សុខភាព
ញ៉ាំប្រៃ គ្រោះថ្នាក់ខ្លាំង កើតលើសឈាមផង មហារីកផង
យើងធ្លាប់តែឮថា អ្នកចូលចិត្តញ៉ាំប្រៃងាយនឹងកើតជំងឺលើសឈាម ប៉ុន្តែតាមពិតមហារីកក្រពះក៏បណ្តាលមកពីការញ៉ាំប្រៃលើសកម្រិតដែរ។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ការនិយមចូលចិត្តញ៉ាំអាហារប្រៃក្នុងរបបអាហារប្រចាំថ្ងៃ ពិសេសពពួកសាច់ប្រឡាក់ ត្រីប្រឡាក់ អាហារផ្អាប់ និងពពួកជ្រក់ ងាយនឹងកើតជំងឺលើសឈាមផង ជំងឺមហារីកក្រពះ-ពោះវៀនផង ដោយសារតែវាបណ្តាលឲ្យមានការរលាក ដំបៅក្រពះដែលវិវត្តទៅជាមហារីកក្រពះ។ ម្យ៉ាងវិញទៀត ការញ៉ាំប្រៃនឹងបង្កើនសកម្មភាពរបស់មេរោគក្រពះ (H.pylori)។
លោកវេជ្ជបណ្ឌិតពន្យល់ថា ថ្វីត្បិតតែជំងឺមហារីកក្រពះបណ្តាលមកពីកត្តាច្រើនយ៉ាង តែក្នុងនោះការមានទាក់ទងនឹងការញ៉ាំប្រៃលើសកម្រិត។ “សិក្សាវិទ្យាសាស្ត្ររកឃើញថា អាហារប្រៃខ្លាំង ពពួកជ្រក់ ត្រីងៀត យកត្រីប្រឡាក់អំបិល ហាលថ្ងៃ យកទៅដុត ឬអាំង នៅក្នុងសាច់ត្រីងៀត ត្រីប្រឡាក់មានសារធាតុនីត្រូសាមីន កាលណាញ៉ាំច្រើន អាចជួយជំរុញឲ្យក្រពះកើតជំងឺមហារីក”។

ផ្នែកតាមទិន្នន័យនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យព្រះកុសមៈ មហារីកក្រពះ-ពោះវៀន ជាជំងឺដែលជួបប្រទះញឹកញាប់ជាងគេបន្ទាប់ពីជំងឺមហារីកមាត់ស្បូន សុដន់ និងសួត។
យោងតាមអង្គការសុខភាពពិភពលោក បានណែនាំយើងឲ្យញ៉ាំអំបិល ៥ក្រាម/ថ្ងៃ ដែលស្មើនឹង ១ ស្លាបព្រាកាហ្វេប៉ុណ្ណោះ ដែលបរិមាណនេះរាប់បញ្ចូលជាតិអំបិលក្នុងអាហារប្រចាំថ្ងៃទាំងអស់ នោះទើបមិនមានបញ្ហាសុខភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មើលឲ្យហើយអ្នកចូលចិត្តញ៉ាំប្រៃ អាចមានគ្រោះថ្នាក់ធំពីរយ៉ាង
ចុចអាន៖ អាហារមិនល្អ ស្ថិតក្នុងចំណោមករណីធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលើពិភពលោក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


