សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតក្មេងម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ នៅដង្ហើមចុងក្រោយ រហូតរស់រានមានជីវិតឡើងវិញ
ក្មេងប្រុស អាយុ ៨ ឆ្នាំ ម្នាក់ ព្យាបាលជំងឺគ្រុនឈាម ឯគ្លីនិកឯកជនមួយ ក្នុងខេត្តត្បូងឃ្មុំ ដាក់សេរ៉ូមអស់ ៤ លីត្រ ជំងឺនៅតែធ្ងន់ធ្ងរ ក៏ត្រូវបានឪពុកម្ដាយយកមកសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅដង្ហើមចុងក្រោយ នាមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រហូតមានជីវិតរស់ឡើងវិញ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការDr. Beat Richner បានឲ្យដឹងកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នេះថា មានក្មេងប្រុសម្នាក់ អាយុ ៨ ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តត្បូងឃ្មុំ ដាក់សេរ៉ូមអស់ ៤ លីត្រ ពេលជំងឺធ្ងន់ធ្ងរ ក៏ត្រូវបានឪពុកម្ដាយយកមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផាភ្នំពេញ។
ផេកហ្វេសប៊ុកដដែល បន្តថា ក្មេងប្រុសខាងលើ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត (EDS): អស់ជីពចរ (shock syndrome) # ៥ ដង ក្នុងរយៈពេល ៤៨ ម៉ោង (5 times repeated cardiovascular collapses-shocks within 48h) និងហូរឈាមក្នុងក្រពះពោះវៀន ហើមសួត ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា។ ក្មួយប្រុស ត្រូវបានសង្គ្រោះជីវិត ដោយប្រើឈាម-ប្លាស្មា និងប្លាកែត សរុបអស់ “៧ ប្លោក” និងជំនួយម៉ាស៊ីនសប់ដង្ហើម។ ហើយថ្ងៃនេះ ក្មួយប្រុស មានជីវិតរស់ឡើងវិញហើយ។

ផេកហ្វេសប៊ុកដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាកម្ចាត់ និងបំបាត់ជម្រកមូសខ្លា ដោយសាររដូវភ្លៀងមិនទាន់បញ្ចប់ទេ ហើយសូមការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងអាចសម្លាប់កុមារបាន។
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលសង្គ្រោះជីវិតក្មេងប្រុសមានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត មួយនេះ។ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏អរគុណមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលតែងតែផ្ដល់ចម្រោះប្លាកែតទាន់ពេលវេលា។
ជាចុងក្រោយ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
គួរជម្រាបថា រាល់ការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


