Connect with us

សុខភាព

ប្រយ័ត្ន! WHO ព្រមានថា ថ្នាំសុីរ៉ូប៍ក្អក គ្រោះថ្នាក់ដែលបណ្តាលឲ្យកុមារស្លាប់ ក៏អាចមានលក់នៅកម្ពុជាដែរ (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ ដើម្បីការពារកុមារ បន្ទាប់ពីមានកុមារយ៉ាងច្រើនបានស្លាប់ ក្រោយផឹកថ្នាំស៊ីរ៉ូប៍ក្អក កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី២៤ខែមករាថា នៅឆ្នាំ២០២២ កុមារជាង៣០០នាក់ ដែលភាគច្រើនមានអាយុក្រោម៥ឆ្នាំ នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូណេស៊ី និងអ៊ូសបេគីស្ថាន បានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាវ ពាក់ព័ន្ធជាមួយនឹងថ្នាំស៊ីរ៉ូប៍ក្អកដែលមានជាតិពុល។

ក្នុងចំណោមថ្នាំស៊ីរ៉ូប៍ដែល WHO ព្រមានគឺជាថ្នាំរបស់ក្រុមហ៊ុនឥណ្ឌា Maiden និង Marion Biotech និងថ្នាំរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma។

ក្នុងចំណោមនោះមានថ្នាំស៊ីរ៉ូប៍៤ប្រភេទដែលគេបញ្ជាក់គឺ មានឈ្មោះ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។

ថ្នាំទាំងនេះមានផ្ទុកសារធាតុ diethylene glycol និង ethylene glycol ក្នុងកម្រិតខ្ពស់។

(រាប់ពីឆ្វេងទៅស្តាំ) ថ្នាំសេរ៉ូ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup

WHO និយាយថា “​សារធាតុ​កខ្វក់​ទាំងនេះ​ ​គឺជាជាតិ​គីមី​ពុល​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​សារធាតុ​រំលាយ​ ​និង​ភ្នាក់ងារ​បង្កក​ ដែល​អាច​បណ្តាលឲ្យ​ស្លាប់បានសូម្បីតែ​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ​ ​ហើយ​មិនគួរ​ត្រូវ​បានដាក់ចូល​ក្នុង​ឱសថ​ឡើយ”។

ក្រៅពីប្រទេសខាងលើ WHO បានប្រាប់រ៉យទ័ថា ប្រទេសហ្វីលីពីន ទីម័រខាងកើត សេណេហ្គាល់ និងកម្ពុជា ក៏អាចនឹងរងផលប៉ះពាល់ផងដែរ ដោយសារថ្នាំប្រភេទនេះ អាចមានលក់កន្លែងទាំងនោះ។ WHO បានអំពាវនាវឲ្យមានសកម្មភាពនៅទូទាំងរដ្ឋជាសមាជិកទាំង១៩៤របស់ខ្លួន ដើម្បីការពារការស្លាប់បន្ថែមទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ៤ប្រភេទ ដែលសម្លាប់កុមារជាង ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

គូស្នេហ៍ហៃសូ Pok-Margie បង្ហោះរូបភាព លុបចចាមអារ៉ាមស្វាមីមានស្រី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

លោក ថាក់ស៊ីន ថា ការចូលប្រទេស ថៃ វិញ គឺមិនចាំបាច់ត្រូវការជំនួយពី​បក្សណាមួយឡើយ

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋមន្ត្រីវប្បធម៌ជំរុញឱ្យផលិតភាពយន្តខ្នាតខ្លី និងខ្នាតវែងដែលមានគុណភាពឱ្យកាន់តែច្រើន​ថែមទៀត

ព័ត៌មានជាតិ៣២ នាទី មុន

គ្រោង​ស្នើ​កាត់​ឃុំចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​ ចូល​ក្នុង​ដែនដី​​រដ្ឋបាលក្រុង​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អ្នកការទូតរុស្ស៊ីជិត ៦០០នាក់ ត្រូវបណ្តេញចេញពីប្រទេសលោកខាងលិច ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២

Sokha Hotels

ព័ត៌មានពេញនិយម