សុខភាព
៤ ឆ្នាំ អគារមន្ទីរពេទ្យគន្ធបុប្ផា សីហមុនី មុនិនាថ ទទួលព្យាបាលជំងឺកុមារ ផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ជិត ៣ ពាន់នាក់
រយៈពេល ៤ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន អគារមន្ទីរពេទ្យគន្ធបុប្ផា សីហមុនី មុនិនាថ បានទទួលព្យាបាលជំងឺកុមារផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ចំនួន ២,៨២៦ នាក់ ,វះកាត់ទូទៅ ៩,០៥៩ នាក់ និងវះកាត់បេះដូង ១,៥៥៥ នាក់។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បានបង្ហោះនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ នេះឲ្យដឹងថា ក្នុងរយៈពេល ៤ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន “អគារគន្ធបុប្ផា សីហមុនី មុនិនាថ” បានទទួលព្យាបាលកុមារផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ចំនួន ២,៨២៦ នាក់ វះកាត់ទូទៅ ៩,០៥៩ នាក់ និងវះកាត់បេះដូង ១,៥៥៥ នាក់។ បន្ថែមនោះ បើគ្មានអគារវះកាត់សង្គ្រោះបន្ទាន់នេះទេ កុមារទាំងនោះ ពុំមានសំណាងបានរស់រានមានជីវិតឡើយ។

មន្ទីរពេទ្យគន្ធបុប្ផា សីហមុនី មុនិនាថ បានអរគុណដល់បុគ្គលិកកម្ពុជាទាំងអស់ ដែលខិតខំបំពេញការងារយ៉ាងនឿយហត់ ទាំងយប់ថ្ងៃ ប្រកបដោយវិជ្ជាជីវៈ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា សីហមុនី មុនិនាថ ក៏បានអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស និងមូលនិធិគន្ធបុប្ផាស្វីស Dr.med ReatRichnerចំពោះការគាំទ្រ បរិច្ចាគថវិកាអំពីសប្បុរសជនគ្រប់លំដាប់ថ្នាក់។

សូមជម្រាបថា ថ្ងៃនេះ គឺជាខួបលើកទី ៤ ឆ្នាំ នៃអគារគន្ធបុប្ផា “សីហមុនី មុនិនាថ” នៃមន្ទីរពេទ្យគន្ធបុប្ផាទី ១ ដែលបានសម្ពោធដាក់ឲ្យដំណើរការ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


