សុខភាព
សូមប្រុងប្រយ័ត្នជំងឺរលាកអញ្ចាញធ្មេញ អាចបណ្តាលឲ្យកើតជំងឺផ្សេងៗទៀត?
តាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែល មានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល និងបម្រែបម្រួលសរីរាង្គផ្សេងៗ។

ជំងឺមួយចំនួន ដែលអាចកើតមាន ដោយសារការរលាកអញ្ចាញធ្មេញ៖
– ជំងឺបេះដូង
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ជំងឺមហារីកមាត់ធ្មេញ
– ជំងឺរលាកសួត
– ជំងឺទឹកនោមផ្អែម
– ជំងឺពុកធ្មេញ ក្លិនមាត់មិនល្អ និងបាត់បង់ធ្មេញ
– ជំងឺពុកឆ្អឹង
– ជំងឺរលាកសន្លាក់
– សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)


ជំងឺរលាកអញ្ចាញធ្មេញ បង្កដោយមូលហេតុធំចម្បងមួយ គឺពពួកបាក់តេរី ដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះផ្ទាល់សារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។


សូមលោកអ្នក ការពារសុខភាពមាត់ធ្មេញរបស់លោកអ្នក កុំឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ ដោយត្រូវធ្វើអនាម័យមាត់ធ្មេញជាប្រចាំ ដុសសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ បរិភោគអាហារជួយដល់សុខភាព ហើយត្រូវណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កត្តាគួរយល់ដឹងអំពីការថែទាំទារកក្រោយសម្រាល!

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់