សុខភាព
ស្វែងរកការជួយសង្គ្រោះ បើខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានគំនិតចង់សម្លាប់ខ្លួន
ការសម្លាប់ខ្លួន គឺការធ្វើសកម្មភាពដើម្បីបញ្ចប់ជីវិតខ្លួនឯង។ យោងតាមអង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ដោយសារការសម្លាប់ខ្លួនជាងមួយលាននាក់ ដែលមានន័យថា រាល់ ៤០វិនាទីម្តង មានមនុស្សម្នាក់ស្លាប់ដោយការសម្លាប់ខ្លួន។ ដោយឡែក នៅប្រទេសកម្ពុជាយើង របាយការណ៍ដដែលបង្ហាញថា មានមនុស្សជិត ៨០០នាក់ស្លាប់ដោយការសម្លាប់ខ្លួនក្នុងមួយឆ្នាំៗ។

ក) ការយល់ច្រឡំ និងការពិតស្ដីពីការសម្លាប់ខ្លួន
ការយល់ច្រឡំ៖ មានតែមនុស្សឆោតល្ងង់ទេ ដែលគិតចង់សម្លាប់ខ្លួនឯង។ ការពិត៖ មនុស្សភាគច្រើនធ្លាប់បានគិតពីការចង់សម្លាប់ខ្លួនឯង នៅពេលណាមួយក្នុងជីវិតនេះ។ ការសម្លាប់ខ្លួន និងការប៉ុនប៉ងសម្លាប់ខ្លួន ភាគច្រើនកើតឡើងដោយមានគម្រោងទុកជាមុន។ ការយល់ច្រឡំ៖ មនុស្សដែលធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនឯងម្តងហើយ នឹងមិនព្យាយាមសម្លាប់ខ្លួនម្តងទៀតឡើយ។ តែការពិត៖ មនុស្សដែលធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនពីមុន មានហានិភ័យខ្ពស់ ក្នុងការសម្លាប់ខ្លួននៅលើកក្រោយទៀត។ សម្រាប់បុគ្គលខ្លះ ការប៉ុនប៉ងសម្លាប់ខ្លួនឯងនៅលើកទីពីរ ឬទីបី អាចងាយសម្រេចជាងមុន។

ការយល់ច្រឡំ៖ បើមនុស្សម្នាក់ចង់សម្លាប់ខ្លួនឯងទៅហើយ គឺគ្មាននរណាអាចជួយគាត់បានទេ។ ការពិត៖ ភាគច្រើន ការសម្លាប់ខ្លួនកើតឡើង ដោយមិនបានគិតពិចារណាច្បាស់លាស់ឡើយ។ មនុស្សដែលប៉ុនប៉ងសម្លាប់ខ្លួន ចង់គេចផុតពីបញ្ហា ព្រោះគាត់យល់ថា ត្រូវប្រឈមមុខនឹងបញ្ហាទាំងនោះតែឯង។ តែការពិតទៅ មានមនុស្សដែលបារម្ភពីគាត់ នៅចាំជួយគាត់ក្នុងការស្វែងរកដំណោះស្រាយ និងជួយគាំទ្រគាត់ក្នុងអំឡុង ដែលមានជំងឺផ្លូវចិត្ត រហូតដល់គាត់អាចចេះគិតបានច្បាស់លាស់ឡើងវិញ។ ការយល់ច្រឡំ៖ ការនិយាយ ឬសាកសួរអំពីការសម្លាប់ខ្លួននឹងអាចធ្វើឲ្យមនុស្សគិតធ្វើបែបនោះតែម្ដង។ ការពិត៖ ជំងឺផ្លូវចិត្ត និងទុក្ខព្រួយផ្សេងៗប៉ះពាល់ទៅលើការគិតរបស់ជនរងគ្រោះ ហើយពេលខ្លះវាក៏អាចជំរុញឲ្យគាត់គិតចង់សម្លាប់ខ្លួនឯងផងដែរ។ ការនិយាយដោយបើកចំហ និងការយកចិត្តទុកដាក់របស់យើង ក្នុងការសាកសួរគាត់ពីការចង់សម្លាប់ខ្លួននេះ នឹងធ្វើឲ្យគាត់ហ៊ាននិយាយអំពីបញ្ហាទាំងនោះ។ វាក៏អាចជួយគាត់ឲ្យមានអារម្មណ៍ថាមិនសូវឯកោ ព្រោះមានអ្នកនៅចាំជួយស្តាប់ពីបញ្ហាក្នុងចិត្តរបស់គាត់ ហើយជួយដោះស្រាយជាមួយគាត់។

ខ) សារស្ដីពីការសម្លាប់ខ្លួន
ការនិយាយប្រាប់អ្នកដទៃពីការលំបាករបស់យើង និងសុំរកការជួយនៅពេលដែលអារម្មណ៍នៃការសម្លាប់ខ្លួនកំពុងញ៉ាំញ៉ើយើង គឺជាការចាំបាច់ណាស់។ ការនិយាយពីការសម្លាប់ខ្លួន ឬបញ្ហាក្នុងចិត្ត មានន័យថាយើងមានភាពរឹងមាំ ហ៊ានប្រឈមមុខជាមួយបញ្ហា ហើយចង់រកដំណោះស្រាយដែលល្អ ជាជាងការបញ្ចប់ជីវិតរបស់ខ្លួនឯង។


“ប្រសិនបើលោក លោកស្រី ឬមនុស្សដែលអ្នកស្គាល់ មានគំនិតចង់សម្លាប់ខ្លួន សូមអញ្ជើញមកឬបញ្ជូនគាត់មកទទួលការពិគ្រោះ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តនៅមន្ទីរពេទ្យកាល់ម៉ែត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការជួយសង្គ្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


