សុខភាព
គេងស្រាតពេលយប់ ផ្ដល់ប្រយោជន៍ដល់សុខភាពច្រើន មិនជឿអានអត្ថបទសិន!
ការដេកស្រាត ឬអាក្រាតកាយ ស្ដាប់ទៅដូចជាចម្លែក អៀន មិនដែលមានអ្នកណាទៅធ្វើចឹងទេ ។ យ៉ាងណាមិញ ផ្អែកតាមការស្រាវជ្រាវបង្ហាញថា ការគេងស្រាត ជួយដល់សុខភាពពីខាងក្នុងបានយ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿនោះទេ។

១ ជួយឲ្យដំណេកលក់ស្ងប់ស្កល់ឬឆាប់គេងលក់ជាងមុន សីតុណ្ហភាពរាងកាយ គឺជាគន្លឹះមួយចំពោះរបៀបដែលអ្នកងងុយគេង។ តាមពិតវាជាផ្នែកមួយនៃចង្វាក់ circadian ដែលជាចង្វាក់ជីវសាស្រ្តដែលដើរតួជា “នាឡិកា” នៃរាងកាយសម្រាប់ការគេង។ ការចុះត្រជាក់ នឹងប្រាប់រាងកាយថាដល់ពេលគេង ដូច្នេះការគេងស្រាត នឹងអនុញ្ញាតឲ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះ ហើយជួយឲ្យគេងលក់លឿនជាងមុន។
២ គុណភាពនៃការគេងកាន់តែប្រសើរ ការធ្វើឲ្យរាងកាយត្រជាក់ មិនត្រឹមតែជួយឲ្យឆាប់គេងលក់លឿនប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប្រសើរឡើងនូវគុណភាព នៃការគេងទាំងមូលផងដែរ។ សីតុណ្ហភាពល្អបំផុត សម្រាប់បន្ទប់គេង គឺនៅកន្លែងណាមួយចន្លោះពី ១៥ទៅ ១៩°C។ ការគេងអាក្រាត ជាវិធីមួយដើម្បីរក្សាភាពត្រជាក់នៅក្រោមភួយ ដែលយើងដណ្ដប់។
៣ ថែរក្សាស្បែកឲ្យមានសុខភាពល្អ ការគេងស្រាត នឹងជួយបង្កើនការផលិតសារធាតុមេឡានីន និងការលូតលាស់នៃអ័រម៉ូន។ បន្ថែមពីនេះ ក៏អាចជួយដល់ក្រពេញរំអិល (ឬក្រពេញបញ្ចេញជាតិរំអិល) បានផងដែរ ព្រោះតែស្បែករបស់អ្នកអាចដកដង្ហើមបានល្អ និងមិនឡើងកម្ដៅនោះឡើយ។
៤ កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ហេតុផលមួយទៀត ដែលគេងអាក្រាត អាចជាការផ្លាស់ប្ដូរដ៏ល្អនោះគឺថាវាអាចជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភទូទៅ។ វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលថា ការគេងមិនបានល្អមានឥទ្ធិពលខ្លាំងទៅលើកម្រិតស្ត្រេស។ ការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ គឺជាប់ទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្ត និងបង្កើនហានិភ័យនៃការធ្វើអត្តឃាត។ វាជារឿងសំខាន់ដែលត្រូវចងចាំថា ការកែលំអគុណភាពនៃការគេង និងការគេងឲ្យបានគ្រប់គ្រាន់ អាចជួយបានសឹងទាំងអស់។

៥ ការពារការឡើងទម្ងន់ ការសិក្សាមួយបានតាមដានមនុស្សជាង ២១,០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំ ហើយបានរកឃើញទំនាក់ទំនងដែលអាចកើតមាន រវាងការគេងមិនគ្រប់គ្រាន់ និងការឡើងទម្ងន់។ បុគ្គលដែលត្រូវបានគេរាយការណ៍ថា បានគេងស្មើ ឬតិចជាង ៥ ម៉ោងក្នុងមួយយប់ ទំនងជាឡើងទម្ងន់។ វិធីមួយទៀត ការដេកស្រាត អាចជួយកាត់បន្ថយបាន។ ខណៈរាងកាយត្រជាក់នៅពេលយប់ អាចជួយបង្កើនសមត្ថភាព ក្នុងការដុតកាឡូរីបានយ៉ាងប្រសើរ។
៦ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ការសិក្សាឆ្នាំ ២០១០ ពីមនុស្ស ១,៤៥៥ នាក់ក្នុងរយៈពេល ៦ ឆ្នាំ ហើយបានរកឃើញទំនាក់ទំនងរវាងរយៈពេលនៃការគេងទាប និងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង។ តាមរយៈការគេងស្រាត អាចបង្កើនសមត្ថភាពឲ្យគេងលក់បានលឿន ។
៧ លើកកម្ពស់សុខភាពទ្វារមាស ការគេងអាក្រាត ក៏ជាវិធីដ៏ល្អមួយក្នុងការបង្កើនសុខភាពទ្វារមាស និងចៀសវាងការឆ្លងមេរោគផ្សិត។ ខោទ្រនាប់តឹង ឬបែកញើស អាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិត ក្នុងទ្វារមាស ដោយសារផ្សិតចូលចិត្តដុះនៅកន្លែងក្តៅ និងមានសំណើម។ ការគេងស្រាត គឺជាវិធីងាយស្រួលក្នុងការបញ្ចេញខ្យល់ ចេញពីទ្វារមាស និងរក្សាឲ្យមានសុខភាពល្អ។
៨ បង្កើនការមានកូនរបស់បុរស ស្ត្រីមិនមែនជាមនុស្សតែម្នាក់គត់ ដែលអាចទទួលបានអត្ថប្រយោជន៍ពីការគេងស្រាតនោះទេ។ ការសិក្សាថ្មីៗនេះលើបុរសចំនួន ៦៥៦ មិនស្លៀកខោទ្រនាប់តឹង មានកំហាប់មេជីវិតឈ្មោលខ្ពស់ ជាងអ្នកដែលស្លៀកខោទ្រនាប់តឹង។ ការដេកអាក្រាត គឺជាវិធីដ៏ល្អមួយ ដើម្បីរក្សាពងស្វាសឲ្យត្រជាក់ និងនៅសីតុណ្ហភាពល្អបំផុតសម្រាប់សុខភាពមេជីវិតឈ្មោល។

៩ ធ្វើឲ្យទំនាក់ទំនងផ្លូវភេទកាន់តែប្រសើរឡើង ខណៈពេលដែលការរួមភេទ អាចជាផ្នែកដ៏ល្អនៃទំនាក់ទំនង ការដេកស្រាតជាមួយដៃគូអាចជារឿងដ៏អស្ចារ្យផងដែរ។ តាមពិតទៅ ការសិក្សាមួយបានរកឃើញថា ទំនាក់ទំនងស្បែកទៅស្បែក រវាងមនុស្សពេញវ័យ ជំរុញការបញ្ចេញអុកស៊ីតូស៊ីន ដែលដើរតួយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនងរវាងដៃគូ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយរូបថតស្រាតននលគករបស់ Selena Gomez ចេញពី iCloud
ចុចអាន៖ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


