សុខភាព
ឧស្សាហ៍ឈឺក្បាល! មកស្វែងយល់ពីមូលហេតុនៃការឈឺក្បាលមួយចំនួនរបស់អ្នក
អាការៈឈឺក្បាលគឺតែងតែជួបជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ វាអាចជារឿងតូចតាច តែក៏អាចជារឿងគ្រោះថ្នាក់ដែរ។ អាការៈឈឺក្បាល ជាការឈឺចាប់ត្រង់ផ្នែកក្បាល ដោយពេលខ្លះឈឺខ្លាំងស្ទើរទ្រាំពុំបាន ឬពុំអាចប្រកបរបរការងារបាន។វាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យឈឺក្បាល ដែលមូលហេតុទាំងនោះអាចឲ្យយើងដឹងបាន ប្រសិនបើមានការមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។
១) តើបញ្ហាឈឺក្បាលប្រភេទណាដែលអ្នកធ្លាប់ឈឺ?
ការឈឺក្បាលមានច្រើនប្រភេទ និងច្រើនទម្រង់ដោយខ្លះមានរយៈពេលខ្លីត្រឹមប៉ុន្មាននាទី និងខ្លះទៀតមាន រយៈពេលវែងដល់រាប់ម៉ោង។
គេចែកការឈឺក្បាលជា២ប្រភេទធំៗ៖
– ការឈឺក្បាលដោយឯកឯង ដែលមិនរួមផ្សំនឹងជំងឺផ្សេងៗ (Céphalée primaire)
– ការឈឺក្បាលបន្ទាប់ពីការប៉ះទង្គិចក្បាលឬជំងឺផ្សេងៗ (Céphalée secondaire)

២) មូលហេតុនៃការឈឺក្បាល៖
ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចឲ្យឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖
– ការឈឺក្បាលប្រកាំង
– ការឈឺសរសៃមុខ និងក្បាល
– ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
– ការធុញថប់ (Stress) និងការថប់បារម្ភ

ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖
– ជំងឺរលាកស្រោមខួរក្បាល
– ការហូរឈាមក្នុងស្រោមខួរក្បាល
– ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke)
– ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។
៣) តើយើងត្រូវធ្វើដូចម្តេចដើម្បីដឹងមូលហេតុនៃការឈឺក្បាល?
ចំពោះការធ្វើរោគវិនិច្ឆ័យ ជាទូទៅតែងតែពិបាកខ្លះ វាទាមទារឲ្យមានការសាកសួរ និងពិនិត្យយ៉ាងយកចិត្តទុកដាក់និងល្អិតល្អន់ពីវេជ្ជបណ្ឌិតឯកទេស រួមផ្សំជាមួយការធ្វើតេស្តមួយចំនួនដែលមាននៅមន្ទីរពេទ្យជាមួយស្តង់ដាខ្ពស់ក្នុងការ៖
– ធ្វើតេស្តឈាម
– រុករកដោយម៉ាស៊ីនស្កេនខួរក្បាល និងម៉ាស៊ីន អឹមអរអាយ (MRI)
– វាស់ប្រព័ន្ធចរន្តខួរក្បាលដោយម៉ាស៊ីន EEG ជាដើម។

៤) តើយើងត្រូវធ្វើដូចម្តេចប្រសិនបើឈឺក្បាល?
ការព្យាបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ។ មានតែការមកពិគ្រោះ និងពិនិត្យ ជាមួយគ្រូពេទ្យជំនាញតែប៉ុណ្ណោះ ដែលអាចឲ្យយើងដឹងពីមូលហេតុច្បាស់លាស់ ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ចំណាំ៖ សូមជៀសវាងការទៅផ្សំថ្នាំលេបនៅតាមឱសថស្ថាននានាដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំឲ្យមានគ្រោះថ្នាក់ ដល់ជីវិតជាយថាហេតុ។ ក្រុមគ្រូពេទ្យគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតត្រៀមខ្លួនជាស្រេច ជួបពិគ្រោះ ពិនិត្យ និងផ្តល់អនុសាសន៍លំអិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្នកនិយមផឹកកាហ្វេ មកមើលឥទ្ធិពលសំខាន់ពីភេសជ្ជៈមួយនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



