សុខភាព
ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង
អ្នកចូលចិត្តញ៉ាំចំណីចំណុកយប់ៗ ឬអាហារល្ងាចយឺតម៉ោង អាចបង្កជាបញ្ហាជាជំងឺបេះដូងបាន នេះបើផ្អែកតាមការស្រាវជ្រាវនៅសហរដ្ឋអាមេរិក។

ការសិក្សាពិសោធមួយ ដោយតាមដានលើ ស្ត្រីអ្នកស្ម័គ្រចិត្តសុខភាពល្អមាំមួន ១១២នាក់ ដោយពិនិត្យមើលទម្លាប់ញ៉ាំថ្មីរយៈពេល ១ឆ្នាំ។ អ្នកស្ម័គ្រចិត្តបានតម្រូវឱ្យបញ្ចូលទិន្នន័យកាល់ឡូរីដែលពួកគេទទួលបាន ទៅក្នុងកម្មវិធីរបស់ក្រុមអ្នកស្រាវជ្រាវ។

លទ្ធផលដែលគួរឱ្យកត់សម្គាល់បានបង្ហាញឱ្យឃើញថា ១២ខែ អ្នកដែលមានទម្លាប់ញ៉ាំថ្មី ដែលយឺតម៉ោង ពោលគឺពី ៦ល្ងាច ឬដល់៨យប់ ធ្វើឱ្យសុខភាពបេះដូងពួកគេកាន់តែចុះខ្សោយ។ អ្នកស្រាវជ្រាវបានឃើញថា អ្នកញ៉ាំចំណីអាហារយប់ ក្រោយម៉ោង ៦ល្ងាច មានសម្ពាធឈាមខ្ពស់ និងជាតិស្ករក្នុងឈាមកើនឡើង រួមទាំងជាតិកាល់ឡូរីខ្ពស់ ដែលធ្វើឱ្យពួកគេអាចកើតជាជំងឺបេះដូង។ អ្នកស្រាវជ្រាវសម្គាល់ឃើញទៀតថា ទោះបីជា ជាតិកាល់ឡូរីត្រឹមតែ១% ដែលរាងកាយស្រូបចូលនៅពេលយប់ដូចនោះ ក៏បង្កជាបញ្ហាដូចខាងលើនេះដែរ។
ផ្អែកតាមការស្រាវជ្រាវមុនៗ ក៏បានបញ្ជាក់ដែរថា ទម្លាប់ញ៉ាំអាហារនៅវេលាយប់ៗ ពិតជាធ្វើឱ្យឡើងទំងន់ ហើយរាងកាយពិបាកដុតរំលាយអាហារ ដែលហេតុផលនេះ សុទ្ធសឹងមានទំនាក់ទំនងនឹងជំងឺទឹកនោមផ្អែមផង។ ដោយឃើញពីបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត Nour Makarem សាស្រា្តចារ្យនៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និងជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖ “ទម្លាប់រស់នៅប្រចាំថ្ងៃពិតជាមានឥទ្ធិពលណាស់ ដែលអាចបង្ការពីជំងឺបេះដូងបាន ដែលយើងគួរគប្បីយកចិត្តទុកដាក់លើអ្វីដែលយើងញ៉ាំ និងបរិមាណដែលត្រូវញ៉ាំ”៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


