សុខភាព
១០ ខែ ឆ្នាំនេះ មានកុមារច្រឡំផឹកទឹកក្បុង ១៩ ករណី
នៅរយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ មានកុមារច្រឡំផឹកទឹកក្បុងចំនួន ១៩ ករណី។ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផាទី ៣ ក៏បានឆ្លុះពង្រីកបំពង់អាហាររួមត្បៀត បន្ទាប់ពីកុមារច្រឡំផឹកទឹកក្បុង បានចំនួន ៣៧ ករណី ផងដែរ។

នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការDr. Beat Richner បានអះអាងថា រយៈពេល ១០ ខែ ក្នុងឆ្នាំ ២០២៣ នេះ មានកុមារច្រឡំផឹកទឹកក្បុងចំនួន ១៩ ករណី។ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផាទី ៣ ក៏បានឆ្លុះពង្រីកបំពង់អាហាររួមត្បៀត បន្ទាប់ពីកុមារច្រឡំផឹកទឹកក្បុងបានចំនួន ៣៧ ករណី ផងដែរ។
ផេកហ្វេសប៊ុក ដដែលបន្ថែមថា កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ ផ្នែកឆ្លុះក្រពះ ពោះវៀន នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាប (មន្ទីរពេទ្យគន្ធបុប្ផាទី ៣) បានធ្វើការឆ្លុះមើលបំពង់អាហារ និងក្រពះដល់ក្មេងប្រុសម្នាក់ មានអាយុ ៣ ឆ្នាំ ៤ ខែ មកពីស្រុកស្ទោង ខេត្តកំពង់ធំ ដែលច្រឡំផឹកទឹកក្បុង រយៈពេល ២៤ ម៉ោង មុនឆ្លុះក្រពះ ហើយរកឃើញថាមានការរលាកធ្ងន់ធ្ងរ រួមនឹងមានហូរឈាមទាំងនៅបំពង់អាហារ និង ក្រពះ ផងដែរ។
សូមបញ្ជាក់ថា «ការរលាកទៅលើបំពង់អាហារធ្ងន់ធ្ងរដោយសារផឹកទឹកក្បុង អាចវិវត្តន៍ទៅជាការរួមត្បៀត ឬ ស្ទះជិត នៃបំពង់អាហារ»៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


