សុខភាព
លោក ឈាង រ៉ា៖ ត្រូវពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនគ្រប់កម្រិតទាំងរដ្ឋ និងឯកជន
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពជាស្នូលមួយនៃការអភិវឌ្ឍជាតិ ហើយសុខភាពផ្លូវចិត្ត ជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ។ ជាមួយគ្នានេះ លោកបានណែនាំឱ្យពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៅគ្រប់កម្រិតទាំងរដ្ឋ និងឯកជន តាមរយៈការស្វែងរកវិធីសាស្ត្រ និងការបណ្តុះបណ្តាលដែលមានប្រសិទ្ធភាព។

ការលើកឡើងនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដើម្បីពិនិត្យវឌ្ឍនភាពនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។
បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ដាក់ចេញនូវ អនុសាសន៍ស្នូលសំខាន់ៗ ដោយត្រូវពង្រីកការយកចិត្តទុកដាក់ថែមទៀត ដើម្បីពង្រីកធនធានអមសុខភាព ដូចជាជំនាញកិច្ចការសង្គម។ ក្នុងនោះត្រូវពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៅគ្រប់កម្រិតទាំងរដ្ឋ និងឯកជន ដោយសហការជាមួយគណៈគ្រូពេទ្យ និងស្វែងរកវិធីសាស្រ្ត ធ្វើការបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំពីចំណុចគន្លឹះ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលឱ្យបានជាក់លាក់ ដើម្បីពង្រីកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនឱ្យកាន់តែទូលំទូលាយថែមទៀត រៀបចំគោលការណ៍ណែនាំបច្ចេកទេសឱ្យបានច្រើន។ ក្នុងនោះត្រូវគិតពីការងារយុទ្ធនាការអប់រំ សុខភាពផ្លូវចិត្ត និងគ្រឿងញៀន និងត្រូវជំរុញការងារស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តឱ្យបានច្រើន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


