Connect with us

សុខភាព

រោគសញ្ញានៃជំងឺវៀចឆ្អឹងច្រមុះ

បានផុស

នៅ

វៀចឆ្អឹងច្រមុះ គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្ដាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវៀចឆ្អឹងច្រមុះ​កើតឡើង​នៅ​ពេល​ជញ្ជាំង​ខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅ​ម្ខាង​ទៀត ដែល​បណ្ដាល​ឲ្យ​រន្ធច្រមុះ​តូច​ចង្អៀត។ ក្នុង​ករណីធ្ងន់ធ្ងរ វាបណ្តាល​ឲ្យ​ថយ​ចុះ​នូវ​ខ្យល់​ដង្ហើម ដែល​ធ្វើ​ឲ្យ​ពិបាកដកដង្ហើម ហើយ​បន្ថែម​លើ​នេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និង​មានការហូរឈាមច្រមុះ។ ការព្យាបាល​ដោយប្រើថ្នាំអាចកាត់បន្ថយការ​រលាកច្រមុះ និងសម្រួលដល់​ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើ​ឲ្យ​ឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។

ក) រោគសញ្ញា៖

– ពិបាកដកដង្ហើមតាមច្រមុះ (Dificult breathing)

– អាក់ដង្ហើមនៅពេលគេង (Sleep apnea)

– ស្រម៉ុក (Snoring)

– ឈាមច្រមុះ (Nose bleeding)

– កណ្តាស់ញឹកញាប់ (Sneezing)

– ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)

ខ) មូលហេតុ៖

– ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)

– ការវៀចពីកំណើត (Congenital)

– ការប៉ះទង្គិចច្រមុះនៅពេលសម្រាល

គ) ការព្យាបាល៖

ការព្យាបាលមាន២ករណីៈ

– ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ

– ការព្យាបាលដោយការវះកាត់ (Septoplasty)

“បើបងប្អូន​មាន​រោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញ​មកពិគ្រោះជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​ផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាល​ឲ្យ​បានប្រាកដ​ត្រឹមត្រូវ​ទាន់ពេល​វេលា ជៀសវាង​ផល​វិបាក​ដូចបាន​រៀបរាប់​ខាងលើ ដែល​បណ្ដាល​មក​ពី​ជំងឺ​វៀច​ឆ្អឹង​ច្រមុះ​នេះ”៕

អត្ថបទ៖ រស្មី

ចុចអាន៖ប្រភេទនៃការក្អក អាចឲ្យយើងដឹងពីស្ថានភាព ជំងឺក្នុងខ្លួន

ចុចអាន៖សញ្ញាព្រមានទាំង៥ នៃជំងឺមហារីកសួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរស្វែងយល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម