សុខភាព
អ្វីជា ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវ?
ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោមហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។
ក) មូលហេតុនៃការរលាក៖
– បង្កពីមេរោគនៅផ្លូវភេទ
– បង្កពីមេរោគនៅផ្លូវនោម
– បង្កពីមេរោគនៅក្នុងឈាម

ខ) រោគវិនិច្ឆ័យ៖
– បណ្ដំរោគសញ្ញាគ្រុនក្ដៅ
• ក្ដៅខ្លួនលើសពី ៣៨អង្សាសេ
• រងាញាក់ (Frissons)
• ឈឺក្បាល
• ចុករោយដងខ្លួន
– រោគសញ្ញា ផ្លូវនោម
• នោមក្ដៅក្រហាយផ្សា
• នោមញឹក
• នោមទាស់
• ស្ទះនោម

– បច្ចេកទេសលូកគូថនឹងចង្អុលដៃ (Toucher rectal) ទទួលដឹងថាប្រូស្ដាតឡើងទំហំតឹង និងមានការឈឺចាប់ខ្លាំង
គ) ការពិនិត្យអមគ្លីនិក ៖
– បន្ទះជ្រលក់ទឹកនោមដើម្បីរកវត្តមានមេរោគ (Bandelette urinaire)
– ការពិនិត្យទឹកនោម (ECBU)
– បណ្ដុះមេរោគក្នុងឈាម (Hémoculture)
– ការពិនិត្យឈាមបន្ថែមរកសញ្ញាបង្ករោគ (NFS, CRP)
ឃ) ផលវិបាកភ្លាមៗ ៖
– ការរាលដាលនៃមររោគក្នុងប្រព័ន្ធឈាម (Septicémie à BGN)
– ស្ទះនោម
– កខ្ទុះនៅនឹងក្រពេញប្រូស្ដាត (Abrès de la prostate)
– រលាយពងស្វាស (Orchi-épididymite)
ង) ការព្យាបាល
– បំបាត់រោគសញ្ញាផ្លូវនោម
– ព្យាបាលការបង្ករោគ

ច) សន្និដ្ឋានរួម
– ជាប្រភេទជំងឺកើតមានញឹកញាប់
– ងាយស្រួលធ្វើរោគវិនិច្ឆ័យ
– ត្រូវការចាំបាច់ការព្យាបាលទាន់ពេល

“សូមបងប្អូនបុរសៗពេញវ័យ មេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺនេះ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មិនដោះឡេនភ្នែកនៅពេលងូតទឹក ប្រឈមគ្រោះថ្នាក់នៃការមើលមិនឃើញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



