សុខភាព
មិននឹកស្មានថា កំហឹងអាចបំផ្លាញសុខភាពថ្នាក់នេះសោះ
ជាធម្មតា ការរស់នៅមិនអាចសប្បាយចិត្តដូចបំណងរហូតនោះទេ ប្រាកដជាមានការខឹងអាក់អន់ស្រពន់ចិត្តនឹងគ្នាខ្លះហើយ។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកឡើងពីផលអាក្រក់នៃកំហឹងដើម្បីលើកទឹកចិត្តគ្រប់គ្នាឲ្យលះបង់ចោលរាល់កំហឹង និងគំនុំសងសឹងទៅវិញទៅមក៖
១. ហានិភ័យខ្ពស់ប្រឈមមុខនឹងជំងឺបេះដូង

ការខូចខាតរាងកាយភាគច្រើនគឺមកពីឥទ្ធិពលនៃកំហឹងទៅលើសុខភាពបេះដូងរបស់អ្នក។ Chris Aiken, MD, គ្រូបង្រៀនផ្នែកចិត្តសាស្រ្តនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Wake Forest និងជានាយកមជ្ឈមណ្ឌលព្យាបាលអារម្មណ៍នៅ Winston-Salem មានប្រសាសន៍ថា “ក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការផ្ទុះកំហឹង ឱកាសនៃការគាំងបេះដូងកើនឡើងទ្វេដង”។ គាត់បន្តទៀតថា “ការទប់កំហឹងខ្លាំងពេកដោយមិនបញ្ចេញត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង”។ លើសពីនេះមានការសិក្សាមួយរកឃើញថា មនុស្សដែលមានចរិតឆេវឆាវប្រឈមនឹងជំងឺបេះដូងពីរដងច្រើនជាងមនុស្សមិនសូវខឹង។
២. បង្កើនហានិភ័យការដាច់សរសៃឈាមខួរក្បាល

ការសិក្សាមួយបានរកឃើញថា កំហឹងបង្កហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាល ពេលកំណកឈាមនៅក្នុងខួរក្បាល ឬហូរឈាមក្នុងខួរក្បាលក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការផ្ទុះកំហឹង។ សម្រាប់អ្នកដែលមានកំណកឈាមក្នុងសរសៃឈាមខួរក្បាលមួយស្រាប់ មានហានិភ័យខ្ពស់ដល់ទៅប្រាំមួយដងនៃការដាច់សរសៃឈាមខួរក្បាលឯណោះ។
៣. ប្រព័ន្ធការពាររាងកាយចុះខ្សោយ

“ខឹងច្រើន ឈឺច្រើន” នៅក្នុងការសិក្សាមួយ អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Harvard បានរកឃើញថា “មនុស្សសុខភាពល្អដែលរំលឹកពីបទពិសោធន៍ខឹងសម្បារបស់ពួកគេបានធ្វើឱ្យធ្លាក់ចុះរយៈពេល ៦ ម៉ោងក្នុងកម្រិតនៃអង្គបដិប្រាណ ខ្សែការពារដំបូងរបស់កោសិកាប្រឆាំងនឹងការឆ្លងមេរោគ”។
៤. ជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើង

ក្នុងឆ្នាំ២០១២ អ្នកស្រាវជ្រាវរកឃើញថា កំហឹងធ្វើឲ្យរោគសញ្ញានៃជំងឺថប់បារម្ភទូទៅ (GAD) កាន់តែធ្ងន់ធ្ងរឡើង ដែលជាស្ថានភាពកំណត់ដោយការព្រួយបារម្ភហួសហេតុនិងមិនអាចគ្រប់គ្រងបាន ថែមទាំងរំខានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សទៀតផង។
៥. បង្កទៅជាជំងឺបាក់ទឹកចិត្ត

ការសិក្សាជាច្រើនបានផ្សារភ្ជាប់ ការធ្លាក់ទឹកចិត្តជាមួយអំពើហិង្សានិងការផ្ទុះកំហឹងភាគច្រើនកើតឡើងលើបុរស។ ដំបូន្មានលេខ១ របស់លោក Aiken សម្រាប់អ្នកដែលតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្តលាយកំហឹងគឺត្រូវបង្វែរអារម្មណ៍ឲ្យរវល់ឈប់គិតពីបញ្ហាច្រើនហួសកម្រិត ឬកុំឲ្យគិតច្រើន។
៦. ខូចសួត

ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Harvard ធ្វើការពិសោធន៍លើបុរសចំនួន ៦៧០នាក់ក្នុងរយៈពេល ៨ឆ្នាំដោយប្រើវិធីសាស្ត្រដាក់ពិន្ទុខ្នាតអរិភាពដើម្បីវាស់កម្រិតកំហឹង និងវាយតម្លៃការផ្លាស់ប្តូរនៅក្នុងមុខងារសួតពួកគេ។ បុរសដែលមានអត្រាអរិភាពខ្ពស់បំផុតមានសមត្ថភាពសួតកាន់តែខ្សោយ និងបង្កើនហានិភ័យនៃបញ្ហាផ្លូវដង្ហើម។ អ្នកស្រាវជ្រាវបញ្ជាក់ដែរថា ការកើនឡើងនៃអរម៉ូនស្ត្រេសត្រូវបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ខឹងដល់ថ្នាក់បង្កើតជាការរលាកនៅក្នុងផ្លូវដង្ហើមដូចគ្នា។
៧. អាយុខ្លី
ភាពតានតឹងត្រូវបានផ្សារភ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងសុខភាពទូទៅ ការខឹងច្រើនប្រៀបដូចកាត់អាយុខ្លួនឯងដែរ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Michigan ដែលធ្វើឡើងក្នុងរយៈពេល ១៧ឆ្នាំ រកឃើញថា គូស្វាមីភរិយាដែលទប់កំហឹងមានអាយុកាលខ្លីជាងគូបញ្ចេញកំហឹងលះៗ៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


