សុខភាព
រៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ បើមិនចង់ជួបបញ្ហាផ្លូវចិត្ត
យើងរាល់គ្នាកើតមក តែងតែមានសេចក្ដីស្រលាញ់ មិនថាក្ដីស្រលាញ់ចំពោះឪពុកម្តាយ បងប្អូន មិត្តភក្តិ ឬដៃគូស្នេហានោះទេ។ ប៉ុន្តែ មានអ្នកខ្លះភ្លេចគិតថា មានមនុស្សម្នាក់ទៀត ដែលត្រូវយកចិត្តទុកដាក់ផងដែរ នោះគឺខ្លួនយើងតែម្ដង។
នៅពេលដែលយើងរៀនចេះស្រលាញ់ខ្លួនឯង យើងនឹងមើលឃើញពិភពលោកក្នុងផ្លូវល្អ មានថាមពលផ្លូវចិត្ត និងផ្លូវកាយក្លៀវក្លា ព្រមទាំងមានគំនិតសុទិដ្ឋិនិយមថែមទៀតផង។ ផ្ទុយទៅវិញ ការមិនពេញចិត្តនឹងខ្លួនឯង តែងតែធ្វើឲ្យយើងគិតច្រើនអសកម្ម ព្រមទាំងអាចកើតបញ្ហាផ្លូវចិត្តផងដែរ។
ដូចនេះ ចូរចាប់ផ្ដើមស្រលាញ់ខ្លួនឯង តាមវិធីងាយៗទាំង៧នេះ៖
១.ឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ
នៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែង ការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃគឺជារឿងធម្មតាទៅហើយ។ ប៉ុន្តែ ការធ្វើបែបនេះ ក៏អាចបង្កជាគ្រោះថ្នាក់ដោយមិនដឹងខ្លួនផងដែរ។ យ៉ាងណាមិញ វាមិនមានប្រយោជន៍នោះទេ ដែលធ្វើការប្រៀបធៀបបែបនេះ ទាំងដែលនៅលើភពផែនដីនេះ ពុំមានអ្នកទីពីរដែលជាយើងនោះឡើយ។
២. កុំខ្វល់នឹងគំនិតអ្នកដទៃ
ជាមួយគ្នានេះដែរ យើងមិនគួរខ្វល់ពីអ្វីដែលសង្គមគិត ឬរំពឹងមកលើយើងពេកទេ។ យើងមិនអាចធ្វើឲ្យគ្រប់គ្នារីករាយឡើយ។ តាមពិត ការគិតបែបនេះ គឺជារឿងដែលខ្ជះខ្ជាយពេលវេលា និងបង្អាក់ដំណើររបស់យើងប៉ុណ្ណោះ។
៣. កុំខ្លាចនឹងបង្កើតកំហុស
គ្មានអ្នកណាម្នាក់ដែលកើតមកល្អគ្រប់ដប់នោះទេ អ្នកណាក៏ចេះមានកំហុសដែរ។ ដូចនេះ កុំរឹតខ្លួនឯងតឹងពេក យើងអាចបង្កើតកំហុស និងរៀនពីវាបាន។
៤. តម្លៃមនុស្សមិនស្ថិតនៅលើរូបរាងកាយឡើយ
ចូរចាំថា យើងមានតម្លៃ ពីព្រោះយើងជាខ្លួនយើង មិនមែនដោយសារតែរូបរាងកាយខាងក្រៅរបស់យើងឡើយ។ ចូរស្លៀកពាក់អ្វីដែលយើងគិតថាមានទំនុកចិត្ត ស្រួលខ្លួន និងធ្វើឲ្យយើងរីករាយ។
៥. កុំខ្លាចដោះលែងមនុស្សមិនចម្រើន
ហេតុអ្វីបានជាយើងត្រូវស៊ូទ្រាំនឹងមនុស្សខ្លះដែលចូលមកក្នុងជីវិតយើង ហើយនាំយើងទៅរកក្តីវិនាស ទុក្ខព្រួយ និងបញ្ហាជាច្រើននោះ?។ អ្នកទាំងនោះពុំមានទំនួលខុសត្រូវចំពោះយើងឡើយ ដូចនេះ ដល់ពេលដែលយើងគួរដើរចេញហើយ ដើម្បីកុំឲ្យកាន់តែឈឺចាប់ជាងនេះ។
៦. ជឿជាក់លើការសម្រេចចិត្តខ្លួនឯង
យើងតែងតែសង្ស័យលើខ្លួនឯង និងសមត្ថភាពរបស់ខ្លួនក្នុងការសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ ទាំងដែលយើងដឹងច្បាស់ថា វាជារឿងល្អបំផុតទៅហើយ។ ចូរចាំថា អារម្មណ៍របស់យើងមិនសូវខុសឡើយ ពីព្រោះយើងស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាៗទាំងអស់។
៧. គិតដល់ខ្លួនឯងជាមុន
ស្រីៗយើងខ្លះ ស៊ាំនឹងការផ្ដល់អាទិភាពដល់អ្នកដទៃជាមុន។ ទោះបីជាមានពេលវេលា និងទីកន្លែងខ្លះដែលយើងគួរធ្វើបែបនេះក្តី ប៉ុន្តែយើងមិនគួរធ្វើវាឲ្យក្លាយទៅជាទម្លាប់មួយ ដែលបំផ្លាញដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍របស់យើងឡើយ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ មនុស្សស្រីនៅលីវមិនមានន័យថាឯកា ប៉ុន្តែអាចទទួលបានអត្ថប្រយោជន៍សំខាន់ ៤ យ៉ាងនេះ
សូមចុចអាន៖ ហេតុផល ៥ យ៉ាងដែលកូនក្រមុំសម័យថ្មីសឹងបោះបង់ចោលពិធីមង្គលការតាមបែបបុរាណ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង