សុខភាព
ស្ត្រីត្រៀម និងកំពុងពរពោះគួរយល់ដឹងពីការពិនិត្យឈាម និងទឹកនោម
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរតែពិនិត្យឈាម និងទឹកនោមឱ្យបានទៀតទាត់ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្តាយ និងទារកជាមុន ដែលអាចឱ្យគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាននូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើឱ្យអ្នកម្តាយជៀសបាននូវហានិភ័យទាំងឡាយ។

ក. ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖
– ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
– លើសសម្ពាធឈាម
– កង្វះគ្រាប់ឈាមក្រហម
– បង្រុងក្រឡាភ្លើង
– មេរោគថ្លើមប្រភេទ បេ និងសេ…

ខ. ជាធម្មតាការពិនិត្យឈាម និងទឹកនោមត្រូវធ្វើឡើងចំនួន២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ៖
១- នៅពេលចាប់ផ្តើមមានកូន៖
– ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
– ការពិនិត្យគ្រាប់ឈាម : (កង្វះគ្រាប់ឈាមក្រហម ប្លាកែត (plaquettes) ចុះទាប…)
– ការពិនិត្យរកមេរោគ (អេដស៍ ស្វាយ ព្រូនឆ្មារ ស្អូច…)
– ពិនិត្យជាតិស្ករ ក្នុងឈាម លើស ឬខ្វះជាតិស្ករ
២- នៅពេលជិតសម្រាល ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារក ដូចនេះស្ត្រីមានផ្ទៃពោះគួរឆាប់មកពិគ្រោះមួយគ្រូពេទ្យជំនាញ។ ព្រោះសុខភាពម្តាយ និងទារកបានល្អគឺជាសុភមង្គលនៃក្រុមគ្រួសារ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


