Connect with us

សុខភាព

ឧស្សាហ៍កូរពោះឮខ្លាំងៗ អាចសាកល្បងតិចនិកទាំង ៧ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ អាការ​កូរ​ពោះ​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​គ្នា​​យើង​ចេះ​តែ​កូរ​ពោះ​មិន​ឈប់​ មិន​ថា​នៅ​ក្នុង​បន្ទប់​ធ្វើការ កន្លែង​ប្រជុំ ឬ​នៅ​ចំណោម​​មនុស្ស​ជា​ច្រើន​នោះ​​ វា​ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្មាសអៀន​មិន​ខាន​។ ជា​ទូទៅការ​កូរ​ពោះ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឃ្លាន​ ការ​រំលាយ​អាហារ​យឺតយ៉ាវ​ ឬ​ញ៉ាំ​អាហារ​មួយ​ចំនួន។ យ៉ាង​ណា​មិញ យើង​អាច​បំបាត់​​អាការៈ​កូរ​ពោះ​នេះ​បាន​ តាម​រយៈ​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

១. ដើរ​​ហាត់​ប្រាណ​​ក្រោយ​ញ៉ាំ​អាហារ​រួច​

អំឡុង​ពេល​សម្រាក​ពី​ការងារ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ គ្នា​យើង​គប្បី​ដើរ​ហាត់​ប្រាណ​ប្រហែល ​១៥​នាទី​ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​របស់​យើង​​មាន​ដំណើរការ​ល្អ​។ នៅ​ពេល​ដែល​យើង​ដើរ​ វា​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​​ក្រពះ​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​គ្នា​យើង​ក៏​មិន​គួរ​ដើរ​ហាត់ប្រាណ​ខ្លាំង​​ពេក​ដែរ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​ទៅ​វិញ​។

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

ទឹក​ជួយ​​ឲ្យ​ដំណើរការ​រំលាយ​អាហារ​ប្រសើរ​ឡើង ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​នៅ​អំឡុង​ពេល​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​ទឹក​ម្ដង​ច្រើន​ពេក​ឡើយ​ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​ពោះ​របស់​យើង​ពោរពេញ​ដោយ​ទឹក​ និង​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​យើង​កូរ​ពោះ​កាន់​តែ​ខ្លាំង​​ឡើង​។

៣. សាកល្បង​តែ​រុក្ខជាតិ​

​​​តែ​រុក្ខជាតិ​ដែល​ផ្សំ​ឡើង​ពី​ខ្ញី​ ឈើ​អែម​ ​ឬ​ស្លឹក​គ្រៃ​​អាច​ជួយ​ពង្រឹង​​ប្រព័ន្ធ​រំលាយ​អាហារ​ និង​សាច់ដុំ​ពោះវៀន​បាន​យ៉ាង​ស័ក្ដិសិទ្ធ។ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​តែ​ប្រភេទ​នេះ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ឬ​នៅ​ពេល​ល្ងាច​ ទើប​ជា​ការ​ប្រសើរ​។

៤. ញ៉ាំ​យឺត​ៗ​ និង​ទំពា​ឲ្យ​ម៉ដ្ត​​ល្អ​

អាការកូរ​ពោះ​ ក៏​អាច​បណ្ដាល​មក​ពី​យើង​ញ៉ាំ​លឿន​ពេក និង​ស្រូប​យក​ខ្យល់​ច្រើន​ពេក​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​។ ហេតុនេះ​ហើយ​ ចូរ​ព្យាយាម​ទំពា​អាហារ​ឲ្យ​​បាន​ម៉ដ្តល្អ​ ដើម្បី​បញ្ចៀស​ខ្យល់​ចូល​ក្នុង​រាងកាយ​របស់​យើង​​​​។

៥. កាត់បន្ថយ​ជាតិ​ស្ករ​បន្ថែម​​ និង​អាហារ​មាន​ខ្លាញ់​

ពោះវៀន​របស់​យើង​អាច​ផលិត​ឧស្ម័ន​ច្រើន​ នៅ​ពេល​ដែល​យើង​ព្យាយាម​រំលាយ​ជាតិ​ស្ករ​ច្រើន​ជ្រុល។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​បង្ក​ជា​អាការៈ​រាករូស ឬ​​ឆ្អល់​ពោះ​ និង​កូរ​ពោះ​​ផង​ដែរ​។ ដូច​គ្នា​នេះ​ដែរ ពពួក​អាហារ​មួយ​ចំនួន​ដែល​មាន​ដូចជា​​សាច់​ជ្រូក​ សាច់​ក្រក និង​អាហារ​បំពង​សុទ្ធ​តែ​អាច​បង្ក​ជា​អាការៈ​ហើម​ពោះ​។

៦. ខ្ទឹម​ស​

ខ្ទឹម​ស​មាន​សមាសធាតុ​មួយ​ឈ្មោះ​ថា Allicin ជា​សារធាតុ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​ក្រពះ​។ ការ​ញ៉ាំ​ខ្ទឹម​ស​ឆៅ​​មួយ​​កំពឹស​នៅ​ពេល​ព្រឹក​ព្រលឹម​ អាច​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​របស់​យើង​​មាន​ដំណើរការ​ល្អ​ប្រសើរ​។

៧.​ ញ៉ាំ​អាហារ​ដែល​ល្អ​​ដល់​ការ​រំលាយ​អាហារ​

​គ្នា​យើង​ក៏​អាច​​បញ្ចូល​របប​អាហារ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​ ដូចជា​ទឹក​ដោះ​គោ​ជូរ គ្រាប់​ជី ខ្ញី គីម​ឈី ត្រី​សាម៉ុន​។ល។​ លើស​ពី​នេះ​ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​ប្រក្រតី ​តែចៀសវាង​ការ​ញ៉ាំ​អាហារ​​ច្រើន​ជ្រុល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ពៅ ជំនួយដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម