សុខភាព
កុំប្រហែស! បើឃើញសញ្ញាទាំងនេះប្រញាប់ទៅជួបពេទ្យខ្លាចមានជំងឺមហារីកទងសួត
ជំងឺមហារីកទងសួត គឺច្រើនប៉ះពាល់លើបំពង់ខ្យល់ ឬទងសួត និងក្រពេញទឹកមាត់ ជាពិសេសអាចរាលដាលទៅសរីរាង្គផ្សេងទៀត ប៉ុន្តែមហារីកប្រភេទនេះអាចព្យាបាលបាន បើសិនធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ ភាគច្រើនប្រុសៗគ្រប់វ័យ ងាយនឹងកើតមហារីកទងសួត ច្រើនជាងស្រីៗ។

ជំងឺមហារីកទងសួតចែកចេញជាបីប្រភេទគឺ៖
– ដុំក្រពេញ (Carcinoid Tumors)៖ អាចប៉ះពាល់លើសរសៃប្រសាទវិញ្ញាណ និងការបញ្ចេញអ័រម៉ូន។ គេរកឃើញដុំភាគច្រើននៅក្នុងសួត ក្រពះ និងពោះវៀន។
– ដុំទឹកជាមួយដុំក្រពេញ (Adenoid cystic carcinoma)៖ កើតលើក្រពេញទឹកមាត់ និងបំពង់ក ព្រមទាំងអាចមានលើបំពង់ខ្យល់ ក្រពេញទឹកភ្នែក ក្រពេញញើស ស្បូន ផ្នែកខាងក្រៅប្រដាប់ភេទស្ត្រី និងសុដន់ជាដើម។
– មហារីកភ្នាស (Mucoepidermoid carcinoma)៖ ភាគច្រើនកើតនៅលើក្រពេញទឹកមាត់ នៅខាងមុខត្រចៀក។
ចំពោះជំងឺនេះ បើយើងបានធ្វើរោគវិនិច្ឆ័យឲ្យបានរហ័ស និងការព្យាបាលឲ្យទាន់ពេលវេលាគឺអាចបង្ការកុំឲ្យរងផលវិបាកដោយសារជំងឺ និងបង្កជាមហារីកបាន។ រោគសញ្ញាមហារីកប្រភេទនេះអាចនៅចំកណ្ដាល ឬនៅគែមៗបំពង់ខ្យល់ ខណៈរោគសញ្ញាចំកណ្ដាល អាចធ្វើឲ្យស្ទះ និងហូរឈាមលាយឡំ និងមានអាការៈ៖
– ពិបាកដកដង្ហើម
– បញ្ចេញសំឡេងមិនធម្មតាពេលដកដង្ហើម ដោយសារស្ទះបំពង់ខ្យល់ ឬទងសួតរីកធំ
– ក្ដៅខ្លួន ឬក្អកធ្លាក់ស្លេស្ម មកពីការករោគ ពេលខ្លះបង្កឲ្យរលួយជាលិកាសួត និងស្រុតសួតទៀតផង។
– ក្អកធ្លាក់ឈាម ព្រោះមានដំបៅតាមភ្នាសបំពង់ខ្យល់ ជាកត្តាគ្រោះថ្នាក់ មិនថាមកពីមហារីក ឬជំងឺអ្វីផ្សេងឡើយ។
– អ្នកជំងឺមានរោគសញ្ញានៅគែមៗបំពង់ខ្យល់ មិនមានរោគសញ្ញាអ្វីជាក់លាក់នោះទេ។
ក្រៅពីរោគសញ្ញាខាងលើនេះ អាចនៅមានរោគសញ្ញាផ្សេងៗទៀតពាក់ព័ន្ធជំងឺមហារីកទងសួតមួយចំនួនផ្សេងទៀតដែរ បើសិនជាមានការសង្ស័យគួរជួបគ្រូពេទ្យជាបន្ទាន់។
អ្នកជក់បារីជាប្រចាំ និងច្រើនឆ្នាំប្រឈមហានិភ័យខ្ពស់ជាងគេ តែបើផ្ដាច់បានអាចកាត់បន្ថយបានច្រើន ហើយសុខភាពកាន់តែប្រសើរ។ ទោះមិនជក់បារី គ្រាន់តែស្រូបយកផ្សែងបារីដោយអចេតនា ក៏អាចបង្កជាមហារីកដែរ។ ក្រៅពីនេះសារធាតុមានក្នុងហ្វីបប្រូស៊ីម៉ង់ត៍ (Asbestos) និងសារធាតុផ្សេងទៀត ដូចជាសំណ ក្រូមីញ៉ូម និងសារធាតុនីកែល ក៏បង្កជាហានីភ័យកើតជំងឺមហារីកសួតដែរ។ បើនិយាយដល់កត្តាហ្សែន បើគ្នាយើងណាមានបងប្អូន ឬសមាជិកគ្រួសារកើតមហារីកប្រភេទនេះពីមុន យើងក៏អាចប្រឈមដូចគ្នា។
ដើម្បីបង្ការខ្លួនយើងជំងឺប្រភេទនេះ យើងគួរ៖
– ហាត់ប្រាណជាប្រចាំ ដោយចាប់ផ្ដើមបន្តិចម្តងៗ
– ឈប់ជក់បារី៖ អាចស្វែងរកជំនួយវិធីផ្ដាច់បារីពីគ្រូពេទ្យ
– ព្យាយាមនៅឆ្ងាយពីអ្នកជក់បារី អាចប្រាប់សមាជិកគ្រួសារពីផលវិបាកបង្កដោយបារី
– ចៀសវាងសារធាតុគីមី អាចបង្កមហារីក តាមការណែនាំបែបសាមញ្ញៗ ដូចជាពាក់ម៉ាស់ នៅកន្លែងធ្វើការ ការពារករណីស្រូបយកជាតិគីមីទាំងនោះ។
– ញ៉ាំអាហារមានជីវជាតិ ដូចជា បន្លែ ផ្លែឈើ ព្រមទាំងវីតាមីនធម្មជាតិ ចៀសវាងថ្នាំបំប៉ន អាចមានផលប៉ះពាល់ផ្សេងៗ។
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


