Connect with us

KPT+

ហេតុផល ៥ យ៉ាង​ដែល​កូន​ក្រមុំ​សម័យ​ថ្មី​សឹង​បោះបង់​ចោល​ពិធី​មង្គលការ​តាម​បែប​បុរាណ

បានផុស

នៅ

ថ្ងៃ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី​ គឺ​អាពាហ៍ពិពាហ៍ ។ ស្ត្រី​ជា​ច្រើន​មាន​បំណង​តាំង​ពីក្មេង ក្នុង​ការ​ស្លៀក​សំលៀកបំពាក់​កូន​ក្រមុំ។ ពួកគេ​ធំ​ឡើង​ជាមួយ​នឹង​ក្ដី​សុបិន​នៃ​ពិធី​មង្គលការ​ ដូច​រឿង​ព្រេង​និទាន។

ប៉ុន្តែ​សព្វថ្ងៃ​នេះ ​ស្ត្រី​កាន់​តែ​ច្រើន​បោះបង់​ចោល​សុបិន​ក្នុង​វ័យ​កុមារ​ភាព​របស់​ពួកគេ ​ហើយ​ចូលចិត្ត​ការ​ជួបជុំ​តិចតួច​នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​ព្រោះថា៖

១. តម្លៃ​ចំណាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ សូម្បីតែ​ពិធី​តូចតាច​តាម​បែប​មាត្រដ្ឋាន​គ្រួសារ​ ក៏​តម្រូវ​ឱ្យ​មាន​ធនធាន​ហិរញ្ញវត្ថុ​សំខាន់ៗ​ដែរ។ រ៉ូប អ្នកថតរូប អ្នក​តុបតែង​ភោជនីយដ្ឋាន បញ្ជី​មុខ​ម្ហូប​​ជាដើម​ សម្រាប់​គ្រប់យ៉ាង​ហើយ​ទាំងអស់​នេះ ​នឹង​ត្រូវ​រៀបចំក្នុង​ពិធី​​ ដែល​តម្រូវ​ឲ្យ​ភាគី​សងខាង​ចំណាយ​ច្រើន​លើសលប់។

២. ភាព​តានតឹង

ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​មួយ​ ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​យ៉ាង​សស្រាក់សស្រាំ​ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​រៀបចំ​មាន​ភាព​​តានតឹង​ផ្នែក​សរសៃប្រសាទ​ជាដើម។ ភាព​តានតឹង​ថា​ តើ​អ្វី​ៗ​គ្រប់យ៉ាង​នឹង​ទៅ​តាម​ផែនការ​រៀបការ​ឬ​អត់ បើ​ទោះបី​មាន​ជំនួយ​ពី​អ្នក​រៀបចំ​ផែនការ​អាពាហ៍ពិពាហ៍​ហើយ​ក្ដី ​ក៏​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ​នឹង​អស់​កម្លាំង។

៣. កង្វះ​គ្រួសារ​ជា​ធំ

ប្រសិនបើ​យើង​មិន​មាន​សាច់ញាតិ​និង​មិត្តភ័ក្ដិ​ចូលរួម​ទេ ​វា​មិន​សម​នឹង​ការ​ប្រារព្ធ​ពិធី​ដ៏​អស្ចារ្យ​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ ​ថ្ងៃ​ដ៏​សំខាន់​នេះ​គឺ​សម្រាប់​យើង​ ហើយ​និង​ដៃគូ ​ដូច្នេះ​អ្នក​ទាំងពីរ​ត្រូវការ​ឡោមព័ទ្ធ​ញាតិមិត្ត​ មនុស្ស​ជា​ទី​ស្រលាញ់​ រួម​ទាំង​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន​ ដោយ​មិន​ចាំបាច់​អញ្ជើញ​មនុស្ស​រាប់​រយ​នាក់​ឲ្យ​មក​ដឹង​លឺ​ឡើយ។

៤. បញ្ហា​គ្រួសារ

ក្នុង​ពិធី​ត្រូវ​មាន​សមាជិក​ទាំងអស់​នៃ​គ្រួសារ​របស់​យើង​ បើ​សិន​មិន​មាន​ពួកគេ នោះ​គឺ​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ ជា​ពិសេស​ប្រសិន​បើ​ប្រវត្តិសាស្ត្រ​ច្រំ​ដែរ ​និង​ជា​បន្ទុក​ជាមួយ​នឹង​ជម្លោះ​គ្រួសារ​ដែល​មាន​ជា​យូរ​មក​ហើយ។

កូន​ក្រមុំ​និង​កូន​កំលោះ​មិន​ត្រឹម​តែ​ព្រួយ​បារម្ភ​អំពី​ពិធី​ទាំងមូល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​រួម​ទាំង​​​សាច់ញាតិ​របស់​ពួកគេ​ផង​ដែរ។ អ្វី​ដែល​ពួកគេ​ខ្លាច​គឺ ​ការ​ឈ្លោះ​ប្រកែក​គ្នា​ អាច​បំផ្លាញ​ថ្ងៃ​ល្អឥតខ្ចោះ​នេះ។

៥. មិន​ចង់​ក្លាយ​ជា​ចំណាប់​អារម្មណ៍

មាន​មនុស្ស​ជាច្រើន​ ​មិន​ចង់​ក្លាយ​ជា​ចំណុចកណ្ដាល​និង​​ចំណាប់​អារម្មណ៍​ ​ការ​យកចិត្តទុកដាក់​ពី​នរណា​ម្នាក់​ឡើយ។

ប្រសិន​បើ​កូន​កំលោះ​ឬ​កូន​ក្រមុំ​ខ្មាសអៀន​ខ្លាំង​ពេក​ វា​មិន​គួរ​ឱ្យ​ឆ្ងល់​ទេ​ ដែល​ពួកគេ​មិន​ចង់​បាន​ពិធី​មង្គលការ​​បែប​ប្រពៃណី​វែងឆ្ងាយ ​​ច្រើន​យប់​ច្រើន​ថ្ងៃ​និង​រាប់ម៉ោង​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖weddingtips

ចុចអាន៖ចាប់ផ្តើម​ថតរូបដើម្បី​ខ្លួនឯង​ មិនមែន​​ដើម្បីតែផុស​យក​ Like នោះទេ​

ចុចអាន៖រឿង ៥ យ៉ាង​ដែល​សហគ្រិន​គ្រប់រូប​អាច​រៀន​ពី Oprah Winfrey

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម