដែលក៏កំពុងសាយភាយយ៉ាងទូលំទូលាយនៅអាហ្វ្រិកខាងត្បូង និងកន្លែងផ្សេងទៀត ។

ការរកឃើញនៃវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងមួយនេះបានបន្ថែមការព្រួយបារម្ភថា រលកឆ្លងជំងឺកូវីដ ១៩ ដ៏កាចសាហារដែលកំពុងផ្ទុះឡើងនៅប្រេស៊ីល អាចនៅតែរក្សាការបំបែកកំណត់ត្រាគួរឲ្យភ័យខ្លាចនៅសប្តាហ៍ក្រោយៗទៀត ខណៈកាលពីថ្ងៃអង្គារក្រសួងសុខាភិបាលបានរាយការណ៍អំពីការស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃចំនួន ៤,១៩៥ នាក់ ។
ទន្ទឹមនោះអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួនបានព្យាករណ៍ថា ការផ្ទុះឡើងនៅក្នុងប្រទេសដ៏ធំបំផុតនៅអាមេរិកខាងត្បូងមួយនេះអាចនឹងតាមទាន់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានមនុស្សស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតនៅលើពិភពលោក ។

បន្ថែមពីនេះអ្នកវិទ្យាសាស្ត្រភ័យខ្លាចថា វ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង និងវ៉ារ្យ៉ង់ប្រេស៊ីលដែលកំពុងរីករាលដាលរួចទៅហើយនោះកាន់តែមានលក្ខណៈឆ្លងខ្លាំង និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាង វីរុសដើមទៅទៀត ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣,១៩៧,០៣១ ករណី និងមានអ្នកស្លាប់ចំនួន ៣៤១,០៩៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លើកដំបូង! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដ លើស ៤,០០០ នាក់
ចុចអាន ៖ កូវីដនៅ ប្រេស៊ីល ឆ្លងលើស ១៣ លានករណី ក្រោយរកឃើញថ្មីជិត ៣ ម៉ឺននាក់រយៈពេល ២៤ ម៉ោងចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


