សុខភាព
មិនចង់ឲ្យកូនឆ្លងកូវីដនិងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ
ពេលនេះប្រទេសកម្ពុជាកំពុងជួបប្រទះជំងឺ COVID-19 ឆ្លងជាសហគមន៍ ដូចនេះហើយម៉ាក់ប៉ាមានការបារម្ភពីសុខទុក្ខកូនខ្លាំងណាស់។ ជាពិសេសអ្នកមានទារកតូចៗដែលងាយប្រឈមនឹងបញ្ហាឆ្លងជំងឺនានា ហើយអ្វីដែលខ្លាចបំផុតនោះគឺជំងឺ COVID-19 និងជំងឺផ្លូវដង្ហើមដទៃទៀត។

ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដំបូន្មានថា ស្របពេលឥឡូវស្ថិតក្នុងខែត្រជាក់ទៀតនោះ សុខភាពកូនតូចទទួលរងការគំរាមកំហែងខ្លាំងណាស់ពីជំងឺផ្សេងៗដូចជា ជំងឺ RSV ផ្ដាសាយ គ្រុនក្ដៅ ឬជាពិសេស COVID-19
ដូចនេះដើម្បីបង្ការជំងឺអស់ទាំងប៉ុន្មានដូចបានរៀបរាប់ខាងលើក្នុងកាលៈទេសៈបែបនេះ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានណែនាំម៉ាក់ប៉ាមិនគួរឲ្យអ្នកដទៃដែលមិនមែនជាសមាជិកគ្រួសារលេង ឬបី ថើបកូនយើងឡើយ។ ម្យ៉ាងវិញទៀតកុំនាំកូនទៅកន្លែងដែលមានមនុស្សច្រើនដូចជាផ្សារ ហាងទំនិញដទៃទៀត ព្រោះមនុស្សជាច្រើនដែលឃើញទារកថ្លោសៗ មុខមាត់គួរឲ្យស្រលាញ់ អាចនឹងយកដៃទៅប៉ះមុខ ឬសុំពរ ជាហេតុនាំឲ្យឆ្លងរោគ។ ធ្វើបែបនេះត្បិតថាកំណាញ់បន្តិចមែន តែជួយទប់ស្កាត់មេរោគផ្សេងៗឆ្លងមកលើកូនបាន ហើយពេលកូនឈឺអ្នកដែលពិបាកមានតែយើងខ្លួនឯង មិនមាននរណាមកពិបាកជាមួយឡើយ។

លោកក៏ឲ្យណែនាំឲ្យម៉ាក់ប៉ាទាំងអស់ត្រូវប្រយ័ត្នចំពោះខ្លួនឯងដែលជាអ្នកថែទាំកូនផ្ទាល់ ព្រោះយើងក៏ត្រូវចេញទៅក្រៅជួបមនុស្សជាច្រើន។ ដូចនេះពេលចេញទៅណាមកណាត្រូវពាក់ម៉ាស់ និងលាងដៃឲ្យស្អាតជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ហើយពេលត្រឡប់ចូលផ្ទះវិញត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ ព្រោះវាចៀសវាងមេរោគទុំជាប់ខោអាវ។ ទម្លាប់បែបនេះមិនមែនការពារបានតែ COVID-19 ទេ មេរោគដទៃដូចជាព្រូន ផ្សិតក៏យើងអាចទប់ស្កាត់បានដូចគ្នា។
ប្រភេទជំងឺដែលជួបប្រទះច្រើនក្នុងពេលអាកាសធាតុត្រជាក់បែបនេះ មានដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺផ្លូវដង្ហើម និងមេរោគផ្សិត ដែលធ្វើឲ្យយើងគ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក រលាកក្រពះពោះវៀន ហឺត ជំងឺភ្នែកក្រហម។

អាកាសធាតុបែបនេះមិនគួរដាក់កូនតូចមិនគួរគេងក្នុងបន្ទប់ត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់ ឬនាំកូនទៅកន្លែងមានខ្យល់ធ្លាក់ខ្លាំង ហើយស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃ។ ចំពោះមូលហេតុមនុស្សងាយនឹងមានជំងឺអស់ទាំងនោះនារដូវរងា ព្រោះវីរុស អាចរស់នៅក្នុងខ្យល់បានយូរ ហើយមេរោគវីរុសរស់នៅក្នុងខ្យល់ ហើយពេលខ្យល់បក់ទៅប៉ះមនុស្ស អាចចម្លងរោគទាំងនោះតាមរយៈ ច្រមុះ ភ្នែក និងមាត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន
ចុចអាន៖ ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


