សុខភាព
ករណីជំងឺគ្រុនឈាម៥ខែដើមឆ្នាំនេះ ថយចុះជាង៥ដង
ភ្នំពេញ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថា នៅក្នុងរយៈពេលជិត៥ខែដើមឆ្នាំ២០២១នេះមានករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេសចំនួន៥៧១ករណី និងស្លាប់១នាក់ ថយចុះជាង៥ដង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅមានករណីគ្រុនឈាមរហូតដល់ជាង២,៨០០ករណី គ្មានអ្នកស្លាប់។

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា ការធ្លាក់ចុះនៃករណីជំងឺគ្រុនឈាមនេះដោយសារតែមានការអន្តរាគមន៍ពីក្រសួងសុខាភិបាលកាលពីឆ្នាំមុនដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការធ្វើអនាម័យសំអាតបរិស្ថានដោយមិនចោលនូវកាកសំណល់ផ្តេសផ្តាសដូចជាសំបកកង់ឡានក៏ដូចជាលាងសំអាតពាង ឬអាងទឹកជាដើម។
លោក វេជ្ជបណ្ឌិត បានបន្ដទៀតថា ជាងនេះទៅទៀតជំងឺកូវីដ-១៩ ក៏ជាកក្តាមួយចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ដោយសារប្រជាពលរដ្ឋចេះធ្វើអនាម័យទាំងខ្លួនប្រាណក៏ដូចជាសំអាតលំនៅដ្ឋាន និងបរិស្ថានបានស្អាត។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ ក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតប្រមាណ១,៦០០តោនទូទាំងប្រទេស និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសរួចរាល់ហើយសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ក្រៅពីនេះក្រសួងបានត្រៀមថ្នាំបាញ់សម្លាប់មូស៦ពាន់លីត្រ និងសេរ៉ូមចំនួន៦ទៅ៧ម៉ឺនប្លោកនៅពេលដែលមានការរាតត្បាតជំងឺគ្រុនឈាម។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋបន្តធ្វើអនាម័យសំអាតបរិស្ថានឱ្យបានស្អាតដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមខណៈជំងឺនេះអាចនឹងមានការកើនឡើងនៅរដូវវស្សាដូចឆ្នាំមុនៗដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


