Connect with us

សុខភាព

កង្វះ​គ្រាប់​ឈាម​ក្រហម ក៏​ជា​ជំងឺ​មួយ

បានផុស

នៅ

គ្រាប់​ឈាម​ក្រហម ​មានមុខ​ងារ​ដឹក​អុកស៊ីហ្សែន​សម្រាប់​ផ្គត់ផ្គង់ ​និង​ចិញ្ចឹម​គ្រប់​សរីរាង្គ​កាយ​រប​ស់​មនុស្ស​។ វា​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង ​ក្រោម​ឥទ្ធិពល ​នៃ​ការ​រួម​ផ្សំ​របស់​អ័រម៉ូន និង​អង់​ហ្ស៊ី​ម​មួយ​ចំនួន​ដែលមាន​នៅ​ក្នុង​សរីរាង្គ​ផ្សេងៗ​។ កង្វះ​គ្រាប់​ឈាម​ក្រហម ​គឺជា​មូលហេតុ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​ ៖
– ស្លេកស្លាំង​ខុសពី​ធម្មតា​
– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ​
– ឧស្សាហ៍​វិលមុខ ធេងធោង ឈឺក្បាល​
– ហ៊ឹង​ត្រចៀក​
– ស្រវាំងភ្នែក​
– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង​
– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​

២) មូលហេតុ​ ៖
ក​) ការ​បាត់​បង់​គ្រាប់​ឈាមក្រហម​ដោយសារ ​៖
– ការ​ហូរឈាម​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ ដូចជា​ គ្រោះថ្នាក់​ចរាចរណ៍ របួស ការ​ហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​ និង​ក្រៅ​ខ្លួន ។​ល​។​
– ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើ​ឲ្យ​គ្រាប់​ឈាម​មិន​មាន​គុណភាព និង​ងាយ​បែក​ខូច​
– ការ​រលាក​ផ្សេងៗ ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ ពពួក​ផ្សិត​
– ចំពោះ​ស្ត្រី​អាច​បណ្តាលមកពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​មានការ​ធ្លាក់ឈាម​រដូវ​ច្រើន និង​យូរ​ខុស​ពី​ប្រ​ក្រតី​
– ស្ត្រី​មានគភ៌​

ខ​) ការផលិត​គ្រាប់​ឈាមក្រហម​ថយចុះ​ ៖
– ជំងឺ​ខ្សោយ​ខួរឆ្អឹង​ដែល​បណ្តាលមកពី​សារជាតិ​ពុល​មួយ​ចំនួន​ដូចជា ​សំណ​ថ្នាំ​សម្លាប់​សត្វល្អិត​ ថ្នាំ​បាញ់​ដំណាំ​ផ្សេងៗ ការប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ ជាពិសេស​ថ្នាំ​ផ្សះ​។​
– កង្វះ​អាហារូបត្ថម្ភ​ផ្សេងៗ​ដូចជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល​។​
– ជំងឺ​ក្រពេញ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ដ Hypothyroïdie
– ជំងឺ​ខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីក​គ្រាប់​ឈាម​
– ជំងឺមហារីក​ផ្សេងៗ​។​

៣) ដំណោះស្រាយ​ ៖
លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​រក​ពី​មូល​ហេតុ​ នៃ​ជំងឺ​បង្ក​ពិតប្រាកដ តាមរយៈ​ការធ្វើ​តេស្ត​ឈាម ឬ ករណី​ខ្លះ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បឺត​ខួរ​ឆ្អឹង​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ ដើម្បី​ឈានទៅរក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​។​

ចំពោះ​ការ​ព្យាបាល​កង្វះ​គ្រាប់​ឈាម​ក្រហម មិនមែន​គ្រាន់តែ​ជា​ការ​ដាក់បញ្ចូល​ឈាម ឬ​ឲ្យ​ថ្នាំ​ជាតិ​ដែក​នោះ​ទេ​។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ និង​ព្យាបាល​ទៅតាម​មគ្គុទ្ទេសក៍​ព្យាបាល​ជា​សកល​(Universal Guideline) ទើប​អាច​ឲ្យ​អ្នកជំងឺ​ទទួល​បាន​នូវ​ការ​ជាសះស្បើយ​បាន​។​

រក​ឃើញ​ទាន់​ពេល ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ឆាប់​ជាសះស្បើយ៕

អត្ថបទ ៖ ​រស្មី

ចុចអាន៖ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ​!

ចុចអាន៖ហើម​សួត​ស្រួចស្រាវ ជា​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម