Connect with us

សុខភាព

ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ

បានផុស

នៅ

ឃើញ​ប្រុស​ៗមាន​កម្លាំង​ខ្លាំង រឹងមាំ​ជាង​ស្រីៗ តិច​ថា អត់​ចេះ​ឈឺ​ច្រើន។ រឿង​ជំងឺ​នេះ មិន​ចេះ​រើស​អើង​នោះ​ទេ។ ​ប្រុសៗ​ បើ​ចង់​មាន​សុខភាព​ល្អ​រស់​បាន​យូរ គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ឆែក​មើល ហើយ​ប្រយ័ត្ន​បំផុត៖

១- ទឹកនោមផ្អែម

Premium Photo | Asian male doctor discussing diagnosis with patient about  his health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើញ៉ាំអាហារត្រឹមត្រូវ យើងមានគីឡូសមស្រប ហើយថេរ មិនមានបញ្ហាលើសជាតិខ្លាញ់ ឬលើសសម្ពាធឈាមទេ អ៊ីចឹងមិនចាំបាច់ធ្វើតេស្តនេះទេ។ ប៉ុន្តែ បើមានអាយុលើសពី ៤៥ ឆ្នាំ លើសគីឡូ ឬក៏ធ្លាប់មានសមាជិកគ្រួសារណាម្នាក់កើតទឹកនោមផ្អែម គួរប្រញាប់ទៅជួបពេទ្យ ដើម្បីពិនិត្យរកមើលជំងឺនេះ។ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺនេះបាន ពេទ្យនឹងពិនិត្យមើលជាតិស្ករក្នុងឈាម និង A1C។

២- កាមរោគ

មិនខ្វល់រឿងស្មោះស្ម័គ្រតែដៃគូម្នាក់ ឬក៏ច្រើននាក់ក្តី យើងមិនគួររំលងចោលតេស្តពិនិត្យរកជំងឺឆ្លងតាមការរួមភេទទាំងនេះទេ ជាពិសេស អេដស៍ និងរលាកថ្លើម C (HIV and hepatitis C)។ ជំងឺទាំងពីរនេះ អាចរស់នៅក្នុងខ្លួនមនុស្សយើងបានរហូតទៅដល់ ១០ ឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ បើធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់ចាក់ថ្នាំញៀន ធ្លាប់បញ្ចូលឈាម គួរប្រញាប់ទៅពិនិត្យរកមើល។

៣- សមាមាត្រទម្ងន់

គួរធ្វើតេស្តពិនិត្យមើលសមាមាត្រទម្ងន់ដែលជាតេស្តវាស់ខ្លាញ់ក្នុងខ្លួន ដោយធៀបទម្ងន់ និងកម្ពស់។ បើសិនជាសមាមាត្រទម្ងន់នៅចន្លោះ ១៨,៥ និង ២៤,៩ នោះបានន័យថា ទម្ងន់យើងនៅធម្មតា។ ប៉ុន្តែ ការគណនាខាងលើមិនប្រាកដថាត្រឹមត្រូវទាំងអស់នេះទេ។ យើងនៅតែអាចមានបញ្ហាលើសទម្ងន់ដដែល។

៤- ជាតិខ្លាញ់

ជាទូទៅ ប្រុសៗមានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ច្រើនជាងស្រីៗ ហើយលើសជាតិខ្លាញ់ជាកត្តាបង្កជំងឺនេះ។

យើងគួរឲ្យពេទ្យពិនិត្យមើលជាតិខ្លាញ់រៀងរាល់ ៤ ទៅ ៦ ឆ្នាំម្តង ពេលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ឬគួរពិនិត្យឲ្យបានញឹកញាប់ជាងនេះ បើសិនយើងមានជំងឺបេះដូង កើតទឹកនោមផ្អែម ប្រើថ្នាំជក់ (ជក់​បារី) ឬលើសឈាម។

៥- សម្ពាធឈាម

គួរវាស់សម្ពាធឈាមរៀងរាល់ពេលដែលទៅជួបពេទ្យ ពេលមានអាយុចាប់ពី ១៨ ឆ្នាំឡើង។ ការវាស់សម្ពាធឈាម គឺរហ័ស ងាយស្រួល និងមិនឈឺចាប់ឡើយ។ យើងអាចវាស់បាននៅគ្រប់ទីកន្លែងដែលមានសេវាសុខភាព ឱសថស្ថាន ឬនៅផ្ទះក៏បាន ដោយគ្រាន់តែយកប្រដាប់វាស់រឹបនៅលើដៃ ហើយវាស់មើលចរន្តឈាមដែលរត់កាត់សរសៃឈាមធំនៅដើមដៃ។

៦- បញ្ហាពោះវៀនធំ

Diverticulosis: Diet Makes All the Difference - Cutica Health

បុរសគ្រប់រូបគួរធ្វើតេស្តរកមើលជំងឺមហារីកពោះវៀនធំ ពេលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ប៉ុន្តែ បើក្នុងគ្រួសាររធ្លាប់មានអ្នកណាម្នាក់កើតជំងឺនេះ គួរពិនិត្យរកមើលជំងឺនេះឲ្យបានឆាប់រហ័ស។

តេស្ត គឺពិបាករៀបរាប់បន្តិច គឺគ្រូពេទ្យយកកាមេរ៉ាតូចមួយដាក់ចូលទៅក្នុងរន្ធគូទរហូតទៅដល់ពោះវៀនធំ ដើម្បីរកមើលដុំ ឬរោគសញ្ញាផ្សេងៗរបស់ជំងឺមហារីក។ តែកុំបារម្ភអី ព្រោះតេស្តនេះ គឺមិនពិបាកទ្រាំនោះទេ។

៧- ក្រពេញប្រូស្តាត

មានការលើកឡើងមួយចំនួនថា ការពិនិត្យមើលក្រពេញប្រូស្តាត គឺមានតម្លៃថ្លៃ ហើយក៏មិនចាំបាច់ត្រូវធ្វើវាទេ ទោះបីជាវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក៏ដោយ។ មានករណីខ្លះ ការពិនិត្យមើលក្រពេញប្រូស្តាត អាចជួយជីវិតយើងបាន។ ដូច្នេះ មុនពេលពិនិត្យ គួរពិភាក្សាយោបល់ជាមួយពេទ្យ។

ពិនិត្យសុខភាពឲ្យទៀងទាត់ នឹងផ្តល់ផលវិជ្ជមានដល់យើង។ អត្រាដែលយើងអាចព្យាបាលជំងឺឆាប់ជា មានច្រើន។ ត្រូវចាត់ទុកសុខភាពយើងជាកត្តាចម្បង នោះយើងមានសុខភាពល្អ ហើយរស់នៅបានយូរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ស្រីៗគួរដឹង

ចុចអាន៖ ការ​ពិត​ទាំង​៥​​ ទាក់ទង​នឹង​ទ្វារ​មាស​ស្រី​ៗ​គួរ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម