សុខភាព
កង្វះគ្រាប់ឈាមក្រហម ក៏ជាជំងឺមួយ
គ្រាប់ឈាមក្រហម មានមុខងារដឹកអុកស៊ីហ្សែនសម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹង ក្រោមឥទ្ធិពល នៃការរួមផ្សំរបស់អ័រម៉ូន និងអង់ហ្ស៊ីមមួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ។ កង្វះគ្រាប់ឈាមក្រហម គឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

១) រោគសញ្ញា ៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធេងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា
២) មូលហេតុ ៖
ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ ៖
– ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុង និងក្រៅខ្លួន ។ល។
– ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើឲ្យគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
– ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ ពពួកផ្សិត
– ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើឲ្យមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
– ស្ត្រីមានគភ៌
ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ ៖
– ជំងឺខ្សោយខួរឆ្អឹងដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជា សំណថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗ ការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ជាពិសេសថ្នាំផ្សះ។
– កង្វះអាហារូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
– ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
– ជំងឺខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីកគ្រាប់ឈាម
– ជំងឺមហារីកផ្សេងៗ។

៣) ដំណោះស្រាយ ៖
លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកពីមូលហេតុ នៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាម ឬ ករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។
ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហម មិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាម ឬឲ្យថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងព្យាបាលទៅតាមមគ្គុទ្ទេសក៍ព្យាបាលជាសកល(Universal Guideline) ទើបអាចឲ្យអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។
រកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


