សុខភាព
វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់ជិត ៣០ថ្ងៃ
ការសិក្សាថ្មីមួយរបស់ប្រទេសអូស្រ្តាលីបានរកឃើញថា វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់បានរហូតដល់ទៅជិត ៣០ថ្ងៃ ហើយថាវីរុសនេះអាចរស់បានយូរនៅក្នុងសីតុណ្ហភាពត្រជាក់។

វិបសាយសុខភាព Healthshots បានចុះផ្សាយថា ទីភ្នាក់ងារផ្នែកវិទ្យាសាស្រ្តជាតិអូស្រ្តាលី បានសិក្សាឃើញថាក្នុងសីតុណ្ហភាព២០ អង្សាសេ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ ឬក្រដាសប្រាក់ធ្វើពីប្លាស្ទិករហូតដល់ ២៨ថ្ងៃ ខណៈវីរុសផ្ដាសាយ Influenza A អាចរស់បានត្រឹម ១៧ថ្ងៃប៉ុណ្ណោះ។ ដោយសារតែ ហេតុនេះហើយ ទើបក្រុមអ្នកស្រាវជ្រាវចាត់ទុកថាការរស់នៅបានយូរលើរបស់ទាំងនេះ នឹងធ្វើឲ្យវីរុសនេះកាត់តែងាយចម្លងពីម្នាក់ទៅម្នាក់ និងបានណែនាំឲ្យមានការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ រួមទាំងរបស់របរដែលអាចមានផ្ទុកវីរុសនេះដូចគ្នា។

ការសិក្សាខាងលើបានធ្វើការសិក្សានៅសីតុណ្ហភាព២០អង្សាសេ ៣០ អង្សាសេ និង ៤០អង្សាសេ ហើយថាវីរុស COVID-19 អាចរស់នៅបានកាន់តែយូរនៅក្នុងសីតុណ្ហភាពកាន់តែត្រជាក់។ មួយវិញទៀត វីរុស COVID-19 ក៏អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់ធ្វើពីប្លាស្ទិក បានយូរជាងក្រណាត់គ្រើមៗ ឬក្រណាត់ធ្វើពីកប្បាសផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់
ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


