Connect with us

សុខភាព

យុវវ័យគួរញ៉ាំអីខ្លះ បើចង់បានសុខភាពល្អ រៀនឆ្លាត ធ្វើការរហ័ស?

បានផុស

នៅ

មនុស្ស​យើង​ទោះ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ សុទ្ធ​តែ​ត្រូវ​ការ​សារធាតុ​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​រាង​កាយ មិន​ថា​ក្មេង ចាស់ យុវវ័យ​ទេ គ្រាន់​តែ​ថា របប​អាហារ​អាច​នឹង​ខុស​គ្នា។ អត្ថបទនេះនឹង​លើក​យក​អាហារ​ល្អៗ​សម្រាប់យុវវ័យ ពិសេស​ប្រុសៗ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​ល្អ រៀន​កាន់​តែ​ពូ​កែ ចាប់​ផ្តើម​ជីវិត​ការងារ​កាន់​តែ​ប្រសើរ។

១- ម៉េច​ក្មេង​ទើប​ពេញ​វ័យ​ត្រូវ​ការ​របប​អាហារ​មាន​តុល្យភាព?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេញ​វ័យ មិន​សំដៅ​តែ​គ្រប់​ការ ឬ​គ្រប់​អាយុ​ប៉ុណ្ណោះ​ទេ ពេញ​វ័យ​ ជា​ពេល​វេលា​សំខាន់​បំផុត​ដែល​រាង​កាយ​ត្រូវ​ការ​ស្រូប​យក​អាហារ​ជីវជាតិ​ល្អៗ ដើម្បី​បំពេញ​តម្រូវ​ការ​លូត​លាស់​ជា​ច្រើន ដូច​ជា ឆ្អឹង ខួរ​ក្បាល និង​បង្កើន​ថាមពល​ ជាដើម។

អំឡុង​ពេល​នេះ យើង​ត្រូវ​ការ​ថាមពល​ដើម្បី​បំពេញ​កិច្ចការ​ងារ​សំខាន់ៗ​មួយ​ចំនួន ពិសេស​ការ​ប្រកួត​ប្រជែង​ខ្លាំង ​ជា​មួយ​ការ​សិក្សា​ថ្នាក់​ឧត្តម ដែល​ជា​ស្ពាន​ត្រួស​ត្រាយ​ផ្លូវ​ទៅ​រក​អនាគត​ភ្លឺស្វាង ហើយ​បើ​មិន​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ កាយ​សម្បទា សតិ​បញ្ហា​ ក៏​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា របប​អាហារ​សម្រាប់​យុវជន ក៏​ខុស​គ្នា​ពី​យុវតី​ ព្រោះ​ប្រុសៗ គឺ​ត្រូវ​ការ​អាហារ​មាន​ជីវជាតិ​បំប៉ន​ខ្ពស់​ជាង​ស្រីៗ។

២- អាហារ​មាន​តុល្យ​ភាព​សម្រាប់​យុវវ័យ

What is healthy food? - fathom-news

រាង​កាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​ជា​ចាំ​បាច់ ដោយ​ក្នុង​នោះ អ្នក​ឯកទេស​បាន​ណែនាំ​ឲ្យ​​ញ៉ាំ​សារធាតុ​ចិញ្ចឹម​ក្នុង​កម្រិត​ត្រឹម​ត្រូវ​មាន​ដូច​ជា៖

– អាហារ​ថាមពល៖ ២០០០ គីឡូកាឡូរី
– ប្រូតេអ៊ីន៖ ៥០ ក្រាម
– កាបូអ៊ីដ្រាត៖ ២៦០ ក្រាម
– ស្ករ៖ ៩០ ក្រាម
– ខ្លាញ់៖ ៧០ ក្រាម
– ខ្លាញ់ឆ្អែត៖ ២០ ក្រាម
– អំបិល៖ ៦ ក្រាម

៣- របប​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​យុវវ័យ

– អាហារ​ពេល​ព្រឹក៖ ដើម្បី​ផ្តល់​ភាព​រឹងមាំ​ដល់​មេតាបូលីស អាច​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ប្រូតេអ៊ីន។ បើ​យើង​ហាត់​ប្រាណ​ពេល​ព្រឹក​ទៀត​នោះ អាហារ​ពេល​ព្រឹក​សម្បូរ​ដោយ​ប្រូតេអ៊ីន ជួយ​ជំរុញ​ការ​ជា​សះស្បើយ និង​ជួសជុល​ឡើង​វិញ​នៃ​ប្រព័ន្ធ​សាច់​ដុំ។ ស៊ុត គឺ​ល្អ​សម្រាប់​អាហារ​ពេល​ព្រឹក ព្រោះ​មាន​តុល្យភាព​លើ​ប្រូតេអ៊ីន និង​ខ្លាញ់។ ជម្រើស​ដ៏​ល្អ​ផ្សេង​ទៀត រួម​មាន សាច់​ភ្លៅ​ក្រោយ​ជ្រូក​ឥត​ជាប់​ខ្លាញ់​ ត្រី ពិសេស​ត្រី​សាលម៉ុន និង​ពពួក​អាហារ​ផលិត​ពី​ទឹក​ដោះ​មាន​ខ្លាញ់​ទាប។ ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​បំបែក​ជាតិ​ប្រូតេអ៊ីន​ពី​អាហារ ហេតុ​នេះ​ញ៉ាំ​ប្រូតេអ៊ីន ជួយ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ អាច​ជួយ​កាត់​បន្ថយ​ចំនួន​កាឡូរី ពី​អាហារ​យើង​ញ៉ាំ​ពេញ​មួយ​ថ្ងៃ។

What are the benefits of eating healthy food? - The Health AGE

– អាហារ​ថ្ងៃ​ត្រង់៖ អាហារ​ថ្ងៃ​ត្រង់ ជា​របប​អាហារ​ចាំ​បាច់​បំផុត គួរ​មាន​ផ្ទុក​ទាំង​ប្រូតេអ៊ីន​សុទ្ធ​គ្មាន​ជាប់​ខ្លាញ់ និង​កាបូអ៊ីដ្រាត​ក្នុង​ជាតិ​ម្សៅ​អាមី​ដុង។ យើង​ត្រូវ​ការ​កាបូអ៊ីដ្រាត​សម្រាប់​ការ​ផលិត​ថាមពល បើ​កាត់​បន្ថយ​ការ​ញ៉ាំ​កាបូអ៊ីដ្រាត នឹង​ធ្វើ​ឲ្យ​អស់​កម្លាំង។ យ៉ាង​ណា មិន​មែន​គ្រប់​កាបូអ៊ីដ្រាត​ទាំងអស់ ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​មាន​តុល្យភាព​ក្នុង​រាង​កាយ​នោះ​ទេ គួរ​បន្ត​ញ៉ាំ​កាបូអ៊ីដ្រាត​ផ្តល់​នូវ​កំណើន​ឡើង​ស្មើ នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ដេរ។ គ្រាប់​ធញ្ញជាតិ​សម្រូប មាន​ជាតិ​កាក​សរសៃ​ខ្ពស់ គឺ​ជា​ជម្រើស​ល្អ ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​ជួយ​រក្សា​ថាមពល​រាង​កាយ​ទៀត​ផង។

– អាហារ​ពេល​ល្ងាច៖ អាហារ​ពេល​ល្ងាច ចាំ​បាច់​ត្រូវ​មាន​កាបូអ៊ីដ្រាត លាយ​ជា​មួយ​ខ្លាញ់​ល្អ ដើម្បី​ជួយ​សុខ​ភាព​កាន់​តែ​ល្អ ជួយ​រាង​កាយ​ផលិត​ថាមពល​សម្រាប់​ការ​លូតលាស់ និង​ការ​ជួសជុល​ប្រព័ន្ធ​ដំណើរ​ក្នុង​រាង​កាយ​ដែល​ទទួល​ផល​ប៉ះពាល់​ពេញ​មួយ​ថ្ងៃ។ ខ្លាញ់​ល្អ​សម្រាប់​សុខ​ភាព​ល្អ សម្បូរ​ក្នុង​សាច់​ត្រី​សាលម៉ុន ត្រី​សាបាក់ ឬ​ត្រី​ឈាម ​គ្រាប់​ធញ្ញជាតិ និង​ប្រេង​ក្នុង​រុក្ខជាតិ​ជាដើម។ ជាមួយ​គ្នា​នេះ កុំ​ភ្លេច​បន្លែ​សម្បូរ​ជាតិ​ទឹក​ផង។

– អាហារ​សម្រន់៖ សម្រាប់​អាហារ​សម្រន់​ដែល​អាច​បំពេញ​តម្រូវការ​ថាមពល និង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​មាន​ដូចជា៖

  • បឺរ​សណ្តែក​ដី និង​ផ្លែ​ចេក​ដាក់​លើ​នំ​ប្រៃ
  • ក្រែម​ផ្លែប៊ើរ លាយ​ជាមួយ​បន្ទះ​សាច់​មាន់
  • សាច់​គ្រាប់​ធញ្ញជាតិ និង​ពោត​លីង
  • ក្រែម​មាន​ជាតិ​ខ្លាញ់​ទាប ជាមួយ​នំ​ប្រៃ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម