សុខភាព
ពូកែក្អកញឹកញាប់ គួរចៀសវាងអាហារ ៨ ប្រភេទ
ការក្អកញឹកញាប់មិនបាត់ គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលតែងតែកើតមាននៅពេលយើងផ្ដាសាយ ក្ដៅខ្លួន ហៀរសំបោរ។ ក្នុងនោះមានអាហារមួយចំនួន វាអាចជួយធ្វើឲ្យយើងក្អកកាន់តែខ្លាំង។ ដូច្នេះ តើអ្វីទៅជាអាហារសម្រាប់អ្នកក្អកញឹក មិនគួរបរិភោគ។

១ អាហារដែលផ្អែមខ្លាំង ដូចជាបង្អែម បង្អែម ភេសជ្ជៈ ទឹកផ្លែឈើគ្រប់ប្រភេទ ដោយសារតែជាតិស្ករនៅក្នុងអាហារ នេះបង្កើនហានិភ័យនៃការរលាក និងការឆ្លងនៅក្នុងខ្លួន ធ្វើឲ្យមនុស្សឈឺ ឬអាចមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ។
២ អាហារត្រជាក់ឬភេសជ្ជៈ ភាពត្រជាក់គឺជាកត្តាមួយទៀតដែលបង្កឲ្យមានការក្អក។ នៅពេលដែលយើងមានជំងឺផ្ដាសាយ និងក្អក យើងគួរតែចៀសវាងភេសជ្ជៈត្រជាក់ផ្សេងៗដូចជា ទឹកត្រជាក់ ទឹកកក ការ៉េម។
៣ អាហារហឹរ ឬអាហារមានជាតិខ្លាញ់ អាហារហឹរ និងអាហារមានជាតិខ្លាញ់ខ្ពស់។ វាជាអាហារដែលបណ្ដាលឲ្យរលាកបំពង់ក និងបង្កឲ្យមានការក្អកកាន់តែខ្លាំង។ ជាពិសេសស្លេសនឹងកាន់តែឡើង ហើយបង្កឲ្យរមាស់បំពង់កលើសមុនដោយសារតែសារធាតុហឹរខ្លាំង។
៤ ផ្លែឈើត្រជាក់ ទោះបីជាផ្លែឈើសម្បូរវីតាមីនក៏ដោយ ហើយសារធាតុរ៉ែដែលល្អសម្រាប់រាងកាយ ប៉ុន្តែមិនមែនថាយើងអាចញ៉ាំផ្លែឈើគ្រប់មុខបានគ្រប់ពេលនោះទេ។ ផ្លែឈើត្រជាក់ៗដូចជា ឪឡឹក ត្រសក់ស្រូវ ដោយសារតែផ្លែឈើប្រភេទនេះ ភាគច្រើនជាផ្លែឈើដែលមានជាតិទឹកច្រើន បណ្តាលឲ្យរលាកបំពង់ក បូកនឹងភាពត្រជាក់នៅក្នុងផ្លែឈើ ក៏ដើម្បីជំរុញឲ្យមានការក្អកកាន់តែច្រើន និងធ្វើឲ្យពិបាកដកដង្ហើម។

៦ ផ្លែឈើដែលរឹង ពិបាករំលាយ និងម្សៅ បន្ថែមពីលើផ្លែឈើត្រជាក់ ផ្លែឈើរឹង និងម្សៅដូចជា ស្វាយមិនទាន់ទុំ ផ្លែល្ហុង ឬចេកក៏អាចបង្កឲ្យក្អកបានដែរ។ ព្រោះពេលមានជំងឺផ្តាសាយ សីតុណ្ហភាពរាងកាយឡើងខ្ពស់ខ្លាំងរួចទៅហើយ។ បរិភោគផ្លែឈើបែបនេះ នឹងធ្វើឲ្យរាងកាយដុតថាមពលច្រើន បណ្ដាលឲ្យមានកំដៅរាងកាយ ហើយរាងកាយនឹងមានសីតុណ្ហភាពខ្ពស់ រហូតដល់ប្រកាច់។
៧ ទឹកដោះគោ និងផលិតផលទឹកដោះគោ ទោះបីជាទឹកដោះគោមានសុខភាពល្អក៏ដោយ។ ប៉ុន្តែសម្រាប់អ្នកដែលមានអាឡ័កស៊ីទៅនឹងប្រូតេអ៊ីនទឹកដោះគោ គួរចៀសផលិតផលទឹកដោះគោទាំងអស់។ ដោយសារតែផលិតផលទឹកដោះគោ រួមចំណែកដល់ការឡើងក្រាស់នៃសំបោរ ធ្វើឲ្យស្អិតជាងមុន រហូតដល់វាអាចស្ទះផ្លូវដង្ហើម កាន់តែពិបាកដកដង្ហើម។
៨ ស្រា និងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត ព្រោះជាតិស្រវឹងមានឥទ្ធិពលទប់ស្កាត់ប្រព័ន្ធភាពស៊ាំក្នុងខ្លួន វាក៏រំលាយថ្នាំ ដែលយើងទទួលទានដើម្បីព្យាបាលជំងឺផ្ដាសាយ បំបាត់ការតឹងច្រមុះ ឬកាត់បន្ថយការហៀរសំបោរ និងក្អក តែជាតិអាល់កុល នឹងរួមចំណែកកាត់បន្ថយប្រសិទ្ធភាពថ្នាំគ្រប់ប្រភេទជាមុនសិន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងនៃផ្សិតម្ជុល ជួយសម្រកទម្ងន់និងជំងឺទឹកនោមផ្អែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


