សុខភាព
ទទួលទានអាហារជីវជាតិល្អ ពិតជាអាចការពារហានិភ័យឆ្លងកូវីដ-១៩?
ការសិក្សាថ្មីមួយអះអាងថា ១ភាគ៣នៃករណីឆ្លងមេរោគកូរ៉ូណាអាចត្រូវបានចៀសវាងប្រសិនបើមនុស្សម្នាក់ៗមានទម្លាប់ទទួលទានអាហារដែលមានជីវជាតិល្អគ្រប់គ្រាន់។

យើងដឹងហើយថា របបអាហារប្រចាំថ្ងៃដែលរួមបញ្ចូលនូវផ្លែឈើ និងបន្លែច្រើនមុខ សុទ្ធសឹងផ្ដល់ឱ្យរាងកាយទទួលបាននូវសុខភាពល្អ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ ក្នុងសម័យជំងឺរាតត្បាត អាហារសម្បូរជីវជាតិ ត្រូវបានអ្នកស្រាវជ្រាវអះអាងថា អាចជួយការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ បានផងដែរ។
ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ បូស្តុន (Boston) សហរដ្ឋអាមេរិក បានរាយការណ៍ថា ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមល្អ អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ-១៩ ព្រមទាំងអាចបន្ថយអាការធ្ងន់ធ្ងរ ប្រសិនបើមនុស្សម្នាក់ឆ្លងវីរុស។

ចំណែកឯ អ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ ម៉ាសាឈូសេត (Massachusetts ) នៅបូស្តុនបានបន្ថែមថា របបអាហារពិតជាជះឥទ្ធិពលល្អក្នុងការបន្ថយហានិភ័យនៃជំងឺកូវីដ-១៩ ក៏ដូចជារោគសញ្ញាធ្ងន់ធ្ងរ ជាពិសេសការពារអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ។
របាយការណ៍នៃការស្រាវជ្រាវមួយទៀតបង្ហាញថា អាហារូបត្ថម្ភមិនគ្រប់គ្រាន់ឬការទទួលទានអាហារមិនល្អ ជាមូលហេតុមួយនាំឱ្យមានការរីករាលដាលក្នុងចំណោមក្រុមបុគ្គលងាយរងគ្រោះ។ នេះបើតាមការលើកឡើងពីសាស្រ្តាចារ្យ Jordi Marino នៅសាលាវេជ្ជសាស្ត្រ ហាវ៉ាដ (Harvard ) ។

ក្រុមស្រាវជ្រាវបានវិភាគទិន្នន័យដែលប្រមូលបានលើមនុស្សចំនួន ៥៩២ ៥៧១ នាក់ មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅចន្លោះខែមីនា ដល់ខែធ្នូ ឆ្នាំ២០២០។ អំឡុងពេលនៃការតាមដាន អ្នកចូលរួមចំនួន ៣១ ៨៣១ នាក់បានឆ្លងជំងឺកូវីដ-១៩ ។ ក្នុងនោះគេបានរកឃើញថា អ្នកដែលតែងតែទទួលទានអាហារជីវជាតិល្អជាប្រចាំ មានហានិភ័យឆ្លងទាបជាងអ្នកផ្សេង ៩%។ ក្រៅពីនោះ អ្នកដែលញ៉ាំអាហារដែលមានភាពល្អចំនួន ៤១% ហាក់ដូចជាមិនសូវមានរោគសញ្ញាធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ឡើយ។
អ្នកស្រាវជ្រាវម្នាក់ទៀត គឺលោកបណ្ឌិត Andrew Chan បានពន្យល់ថា ក្រៅពីការចាក់វ៉ាក់សាំង និងការពាក់ម៉ាស បូករួមទាំងការរក្សាគម្លាត ការទទួលទានអាហារត្រឹមត្រូវក៏អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ផងដែរ។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការបរិភោគអាហារដែលសម្បូរជីជាតិពីរុក្ខជាតិ មិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ តែវាក៏អាចជួយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩បានថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE JERUSALEM POST
ចុចអាន៖ គួរចៀសវាងអាហារ ៥ ប្រភេទនេះដាច់ខាត បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្រោយចាក់ហើយ
ចុចអាន៖ កាហ្វេនិងបន្លែ កាត់បន្ថយហានិភ័យ ធ្លាក់ខ្លួនឈឺកូវីដ តែសាច់ ២ប្រភេទ បង្កើនឱកាសឈឺធ្ងន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


