KPT+
នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន
អ្នកជំនាញជំងឺឆ្លងបានលើកឡើងថាការរស់នៅដាច់ដោយឡែករយៈពេលយូរអាចបង្កឲ្យមនុស្សយើងមានវិបត្តិផ្លូវចិត្តដោយសារការរាតត្បាតនៃវីរុស COVID-19។ លោក Sandro Galea ព្រឹទ្ធបុរសនៅផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Boston និយាយថាការរស់នៅដាច់ដោយឡែក និងភាពមិនប្រាកដពីរយៈពេលនៃការរស់នៅដាច់ដោយឡែក និងការរាតត្បាតនៃវីរុសនេះអាចធ្វើឲ្យមានជំងឺថប់បារម្ភ។ ដូចនេះគួរយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តពេលនៅផ្ទះ។

១. រក្សាទំនាក់ទំនង
ការរក្សាទំនាក់ទំនងជាមួយអ្នកដទៃដូចជាសមាជិកគ្រួសារ ឬមិត្តភក្តិគឺសំខាន់សម្រាប់សុខភាពផ្លូវចិត្ត។ យើងអាចរក្សាទំនាក់ទំនងជាមួយអ្នកទាំងអស់នេះតាមរយៈការនិយាយទូរស័ព្ទ ផ្ញើសារ ការខលជាវីដេអូ ឬតាមរយៈ បណ្ដាញសង្គមផ្សេងទៀតជាដើម។ ការធ្វើបែបនេះអាចជួយឲ្យយើងដោះស្រាយបញ្ហាដែលជួបប្រទះក្នុងអំឡុងពេលលំបាកនេះបាន។
២. ទម្លាយអំពីការបារម្ភរបស់យើង
នៅក្នុងស្ថានភាពនេះ គ្នាយើងនឹងមានក្ដីបារម្ភ និងអាចមានទាំងការភ័យខ្លាចផង។ ប៉ុន្តែត្រូវចាំថាយើងអាចចែករំលែកការបារម្ភរបស់យើងជាមួយដែលអ្នកទុកចិត្តដូចជាសមាជិកគ្រួសារ ឬមិត្តភកិ្តជាដើម ហើយការធ្វើបែបមិនត្រឹមជួយខ្លួនយើងទេ នៅអាចជួយដល់ទាំងនោះផងដែរ។
៣. ថែរក្សាសុខភាព

ការថែសុខភាពបានល្អ ឬអត់គឺមានផលប៉ះពាល់ទៅលើអារម្មណ៍របស់យើង។ នៅអំឡុងពេលនៅផ្ទះ យើងអាចនឹងមានទម្លាប់មួយចំនួនដែលមិនល្អចំពោះសុខភាព។ ដូចនេះ គួរញ៉ាំអាហារដែលមានសុខភាពល្អ ផឹកទឹកគ្រប់គ្រាន់ និងហាត់ប្រាណ។ ចៀសវាងការផឹកគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំញៀន។ យើងអាចចេញទៅក្រៅម្នាក់ឯង ឬជាមួយសមាជិកគ្រួសារដើម្បីដើរ ឬរត់ហាត់ប្រាណក្នុងករណីមិនមានការបិទប្រទេស ឬហាមឃាត់ណាមួយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព មានន័យថាត្រូវនៅឆ្ងាយពីអ្នកដទៃពី១,៥ទៅ២ម៉ែត្រ ឬអាចហាត់ប្រាណនៅផ្ទះត្រឹមតែ១០នាទីក៏បាន។
៤. បន្ថយការអានព័ត៌មាន
អំឡុងពេលបែបនេះ ការតាមដានព័ត៌មានច្រើនអាចមានផលប៉ះពាល់ដល់ផ្លូវចិត្ត។ ដូចនេះគួរកំណត់ពេលវេលាទៅលើការអាន មើល ឬស្តាប់ព័ត៌មាន រួមទាំងការប្រើប្រាស់បណ្ដាញសង្គម។ យើងអាចកំណត់ពេលវេលាច្បាស់លាស់ក្នុងការតាមដានព័ត៌មាន ឬមើលព័ត៌មានត្រឹមតែពីរដងក្នុងមួយថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖តាមដានព័ត៌មានបែបរន្ធត់អំឡុងពេលកូវីដ ១៩ គ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្ត
៥. ធ្វើសកម្មភាពដែលយើងចូលចិត្ត

ប្រសិនជាអ្យើងបារម្ភ ភ័យខ្លាច ឬឯកោ យើងអាចនឹងលែងធ្វើសកម្មភាពដែលចូលចិត្តទៀត។ យកល្អយើងគួរបន្តធ្វើសកម្មភាពទាំងអស់នោះ ឬរៀនអ្វីថ្មីៗអំឡុងពេលនៅផ្ទះ។ យើងអាចអានសៀវភៅដែលខ្លួនចូលចិត្ត ឬតាមបណ្ដាញអ៊ីនធើណេត ស្តាប់ចម្រៀង ឬលេងហ្គេមផ្សេងៗដូចជាល្បែងប្រាជ្ញា ផ្គុំពាក្យ ឬគូររូបជាដើម។ ក្រៅពីនេះ យើងអាចរកមើលវគ្គសិក្សាខ្លីនៅលើបណ្ដាញអ៊ីនធើណេតដែលទាក់ទងនឹងការងារ ឬអ្វីថ្មីៗដែលយើងចាប់អារម្មណ៍។
៦. គិតពីទម្លាប់ប្រចាំថ្ងៃថ្មី
ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចនឹងមានការផ្លាស់ប្តូរអំឡុងពេលនេះ។ យើងគួររៀនសម្របខ្លួន និងបង្កើតទម្លាប់ថ្មីដែលមានផលល្អសម្រាប់យើងទាំងផ្លូវកាយ និងចិត្ត។ យើងអាចសរសេរកិច្ចការរួមទាំងការងារផ្ទះដែលយើងចង់ធ្វើពេញមួយថ្ងៃ ហើយយើងក៏ត្រូវបំពេញកិច្ចការទាំងនេះដែរ។ ក្នុងនោះយើងអាចកំណត់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចការនីមួយៗ។
៧. គេងឲ្យបានគ្រប់គ្រាន់

ការគេងឲ្យបានគ្រប់គ្រាន់អាចជួយដល់ផ្លូវចិត្តរបស់យើង។ ដូចនេះគួររក្សាពេលវេលានៃការចូលគេងរបស់យើងឲ្យបានទៀងទាត់។
៨.ស្វែងយល់ពីសិទ្ធការងារ និងអត្ថប្រយោជន៍
យើងអាចនឹងបារម្ភពីបញ្ហាលុយកាក់ ក៏ដូចជាការងារពេលនៅផ្ទះ ហើយបញ្ហានេះអាចប៉ះពាល់ខ្លាំងដល់ផ្លូវចិត្តរបស់យើង។ ដូចនេះយើងគួរនិយាយជាមួយថ្នាក់លើអំពីការធ្វើការពីផ្ទះ និងស្វែងយល់ពីសិទ្ធការងារ ឬអត្ថប្រយោជន៍ផ្សេងៗសម្រាប់បុគ្គលិក។ ការយល់ដឹងលម្អិតអាចជួយកាត់បន្ថយការបារម្ភរបស់យើងបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សម្រួលភាពតានតឹង អំឡុងការរាលដាលវីរុសកូវីដ-១៩ ដោយវិធីទាំងនេះ
ចុចអាន៖ គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


