ព័ត៌មានអន្ដរជាតិ
លោក Anutin ទទួលដំបូន្មានពីអតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ( Anutin Charnvirakul) បានបង្ហាញរូបភាពនៃការស្រស់ស្រូបអាហាររួមគ្នាជាមួយអតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva ក្នុងថ្ងៃដែលព្រះមហាក្សត្រថៃបានយល់ព្រមលើសំណើរតែងតាំងសមាជិកគណរដ្ឋមន្ត្រីរបស់លោក។
នៅក្នុងសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក អានុទីន បានសរសេរថា៖«បានទទួលនូវដំបូន្មានមានប្រយោជន៍និងមានតម្លៃជាច្រើន ពីអតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva ដើម្បីលើកទឹកចិត្តពួកយើង និងពិសារអាហារថ្ងៃត្រង់រួមគ្នានៅថ្ងៃនេះ។ សូមអរគុណច្រើន»។

មហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) រាមាទី១០ បានចេញរាជក្រឹត្យតែងតាំងសមាជិកគណបក្សរដ្ឋមន្ត្រីថ្មីរបស់ថៃ ដឹកនាំដោយ នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល អមដោយឧបនាយករដ្ឋមន្តី្រចំនួន ៦ រូប មាន ឧបនាយករដ្ឋមន្ត្រី Phipat Ratchakitprakarn និងជារដ្ឋមន្ត្រីដឹកជញ្ជូន, ឧបនាយករដ្ឋមន្ត្រី Sophon Sarum, ឧបនាយករដ្ឋមន្ត្រី Bowornsak Uwanno, ឧបនាយករដ្ឋមន្ត្រី Ekniti Nitithanprapas និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី Capt Thamanat Prompow និងជារដ្ឋមន្ត្រីកសិកម្មនិងសហករណ៍, និង ឧបនាយករដ្ឋមន្ត្រី Suchart Chomklin និងជារដ្ឋមន្ត្រីធនធានធម្មជាតិនិងបរិស្ថាន។
លោក អានុទីន ជាកូនប្រុសរបស់ Chavarat Charnvirakul ដែលជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរដ្ឋបាលរបស់អតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva ដែលកាន់អំណាចពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១។ ឪពុករបស់ លោក អានុទីន ក៏ធ្លាប់ក៏ធ្លាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ ពេលដែលតុលាការធម្មនុញថៃរំលាយគណបក្ស អំណាចប្រជាជន (People’s Power Party) ដែលជាបក្សកាន់អំណាចរបស់លោក Somchai Wongsawat ដែលជាប្អូនថ្លៃរបស់ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រកាលថ្ងៃទី២ខែធ្នូឆ្នាំ២០០៨។
Chavarat Charnvirakul បានដឹកនាំដឹកនាំគណបក្ស ភូមិចៃថៃ (ឬគណបក្សមោទនភាពថៃ) ចាប់តាំងពីខែកុម្ភៈឆ្នាំ២០០៩ រហូតដល់ខែកញ្ញាឆ្នាំ២០១២ ដែលលោកបានប្រគល់ឲ្យកូនប្រុសរបស់លោក គឺ លោក អានុទីន ឆានវីរៈគុល ដែលបានក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃនាពេលនេះ។
អតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva ជាអ្នកនយោបាយប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងបានដឹកនាំប្រឆាំងយ៉ាងខ្លាំងក្នុងពេលលោក ដឹកនាំគណបក្សប្រជាធិបតេយ្យអំឡុងពេលដឹកនាំដឹកនាំ គណបក្សអំណាចប្រជាជន របស់លោក Somchai Wongsawat ដែលជាប្អូនថ្លៃរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៕
រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


