សុខភាព
លើកដំបូងក្នុងពិភពលោក គ្រូពេទ្យ ជប៉ុន វះកាត់ប្ដូរកោសិកាភ្នែកដែលមើលលែងឃើញ
ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុនបាននិយាយថា ពួកគេបានធ្វើការវះកាត់ជាលើកដំបូងក្នុងពិភពលោក ដើម្បីផ្លាស់ប្តូរកោសិកាភ្នែកដើម ជំនួសមកវិញដោយកោសិកាដើមជំរុញការផលិតប្រូតេអ៊ីន ហៅកាត់ថា iPS ដើម្បីព្យាបាលជំងឺភ្នែក (Corneal disease) ដែលជាជំងឺបណ្ដាលមកពីការបាត់បង់កោសិកានៅក្នុងចំណុចខ្មៅនៃភ្នែក ។

ការវះកាត់នេះត្រូវបានដឹកនាំដោយលោក Shimmura Shigeto សាស្រ្តាចារ្យសាកលវិទ្យាល័យសុខភាព Fujita និងរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Keio លើបុរសម្នាក់អាយុ ៧០ ឆ្នាំដែលមានជំងឺភ្នែក (Corneal disease) កាលពីខែតុលាកន្លងទៅ ។
មុនវះកាត់អ្នកជំងឺមានជំងឺភ្នែកដ៏ធ្ងន់ធ្ងរ ដោយមានដុំពក ស នៅលើកញ្ចក់ភ្នែករបស់គាត់ ហើយធ្វើឲ្យគាត់មើលមិនឃើញអ្វីឡើយ ។ ប៉ុន្តែក្រោយឆ្លងកាត់ការវះកាត់នេះរួច អ្នកជំងឺមិនមានផលវិបាកនោះទេ ហើយភ្នែករបស់អ្នកជំងឺក៏បង្ហាញសញ្ញាប្រសើរឡើងផងដែរ ។

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រជប៉ុន ក៏នឹងបន្តតាមដានអ្នកជំងឺរូបនេះទៀត ដើម្បីពិនិត្យមើលលើប្រសិទ្ធភាព និងសុវត្ថិភាពនៃការវះកាត់ផ្លាស់ប្ដូរកោសិកាដើមដែលជំរុញការផលិតប្រូតេអ៊ីនលើកដំបូងមួយនេះ ។
គួរបញ្ជាក់ថា ទម្រាំសម្រេចចិត្តធ្វើការវះកាត់លើជំងឺភ្នែកមួយនេះ ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវអស់រយៈពេល ១០ ឆ្នាំ ខណៈបច្ចុប្បន្នមានអ្នកជំងឺប្រហែល ១ ម៉ឺននាក់កំពុងរង់ចាំការវះកាត់ប្តូរសរីរាង្គដើមមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


