ព័ត៌មានអន្ដរជាតិ
តើមានវ៉ាក់សាំង និងថ្នាំអ្វីដើម្បីបង្ការក៏ដូចជាព្យាបាលជំងឺអុតស្វា?
ស្របពេលជំងឺអុតស្វាមិនត្រូវបានបកស្រាយពីមូលហេតុដែលផ្ទុះនៅខាងក្រៅតំបន់អាហ្វ្រិក មន្ត្រីសុខភាពសាធារណៈកំពុងតាមដាន ដាក់ឲ្យនៅដាច់ដោយឡែក និងវ៉ាក់សាំងជាគោលដៅសម្រាប់ការទប់ស្កាត់។
មន្ត្រីសុខភាពសកលបានតាមដានជំងឺអុតស្វាដែលសង្ស័យ និងបញ្ជាក់ចំនួនជាង២០០ករណីដែលចម្លែកចំពោះការឆ្លងក្នុងប្រទេសចំនួន១៩គិតចាប់តាំងពីដើមខែឧសភាមក។ ជំងឺអុតស្វាផ្ទុះថ្មីៗនេះមានហានិភ័យបណ្តាលឲ្យស្លាប់ប្រហែលជា១%ប៉ុណ្ណោះ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីករណីស្លាប់ឡើយ។

នេះជាអ្វីដែលយើងដឹងអំពីវ៉ាក់សាំង និងថ្នាំព្យាបាលដែលមានស្រាប់៖
វ៉ាក់សាំង
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសអុតស្វាយ និងអុតស្វាជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ហើយវ៉ាក់សាំងជំងឺអុតស្វាយជំនាន់ទី១ទំនងជាមានប្រសិទ្ធភាព៨៥%សម្រាប់បង្ការជំងឺអុតស្វា។
វ៉ាក់សាំងបច្ចុប្បន្នមានពីរប្រភេទសម្រាប់ជំងឺអុតស្វាយ។ ទីមួយផលិតដោយក្រុមហ៊ុនដាណឺម៉ាក Bavarian Nordic ដែលមានឈ្មោះវ៉ាក់សាំង Jynneos, Imvamune ឬ Imvanex ដែលអាស្រ័យលើភូមិសាស្ត្រ។
វាផ្ទុកទម្រង់ខ្សោយនៃវីរុសវ៉ាក់សាំងដែលជាប់ពាក់ព័ន្ធគ្នាជិតដិត ប៉ុន្តែមានគ្រោះថ្នាក់តិចជាងមេរោគដែលបណ្តាលមកពីជំងឺអុតស្វាយ និងអុតស្វា។ កំណែទម្រង់វ៉ាក់សាំងនេះមិនបង្កជំងឺក្នុងមនុស្សទេ ហើយក៏មិនអាចបន្តពូជនៅក្នុងកោសិកាមនុស្សដែរ។
វាទទួលបានការអនុម័តពីសហរដ្ឋអាមេរិកសម្រាប់បង្ការជំងឺអុតស្វាយ និងអុតស្វា។ ការអនុម័តរបស់សហភាពអឺរ៉ុបសម្រាប់តែជំងឺអុតស្វាយ ប៉ុន្តែវេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឲ្យវាបិតស្លាសម្រាប់ជំងឺអុតស្វាដែរ។ ក្រុមហ៊ុន Bavarian Nordic បាននិយាយថា ខ្លួនប្រហែលនឹងដាក់ពាក្យស្នើសុំដាក់ស្លាបន្ថែមទៅអាជ្ញាធរឱសថសហភាពអឺរ៉ុបដើម្បីបញ្ចូលទាំងជំងឺអុតស្វា។
ផលរំខានដែលត្រូវបានរាយការណ៍រាប់បញ្ចូលទាំងការឈឺចាប់ និងហើមនៅកន្លែងចាក់ ព្រមទាំងឈឺក្បាល និងអស់កម្លាំងផងដែរ។
វ៉ាក់សាំងប្រភេទផ្សេងទៀតត្រូវបានផលិតដោយក្រុមហ៊ុន Emergent Biosolutions ដែលហៅថា វ៉ាក់សាំង ACAM2000។
ផលរំខានដូចទៅនឹងវ៉ាក់សាំងជាច្រើនប្រភេទទៀតដែរ ដូចជាឈឺដៃ និងអស់កម្លាំង។ វាក៏មានការព្រមានធ្ងន់ធ្ងរសម្រាប់ផលលំបាកខ្លាំងរាប់ទាំងរលាកបេះដូង ពិការភ្នែកជាដើម។
វាក៏មិនត្រូវបានធ្វើឡើងដើម្បីប្រើសម្រាប់ក្រុមមនុស្សជាក់លាក់ឡើយដូចជាអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។
វ៉ាក់សាំង ACAM2000 ទទួលបានការអនុម័តពីសហរដ្ឋអាមេរិកសម្រាប់មនុស្សដែលមានហានិភ័យខ្ពស់ចំពោះជំងឺអុតស្វាយ។ វាមិនទទួលបានការអនុញ្ញាតនៅសហភាពអឺរ៉ុបទេ។

ថ្នាំព្យាបាល
រោគសញ្ញាជំងឺអុតស្វាដែលមានក្តៅខ្លួន ឈឺក្បាល កន្ទួលប្លែកៗ និងដំបៅស្បែកដែលមានខ្ទុះ អាចមានរយៈពេល២ទៅ៤សប្តាហ៍ ហើយជារឿយបាត់ទៅវិញដោយខ្លួនឯង។
អ្នកជំងឺអាចទទួលសារធាតុរាវបន្ថែម និងការព្យាបាលសម្រាប់ការឆ្លងបាតេរីបន្ទាប់បន្សំ។ ថ្នាំព្យាបាលមួយប្រភេទ Tecovirimat ដែលមានម៉ាក TPOXX ត្រូវបានផលិតដោយក្រុមហ៊ុន SIGA Technologies ទទួលបានការអនុម័តនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រាប់ព្យាបាលជំងឺអុតស្វាយ ខណៈការអនុម័តរបស់អឺរ៉ុបក៏រាប់ទាំងជំងឺអុតស្វា និងអុតធំ។
ថ្នាំផ្សេងទៀតឈ្មោះ Tembexa ផលិតដោយក្រុមហ៊ុន Chimerix ទទួលបានការអនុម័តនៅសហរដ្ឋអាមេរិកដើម្បីព្យាបាលជំងឺអុតស្វាយ។ វាមិនច្បាស់ទេថាតើវាអាចជួយព្យាបាលអ្នកជំងឺអុតស្វាដែរ ឬយ៉ាងណា។
ទាំងថ្នាំ TPOXX និង Tembexa ត្រូវបានអនុម័តផ្អែកលើការសិក្សានៅក្នុងសត្វដែលបង្ហាញថា ពួកគេទំនងជាមានប្រសិទ្ធភាព ពីព្រោះពួកគេត្រូវបានផលិតឡើង បន្ទាប់ពីជំងឺអុតស្វាយនៅក្នុងមនុស្សត្រូវបានលុបបំបាត់តាមរយៈការចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២០ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ