សុខភាព
ឆមាសទី ១ ឆ្នាំនេះ កុមារ និងស្ត្រីមានផ្ទៃពោះជាង ៦៦ ម៉ឺននាក់ ទៅពិគ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា
លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣ កក្កដា នេះថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ នេះ មានទារក កុមារ និងស្ត្រីមានផ្ទៃពោះ ចំនួន ៦៦០ ៧៣៨ នាក់ បានទៅពិនិត្យក្រៅ សម្រាកពេទ្យ និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ក្នុងខេត្តសៀមរាប។

លោកបន្តទៀតថា ក្នុងនោះ មានទារក កុមារ និងស្ត្រីមានផ្ទៃពោះចំនួន ៥០៣ ២៣៣ នាក់ បានទៅពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ កើនឡើង ១៨% បើធៀបទៅរយៈពេល ៦ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៤។ ចំណែកកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៩៦ ២៣៧ នាក់ កើន ១៧% ធៀបនឹងឆ្នាំ ២០២៤។ ករណីជំងឺគ្រុនឈាម សម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៣ ៤៧១ នាក់។ ស្ត្រីមានផ្ទៃពោះពិនិត្យតាមដានផ្ទៃពោះ ចំនួន ៥១ ៩៧៩ ករណី សម្រាលកូនចំនួន ៩ ៤៧១ នាក់ ការវះកាត់ទូទៅ ចំនួន ១៦ ១១៨ នាក់ វះកាត់ជំងឺបេះដូងពីកំណើតចំនួន ៥៥០ នាក់។

លោកបានបន្តទៀតថា បច្ចុប្បន្នមន្ទីរពេទ្យមានគ្រែសរុបចំនួន ២ ០៨៧ គ្រែ ក្នុងនោះ ផ្នែកសម្ភពមានចំនួន ២២៧ គ្រែ ដែលមានបុគ្គលិកសរុបចំនួន ២ ៦០០ នាក់។

គួរបញ្ជាក់ថា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ កាលពីរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១ លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ខណៈក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ៤៣ លានដុល្លារអាមេរិក សម្រាប់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះកម្ពុជា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


