សុខភាព
ប្រយ័ត្ន! ប្រើស្រោមអនាម័យពេលរួមភេទ ក៏មិនមែនជាការការពារ ១០០ ភាគរយប្រឆាំង ជំងឺអុតស្វា ដែរ
លោក Anan Jongkaewwattana អ្នកជំនាញខាងរោគភាគល្អិតនៅមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្តថៃ (Biotec) បានព្រមានថា ការប្រើស្រោមអនាម័យពេលរួមភេទ មិនមែនជាការការពារគ្រប់គ្រាន់ឬ ១០០ ភាគរយប្រឆាំងនឹងជំងឺអុតស្វានោះទេ ។

លោកបាននិយាយថា ទោះបីជាការចម្លងមេរោគអេដស៍ និងជំងឺអុតស្វាមានភាពស្រដៀងគ្នាខ្លះក៏ដោយ ប៉ុន្តែការប្រើស្រោមអនាម័យតែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងជំងឺអុតស្វា ដូចការការពារមេរោគអេដស៍នោះទេ ។
បច្ចុប្បន្នប្រទេសថៃកំពុងបង្កើនការប្រកាសអាសន្នសុខភាពរបស់ខ្លួនបន្ថែមទៀតសម្រាប់ជំងឺអុតស្វា ដោយចាត់ទុកវាជាជំងឺឆ្លងធ្ងន់ធ្ងរ បន្ទាប់ពីជំងឺនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍ប្រកាសចាត់ទុកជា “ភាពអាសន្នសុខភាពសកល” ដោយសារតែការរីករាលដាលមិនធម្មតារបស់ជំងឺមួយនេះ ។

មេរោគនេះរីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធដែលភាគច្រើនកើតឡើងក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស ហើយក៏ទំនងជាបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅស្បែកដែលពោរពេញដោយខ្ទុះ
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីជំងឺអុតស្វាច្រើនជាង ១៦,០០០ ករណីនៅក្នុងប្រទេសជាង ៧៥ និងមានអ្នកស្លាប់ចំនួន ៥ នាក់នៅអាហ្វ្រិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


