សុខភាព
ចាក់វ៉ាក់សាំងកូវីដដូសជំរុញរួចរាល់ អាចធ្វើដំណើរដោយសេរីឬយ៉ាងណា?
វ៉ាក់សាំងការពារកូវីដ-១៩ ដូសជំរុញ កំពុងចរាចរចាក់ជូនមនុស្សរាប់លាននៅលើពិភពលោក ក៏ដូចជាពលរដ្ឋកម្ពុជាផងដែរ។ គ្រប់គ្នាបានដឹងហើយថា វ៉ាក់សាំងដូសជំរុញ ជាអាវុធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ កុំវារាលដាលកាន់តែធំ និងទប់ស្កាត់វីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។ អ៊ីចឹង បើសិនអ្នកបានចាក់ដូសជំរុញរួចរាល់ហើយ តើអាចធ្វើដំណើរដោយសេរីហើយមែនទេ?

ពាក់ព័ន្ធនឹងចម្ងល់នេះ លោកស្រី Leana Wen វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងជាសាស្រ្តាចារ្យនៅសាកវិទ្យាល័យ George Washington សហរដ្ឋអាមេរិក ឆ្លើយថា ទោះជាបានចាក់វ៉ាក់សាំងពីរដូសពេញលេញ ឬដូសជំរុញរួចហើយក៏ដោយ ក៏នៅតែត្រូវអនុវត្តគម្លាតរវាងគ្នាដូចទៅនឹងមុនពេលបានទទួលវ៉ាក់សាំងអ៊ីចឹងដែរ ត្បិតអីករណីវិជ្ជមានបន្តរកឃើញរាល់ថ្ងៃ។
ប្រភពពីសារព័ត៌មាន CNN បានដកស្រង់សម្ដី វេជ្ជបណ្ឌិតរូបនេះថា “វ៉ាក់សាំងអាចការពារយើងកុំឲ្យធ្លាក់ខ្លួនឈឺ ដែលវិវត្តទៅជាមានរោគសញ្ញាផ្សេងៗ ហើយអ្វីដែលសំខាន់គឺការពារមិនឲ្យអ្នកជំងឺឈឺធ្ងន់ ឬត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។
តាមការសិក្សាលើវ៉ាក់សាំងមិនបានបញ្ជាក់ទេថា តើវ៉ាក់សាំងអាចការពារមិនឲ្យវីរុសកូវីដ-១៩ តោងជាប់នៅប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានទទួលវ៉ាក់សាំង ហើយអាចចម្លងទៅអ្នកផ្សេងឬយ៉ាងណាឡើយ។ ដូច្នេះវានៅតែមានលទ្ធភាពអាចឆ្លងចំពោះអ្នកបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជំរុញដដែល។ មិនថាចាក់វ៉ាក់សាំងពីរដូសឬបីដូស វាមិនមែនជាវិធានការតែមួយដែលអាចទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ឡើយ។ ដូចនេះ ប្រសិនបើគម្លាតមិនត្រូវបានអនុវត្តនោះទេ រាល់ពេលដែលអ្នកផ្ទុកជំងឺនិយាយ ដកដង្ហើម ឬកណ្ដាស់ នឹងនៅតែអាចមានឱកាសចម្លងវីរុសទៅអ្នកផ្សេងបាន។

លោកស្រីវេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា វាជាការសំខាន់ណាស់ដែលគ្រប់គ្នាដែលបានចាក់វ៉ាក់សាំងរួចត្រូវការពារខ្លួនកុំឲ្យវីរុសចូលដល់ក្នុងខ្លួនបាន។ ដោយសារហេតុផលទាំងនេះ ទោះបានទទួលវ៉ាក់សាំងដូសទី៣ ឬទី៤ ពេញលេញយ៉ាងណាក៏ដោយ ក៏គ្រប់គ្នាគួរបន្តពាក់ម៉ាស និងរក្សាគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត
ចុចអាន៖ នេះគម្លាតដូសទី ២ ទៅទី ៣ នៃវ៉ាក់សាំង ៤ ប្រភេទ ដែល កម្ពុជា បើកយុទ្ធនាការចាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


