សុខភាព
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្ដាលឲ្យបាត់បង់អាយុជីវិត ឬធ្លាក់ខ្លួនពិការបានយ៉ាងងាយ(Stroke)!
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចំនួននៃអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្នុងមួយឆ្នាំៗ មានចំនួនប្រហែល ១៥លាននាក់ ហើយក្នុងនោះមាន ៥លាននាក់ប្រឈមការបាត់បង់អាយុជីវិត។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅលើសកលលោក ការរៀបចំក្រុមការងារជំនាញពិសេសដែលត្រៀមជាស្រេចសម្រាប់ទទួល និងព្យាបាលសង្គ្រោះបន្ទាន់ (Stroke Unit) ចំពោះរាល់ករណីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នេះគឺជាការចាំបាច់ជាទីបំផុត។
យើងត្រូវតែស្គាល់ពីរោគសញ្ញានៃជំងឺនេះទាំងអស់គ្នា ដើម្បីឆាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត។
រោគសញ្ញាសំខាន់ៗមាន៖
– ពិបាកនិយាយភ្លាមៗ រឺនិយាយមិនបាន
– ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
– វៀចមុខភ្លាមៗ

ប្រសិនបើអ្នកជំងឺបានមកដល់មន្ទីរពេទ្យ ក្នុងថេរវេលា៤ម៉ោងដំបូង ក្នុងករណីស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ(Thrombolysis) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះទេ ហើយដែលក្រុមការងារជំនាញធ្វើការវាយតម្លៃ និងសម្រេចចិត្ត)។

ការយឺតយ៉ាវក្នុងការព្យាបាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចឲ្យយើងធ្លាក់ខ្លួនពិការបាន ដែលជាការខាតបង់ធំធេងណាស់ចំពោះខ្លួនយើង គ្រួសារ ក៏ដូចជាសង្គមជាតិយើងទាំងមូល។

តាមអង្គការសុខភាពពិភពលោក គ្រប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ត្រូវតែបានទទួលការព្យាបាលនៅក្នុងបន្ទប់ព្យាបាលបន្ទាន់នៃជំងឺនេះ(Stroke Unit) ដែលមានគ្រប់ផ្នែកជំនាញឯកទេសពាក់ព័ន្ធ ដូចជាខាងសង្គ្រោះបន្ទាន់ ខាងរូបភាពវេជ្ជសាស្ត្រ ខាងប្រសាទសាស្ត្រ សរសៃឈាមខួរក្បាល ខាងវះកាត់ប្រព័ន្ធប្រសាទ និងខាងព្យាបាលដោយចលនា។

“ការអញ្ជើញមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាពដោយសារជំងឺនេះ ក៏ដូចជាការកាត់បន្ថយសេចក្តីស្លាប់ដែរ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សារៈសំខាន់នៃការដាក់ជនរងគ្រោះដេកផ្អៀង ដើម្បីជួយសង្គ្រោះបឋមភ្លាមៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


