សុខភាព
អ្នកទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ
ការសិក្សាមួយបានលើកឡើងថាអ្នកទើបកើតជំងឺផ្ដាសាយធម្មតាថ្មីៗ ប្រព័ន្ធការពាររាងកាយទំនងជាអាចប្រឆាំងនឹងវីរុសកូវីដ-១៩ បានខ្លះដែរ ដោយថាវីរុសបង្កជំងឺផ្ដាសាយធម្មតាមានមួយចំនួនបង្កឡើងដោយអម្បូរវីរុសកូរ៉ូណា ដូចវីរុសកូវីដ-១៩ ដែរ។

សារព័ត៌មាន BBC បានផ្សាយការសិក្សាមួយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពីការសិក្សាទ្រង់ទ្រាយតូចមួយលើមនុស្សចំនួន ៥២នាក់បានរស់នៅជាមួយអ្នកទើបឆ្លងកូវីដ-១៩ និងមានបោះពុម្ពផ្សាយក្នុងNature Communications ។
ការសិក្សាបានរកឃើញថា អ្នកដែលទើបបានឆ្លងជំងឺផ្ដាសាយធម្មតា គឺមានកោសិកាប្រព័ន្ធភាពស៊ាំច្បាស់លាស់មួយ ដែលអាចការពារការឆ្លងនៅលើកក្រោយទៀត ដែលគេជឿថាក៏ទំនងជាអាចជួយបានខ្លះក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។
ប៉ុន្តែអ្នកជំនាញក៏ព្រមានដែរថា អ្នកធ្លាប់កើតជំងឺផ្ដាសាយធម្មតាមិនត្រូវរំពឹងលើកោសិកាប្រព័ន្ធភាពស៊ាំនេះទេ គឺត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាចាំបាច់។
វីរុសកូវីដ-១៩ បង្កឡើងដោយពពួកវីរុសអម្បូរកូរ៉ូណា ហើយវីរុសបង្កជំងឺផ្ដាសាយមួយចំនួនក៏បង្កឡើងដោយអម្បូរវីរុសកូរ៉ូណាដែរ។ ដូចនេះហើយបានជាអ្នកវិទ្យាសាស្ត្រចង់ដឹងថាប្រព័ន្ធការពាររាងកាយយើងដែលអាចប្រឆាំងនឹងវីរុសផ្ដាសាយធម្មតាបាន តើអាចនឹងប្រឆាំងនឹងវីរុសកូរ៉ូណាផ្សេងទៀតបានដែរឬយ៉ាងណា។
បើទោះជា អ្នកជំនាញបញ្ជាក់ថា វាអាចជាកំហុសធំមួយ បើគ្រប់គ្នាគិតថាអ្នកទើបឆ្លងជំងឺផ្ដាសាយធម្មតា អាចមានប្រព័ន្ធការពារដោយស្វ័យប្រវត្តិ ប្រឆាំងនឹងវីរុសកូវីដ-១៩ នោះ ព្រោះថាជំងឺផ្ដាសាយធម្មតាដែលបង្កដោយវីរុសអម្បូរកូរ៉ូណាមានប្រហែលពី ១០ ទៅ១៥ភាគរយប៉ុណ្ណោះ ក្រៅពីនោះជាអម្បូរផ្សេងទៀត។
ហេតុអ្វីអ្នកបានឆ្លងជំងឺផ្ដាសាយធម្មតាទំនងអាចការពារពីកូវីដ-១៩ បាន?

ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើផ្នែកសំខាន់នៃកោសិកា T-Cell របស់ប្រព័ន្ធភាពស៊ាំ។ អ្នកសិក្សាបានរកឃើញថា កោសិកា T-Cells ខ្លះបានសម្លាប់វីរុសជាក់លាក់មួយចំនួន ដូចជាវីរុសផ្ដាសាយ ហើយពេលជំងឺផ្ដាសាយជាសះស្បើយឡើងវិញ កោសិកា T-Cells ទាំងនោះនៅបន្តមានវត្តមានក្នុងរាងកាយរបស់យើង និងបានត្រៀមខ្លួនជាស្រេចក្នុងការប្រឆាំងនឹងវីរុសដែលចូលមកថ្មីទៀត។
កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើមនុស្សចំនួន ៥២នាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំង និងបានរស់នៅជាមួយទើបឆ្លងវីរុសកូវីដ-១៩។ ពាក់កណ្ដាលនៃ អ្នកទាំងនោះបានឆ្លងកូវីដ-១៩ និងពាក់កណ្ដាលទៀតមិនមានឆ្លងនោះទេ ក្នុងរយៈពេលសិក្សាចំនួន ២៨ថ្ងៃ។
មួយភាគបីនៃអ្នកមិនឆ្លងកូវីដ-១៩ នោះត្រូវបានគេរកឃើញថាមានកោសិកាT-Cells ជាក់លាក់មួយចំនួនក្នុងឈាម។ ការសិក្សាបញ្ជាក់ទៀតថា អ្នកទាំងនោះទំនងជាមានកោសិកាT-Cells ក្នុងរាងកាយក្រោយពីបានឆ្លងវីរុសអម្បូរកូរ៉ូណាញឹកញាប់ គឺវីរុសបង្កជំងឺផ្ដាសាយធម្មតា។
យ៉ាងណា អ្នកជំនាញព្រមានថា ទោះជាមានការសិក្សាបែបនេះក្ដី តែការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតែជារឿងសំខាន់ដែលគ្រប់គ្នាត្រូវធ្វើ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?
ចុចអាន៖ ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


