សុខភាព
តើពិតឬអត់? ការទទួលទានស៊ុត បង្កឲ្យមានស្នាមលើរបួស?
ប្រាដកជាមានមនុស្សជាច្រើនជឿនិងធ្លាប់បានឮវាពីមុនមកថា ការបរិភោគស៊ុតបន្ទាប់ពីរបួសឬថ្មីៗនេះបានធ្វើការវះកាត់នឹងបង្កឲ្យមានស្នាមឬរបួសកាន់តែប៉ោង មិនរលោងស្អាត តើជំនឿនេះជាការពិតទេ?

តាមពិតស៊ុតមានផ្ទុកប្រូតេអ៊ីនដែលជួយពង្រឹងសារពាង្គកាយក្នុងខ្លួនឲ្យកាន់តែរឹងមាំ ព្រមទាំងបង្កើតជាលិកា និងជាធាតុផ្សំនៃកោសិកាឈាមក្រហម នាំអុកស៊ីសែនទៅចិញ្ចឹមផ្នែកផ្សេងៗ នៃរាងកាយផងដែរ។ ដូច្នេះប្រសិនបើយើងរងរបួស ជាលិកាស្បែកត្រូវបានបំផ្លាញ។ អ្នកត្រូវញ៉ាំប្រូតេអ៊ីន ដើម្បីពង្រឹងជាលិកាឲ្យឆាប់ជាសះស្បើយ។
មានរបួសមិនញ៉ាំស៊ុត? ជំនឿនេះមិនពិតទាល់តែសោះ។ ការបរិភោគស៊ុតមិនបណ្ដាលឲ្យមានស្នាម ដំបៅ ឬខ្ទុះឡើយ ។ ប៉ុន្តែក៏នឹងធ្វើឲ្យមុខរបួសឆាប់ជាសះស្បើយផងដែរ
ស្នាមសង្វារបណ្តាលមកពីអ្វី? មូលហេតុដែលនាំឲ្យមានស្នាមមិនទាន់ត្រូវបានគេពន្យល់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែមានការសន្មត់ថា វាអាចជារបួសដែលកើតឡើងនៅកន្លែងដែលស្បែកតឹងខ្លាំង។ សន្លាក់ដូចជាជង្គង់ កែងដៃ ស្មា ឬពាក់កណ្តាលទ្រូង វាក៏មានស្លាកស្នាមមួយប្រភេទទៀតដែលរីកធំហួសពីព្រំដែននៃស្លាកស្នាមដើម យើងហៅថាស្លាកស្នាម keloid ។ ជាធម្មតាវាកើតឡើងចំពោះអ្នកជំងឺដែលមានពណ៌ស្បែកខ្មៅ។ កើតឡើងនៅក្នុងទីតាំងនៃស្មា, ត្រចៀក, កណ្តាលនៃទ្រូង ឬតំណពូជជាដើម។

បន្ថែមពីលើការញ៉ាំស៊ុត ក៏គួរតែទទួលទានអាហារពីក្រុមអាហារទាំង ៥ ឲ្យបានទៀងទាត់ ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមដែលជួយពង្រឹងរាងកាយគ្រប់ផ្នែក។ ប៉ុន្តែអាចផ្តោតលើប្រូតេអ៊ីនដូចជា ស៊ុត ទឹកដោះគោ គ្រាប់ និងផ្លែឈើ និងបន្លែដើម្បីឲយមុខរបួសឆាប់ជាសះស្បើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ញ៉ាំអាហារ ៣ ប្រភេទ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


