សុខភាព
ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ
គ្នាយើងមួយចំនួនទំនងជាអាចច្រឡំអាការៈអាលែកហ្ស៊ី ជាមួយនឹងអាការៈផ្ដាសាយធម្មតា។ ការយល់ច្រឡំនេះក៏មិនប្លែកអ្វីដែរ ព្រោះថាអាការៈនៃបញ្ហាទាំងពីរនេះគឺស្រដៀងគ្នាច្រើនចំណុចគួរសមដែរ។ ដើម្បីបានដឹងច្បាស់ថាយើងមានកើតប្រតិកម្មអាលែកហ្ស៊ី ឬផ្ដាសាយធម្មតានោះ យើងគួរស្វែងយល់ពីអ្វីទៅជាអាការៈផ្ដាសាយ និងអ្វីជាអាការៈប្រតិកម្មអាលែកហ្ស៊ីជាមុនសិន។
អ្វីទៅជាជំងឺផ្ដាសាយ?
ផ្ដាសាយគឺជាជំងឺដែលបង្កដោយវីរុស។ ជំងឺនេះច្រើនកើតមានទូទៅចំពោះមនុស្សគ្រប់វ័យ។ ចំពោះរោគសញ្ញាទូទៅជំងឺផ្ដាសាយមានដូចជា គ្រុនក្ដៅ ក្អក ក្រហមភ្នែក ឈឺបំពង់ក តឹងច្រមុះ ហៀរសំបោរ និងមិនឃ្លានអាហារជាដើម។ ជំងឺនេះក៏អាចកើតមានគ្រប់រដូវ ប៉ុន្តែករណីកើតមានភាគច្រើនគឺនៅរដូវភ្លៀង។ វីរុសបង្កជំងឺផ្ដាសាយគឺមានច្រើនប្រភេទ ប៉ុន្តែករណីជំងឺផ្ដាសាយភាគច្រើនបង្កដោយ វីរុស Rhinoviruses។ ជំងឺនេះហាក់ដូចជាមិនធ្ងន់ធ្ងរសម្រាប់អ្នកដែលមានសុខភាពល្អធម្មតានោះទេ ប៉ុន្តែចំពោះមនុស្សមួយចំនួនជំងឺនេះអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់សុខភាព ជាពិសេសមនុស្សវ័យចំណាស់ អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ក្មេងតូច និងទារក។
ភាពខុសគ្នារវាងអាលែកហ្ស៊ីតាមរដូវកាល និងជំងឺផ្ដាសាយ
ជាការពិតទៅហាក់ដូចជាមានការលំបាកបន្តិចក្នុងការបែងចែកថាយើង ឬនរណាម្នាក់កំពុងមានជំងឺផ្ដាសាយ ឬក៏មានប្រតិកម្មអាលែកហ្ស៊ីច្រមុះ ព្រោះថាបញ្ហាសុខភាពទាំងពីរនេះ គឺស្រដៀងគ្នាខ្លាំងសឹងតែមិនអាចបែងចែកបាន។ ថ្វីដ្បិតតែអារៈរបស់អាលែកហ្ស៊ី និងផ្តាសាយមានលក្ខណៈស្រដៀងគ្នាមែន តែបើពិនិត្យឲ្យបានដិតដល់យើងនៅតែអាចរកឃើញពីចំណុចខុសគ្នាមួយចំនួន។ យើងអាចចាប់ផ្ដើមពិនិត្យបែបនេះថា បើយើងមានជំងឺផ្ដាសាយ ហើយកើតមាននៅពេលដដែលៗរៀងរាល់ឆ្នាំ នោះប្រហែលជាយើងមានបញ្ហាអាលែកហ្ស៊ីទៅវិញទេ។
ដូចដែលរៀបរាប់ខាងលើ ជំងឺផ្ដាសាយគឺបង្កឡើងដោយវីរុស ប៉ុន្តែបញ្ហាអាលែកហ្ស៊ីវិញ គឺបង្កឡើងដោយប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងអាលែកហ្ស៊ែន (សារធាតុដែលបង្កឲ្យជាអាលែកហ្ស៊ីដូចជាលម្អងផ្កា ឬសារធាតុគីមីជាដើម)។
ចំពោះការព្យាបាលវិញ ជំងឺផ្ដាសាយគឺទាមទារឲ្យអ្នកជំងឺមានការសម្រាកឲ្យបានគ្រប់គ្រាន់ ប្រើថ្នាំដើម្បីបំបាត់ការឈឺចាប់ និងថ្នាំពេទ្យដែលមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដូចជាថ្នាំបំបាត់ស្លេស្មជាដើម។ ជាទូទៅជំងឺផ្ដាសាយនឹងជាទៅវិញពី៣ទៅ១០ថ្ងៃ ទោះបីជាមានករណីខ្លះអាចយូររហូតដល់២ ទៅ៣សប្ដាហ៍ទៀតផង។
ឯការព្យាបាលបញ្ហាអាលែកហ្ស៊ីតាមរដូវកាលវិញ អាចនឹងត្រូវប្រើថ្នាំដែលមិនត្រូវការវេជ្ជបញ្ជា ឬក៏អាចត្រូវប្រើពពួកថ្នាំប្រឆាំងអ៊ីស្តាមីន (Antihistamines) ដែលត្រូវការវេជ្ជបញ្ជា ថ្នាំបាញ់ច្រមុះពពួកស្តេរ៉ូអ៊ីត និងពពួកថ្នាំបំបាត់ស្លេស្ម។ ក្រៅពីការប្រើថ្នាំព្យាបាលយើងក៏នឹងត្រូវចៀសឆ្ងាយពីពពួកសារធាតុអាលែកហ្ស៊ែនតាមដែលអាចធ្វើទៅបាន។ បញ្ហាអាលែកហ្ស៊ី អាចនឹងត្រូវចំណាយពេលរហូតដល់ច្រើនសប្ដាហ៍ទើបអាចធូរស្រាលទៅវិញបាន។
រោគសញ្ញាអាលែកហ្ស៊ីទូទៅទាំងនោះរួមមាន៖
– រមាស់ស្បែក ឡើងកន្ទួលក្រហមលើស្បែក ចេញកន្ទាលត្រអាក
– ហៀរសម្បោរ រមាស់ភ្នែក កណ្ដាស់ ឬក្អក
– ឡើងក្រហមស្បែក
– សម្ពាធឈាមចុះទាប
– ពិបាកដកដង្ហើម
– ហើមបបូរមាត់ អណ្ដាត បំពង់ក និងភ្នែក។
អត្ថបទផ្ដល់សិទ្ធិ៖Hello Krupet
ចុចអាន៖កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក
ចុចអាន៖ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


