សុខភាព
សូមស្វែងយល់ ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែ ថ្ងៃសម្រាលកូន
១) ថ្ងៃឈឺពោះសម្រាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។
– សម្រាលកូនគ្រប់ខែៈ គឺសម្រាលកូនក្នុងចន្លោះពេលដែលកូនមានអាយុ៣៧សប្ដាហ៍ពេញ នៃការបាត់រដូវ និង ៤១សប្ដាហ៍ ៣ថ្ងៃ។
– សម្រាលកូនមិនគ្រប់ខែ ៖
– ក្រោម៦ខែ ស្មើ រលូត
– ពី ៦ខែ ទៅ ៨ខែកន្លះ ស្មើ សម្រាលមុនខែ
– កូនលើសខែ ស្មើ គឺពី៤១ សប្ដាហ៍ នៃការបាត់រដូវឡើងទៅ
២) ថ្ងៃទី១ នៃរដូវចុងក្រោយៈ គឺជា
– ថ្ងៃទី១ ដែលឈាមរដូវធ្លាក់ (មិនមែនជាថ្ងៃដែលអស់ឈាមរដូវទេ)
– គឺជាខែចុងក្រោយគេ ដែលរដូវមក (មិនមែនខែ ដែលអត់មកទេ)
៣) រដូវទៀងទាត់ៈ គឺរដូវដែលមក២៨ថ្ងៃម្តង
ឧទាហរណ៍ៈ
– ខែមុន រដូវមកថ្ងៃទី៣០
– ខែបន្ទាប់ត្រូវមកថ្ងៃទី២៨
– ខែបន្ទាប់ទៀត ត្រូវមកថ្ងៃទី២៦
៤) សប្ដាហ៍ នៃការបាត់រដូវ
យើងគិតអាយុកូនក្នុងផ្ទៃជាសប្ដាហ៍ ដោយរាប់ពីថ្ងៃទី១ នៃរដូវ ដែលមកខែចុងក្រោយគេ។
៥) ថ្ងៃបង្កកំណើតកូនៈ គឺ១៤ថ្ងៃ បន្ទាប់ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ
៦) ការកំណត់ថ្ងៃសម្រាលកូនៈ តាមរដូវដែលទៀងទាត់ក្តី (២៨ថ្ងៃ)
តាមអេកូបីខែដំបូងក្តី គឺយើងកំណត់យក៤០សប្ដាហ៍ នៃការបាត់រដូវជាថ្ងៃសម្រាល។ តែកូនអាចសម្រាលមុន១០ថ្ងៃ ឬក្រោយ១០ថ្ងៃ។

៧) ការកំណត់ថ្ងៃសម្រាលកូន តាមអេកូបីខែដំបូងក្តី និងតាមរដូវដែលទៀងទាត់ក្តី គឺពុំមានខុសគ្នាឡើយ។ ខុសគ្នាយ៉ាងច្រើន ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ ដូច្នេះបើប្អូនមិនចាំរដូវ ប្អូនត្រូវយកថ្ងៃសម្រាលកូនតាមអេកូបីខែដំបូង។
៨) បើដល់ថ្ងៃសម្រាលហើយ គឺ៤០សប្ដាហ៍ ពុំទាន់ឈឺពោះសម្រាល ប្អូនត្រូវមើលអេកូម្តងទៀត បើទឹកភ្លោះនៅគ្រប់គ្រាន់ សុខភាពកូននៅល្អ ប្អូនអាចទុកតាមដានបាន១០ថ្ងៃទៀត ដោយប្អូនត្រូវមកតាមដានផ្ទៃពោះរាល់ ២ ឬ៣ថ្ងៃម្តង រហូតដល់ថ្ងៃឈឺពោះសម្រាលកូន។
៩) បើ១០ថ្ងៃហ្នឹង មិនទាន់ឈឺពោះសម្រាលទៀត ប្អូនចាំបាច់ត្រូវសម្រាកពេទ្យ ដើម្បីដាក់ថ្នាំឲ្យឈឺពោះសម្រាល ទៅតាមបច្ចេកទេសវេជ្ជបណ្ឌិតផ្នែកសម្ភព។
១០) យើងអាចទុកកូនទៅក្នុងផ្ទៃបានត្រឹមតែ៤១សប្ដាហ៍ ៣ថ្ងៃប៉ុណ្ណោះ។ លើសពីថ្ងៃនេះ ទារកនៅក្នុងផ្ទៃ នឹងទ្រោមបន្តិចម្តងៗរហូតស្លាប់នៅក្នុងពោះ។
សូមបងប្អូនអញ្ជើញមកពិនិត្យ និងតាមដានផ្ទៃពោះឲ្យបានទៀងទាត់ ជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យការសម្រាលកូនប្រកបទៅដោយសុវត្ថិភាព៕
អត្ថបទ ៖ រស្មី
ចុចអាន៖អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


