ព័ត៌មានអន្ដរជាតិ
ត្រាំ ទុកពេលឱ្យក្រុមហាម៉ាស ៣ទៅ៤ថ្ងៃ ឆ្លើយតបសំណើបទឈប់បាញ់នៅហ្គាហ្សា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ពេលឲ្យក្រុមហាម៉ាស «បីឬបួនថ្ងៃ» ដើម្បីទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សារបស់លោក ដោយព្រមានអំពី «ទីបញ្ចប់ដ៏សោកសៅ» ប្រសិនបើហាម៉ាសមិនព្រមទទួលយក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែតុលា។

ផែនការនេះ គាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋអារ៉ាប់មួយចំនួន ដែលអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ ការផ្លាស់ប្តូរចំណាប់ខ្មាំង ការដកខ្លួនជាដំណាក់កាលរបស់អ៊ីស្រាអែល និងការដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។
ផែនការរបស់សហរដ្ឋអាមេរិកនេះមានចំនួន២០ចំណុច សម្រាប់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ទាមទារឱ្យក្រុមហាម៉ាសបោះបង់អាវុធរបស់ខ្លួន ហើយបោះបង់ចោលការគ្រប់គ្រង ដោយនឹងផ្តល់ការលើកលែងទោសដល់សមាជិករបស់ហាម៉ាស ប្រសិនបើពួកគេទទួលយកការរស់នៅដោយសន្តិវិធី ឬការផ្លាស់ទៅបរទេស។

ពាក់ព័ន្ធបញ្ហានេះ Fatah ដែលជាគណបក្សនយោបាយសំខាន់របស់ប៉ាឡេស្ទីន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម តែបានថ្កោលទោសសំណើនេះថាជាការចុះចាញ់របស់ប៉ាឡេស្ទីន ដែលធ្វើអោយការរួបរួមរបស់ប៉ាឡេស្ទីនចុះខ្សោយ។ ប្រទេសកាតាបានបញ្ជាក់ថា ក្រុមហាម៉ាសនៅតែពិនិត្យមើលផែនការនេះ ហើយអង្គការសហប្រជាជាតិបានជំរុញឱ្យភាគីទាំងអស់យល់ព្រមដើម្បីបន្ធូរបន្ថយការឈឺចាប់របស់ប្រជាជនហ្គាហ្សា។
ក្រុមអ្នករិះគន់ក៏បាននិយាយដែរថា ផែនការលោកត្រាំ លំអៀងទៅខាងអ៊ីស្រាអែល និងធ្វើសកម្មភាពដោយហិង្សាជាជាងការផ្តល់ជូនសន្តិភាព ដោយលោក ត្រាំ បានព្រមានថាអ៊ីស្រាអែលនឹងបង្កើនការវាយប្រហារប្រសិនបើក្រុមហាម៉ាសមិនព្រមទទួលយកសំណើរ។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានបន្តសម្លាប់មនុស្សរាប់សិបនាក់ជារៀងរាល់ថ្ងៃ ដោយជំរុញឱ្យចំនួនអ្នកស្លាប់នៅហ្គាហ្សាលើសពី៦៦,០០០ នាក់ និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


