សុខភាព
ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរឲ្យកូនអាយុក្រោម ១ ឆ្នាំញ៉ាំឡើយ
បេប៊ី សំដៅលើអូនៗទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ហើយការថែទាំអូនៗ ក៏មិនមែនជារឿងងាយស្រួលទេ ពិសេសអំឡុងពេលអូនៗចាប់ផ្តើមចេះញ៉ាំអាហារផ្សេងក្រៅពីទឹកដោះម៉ាក់ៗ ខណៈអាហារមួយចំនួន ពេទ្យហាមដាច់ខាតមិនឲ្យបេប៊ីញ៉ាំជាដាច់ខាត ថ្វីត្បិតថាដល់អាយុ ៦ ខែ អូនៗអាចទទួលអាហារបន្ថែម (បបរខាប់គ្រប់គ្រឿង) ក្រៅពីទឹកដោះម៉ាក់ៗក៏ដោយ។ អាហារទាំងនោះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់នៅខាងក្រោមនេះ។
១- ទឹកឃ្មុំ
ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។
២- ទឹកដោះគោស្រស់
ត្រូវផ្តល់ឲ្យអូនៗនូវទឹកដោះម្តាយ ឬម្សៅទឹកដោះ រហូតទាល់អូនៗឈានដល់វ័យមួយឆ្នាំ។ អូនវ័យក្រោមមួយឆ្នាំ មិនមានលទ្ធភាពបំបែកអង់ហ្ស៊ីម និងប្រូតេអ៊ីនក្នុងទឹកដោះគោបានទេ ខណៈជារ៉ែផ្សេងៗក្នុងទឹកដោះគោ កាន់តែធ្វើឲ្យអូនៗប្រឈមបញ្ហាតម្រងនោម។ លើសពីនេះ ផ្ទុយពីទឹកដោះម៉ាក់ៗ និងម្សៅទឹកដោះ ទឹកដោះគោ ក៏មិនមានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់សម្រាប់ការការលូតលាស់រស់អូនៗនោះដែរ។
៣- ផ្នែកសនៃស៊ុត
ដាច់ខាតកុំឲ្យអូនៗញ៉ាំផលិតផលអាហារនាំច្នៃចេញពីស៊ុតឲ្យសោះ បើសិនជាអូនៗមិនទាន់ឈានដល់វ័យមួយឆ្នាំ។ ធ្វើនេះគឺដើម្បីកាត់បន្ថយហានិភ័យអាលែកហ្ស៊ី ឬប្រតិកម្មអាលែកហ្ស៊ី ទៅថ្ងៃមុខ ព្រោះប្រូតេអ៊ីនភាគច្រើនមាននៅក្នុងស៊ុត ជាប្រភពនៃសារធាតុបង្កអាលែកហ្ស៊ី ខណៈប្រូតេអ៊ីនក្នុងផ្នែកសនៃស៊ុត ជាអាចមូលហេតុចម្បងនាំឲ្យអូនៗមានប្រតិកម្មអាលែកហ្ស៊ី។ ចាប់ពីឈានដល់វ័យ ៥ឆ្នាំ ក្មេងៗជាធម្មតា នឹងមានលទ្ធភាពអាចប្រយុទ្ធប្រឆាំងសារធាតុអាលែកហ្ស៊ីក្នុងផ្នែកសរបស់ស៊ុតបាន។
៤- ពពួកក្រូច
ដាច់ខាតមិនត្រូវឲ្យបេប៊ីញ៉ាំផ្លែឈើអំបូរក្រូចនោះឡើយ ពិសេសអំឡុងពេល ១-២ ខែដំបូងក្រោយសម្រាល ព្រោះអាហារទាំងនេះ សម្បូរវីតាមីន និងអាស៊ីដ អាចធ្វើឲ្យអូនៗឈឺពោះ និងច្រាលអាស៊ីដក្រពះបាន។
៥- អាហារសមុទ្រ និងពពួកខ្យងគ្រំ
អាហារដែលងាយនឹងអាលែកហ្ស៊ីបំផុតចំពោះបេប៊ី គឺជាអាហារសមុទ្រ និងពពួកខ្យងគ្រំ។ អាចពិភាគ្សាជាមួយគ្រូពេទ្យ មុនសម្រេចចិត្តផ្តល់អាហារទាំងនេះទៅអូនៗ សូម្បីតែសាច់ត្រីគ្មានឆ្អឹង ឬត្រីធូណាក្តី។
៦- អាហារទំហំតូចៗ និងរឹង
ពពួកអាហារដូចជាគ្រាប់ផ្លែឈើ ពោតបំពង ទំពាំងបាយជូរ បន្លែឆៅ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងអាហារតូចៗ រឹងៗផ្សេងទៀត សុទ្ធតែដាច់ខាតកុំឲ្យអូនៗញ៉ាំ។ ពពួកអាហារទាំងនេះ គឺគ្រោះថ្នាក់ណាស់ចំពោះបេប៊ីតូចៗ អាចស្លាក់ជាប់នៅបំពងខ្យល់ (បំពង់ក) អូនៗគ្រប់ពេល។ គ្រប់អាហារផ្តល់ឲ្យបេប៊ី ត្រូវតែកិន ឬចិញ្ច្រាំឲ្យបានតូចបំផុត ឬចម្អិនឲ្យទន់ ចាំឲ្យទៅបេប៊ីញ៉ាំ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងតិច ៦ យ៉ាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង