KPT+
កុំភ័យ!៥ យ៉ាងនេះយុវវ័យអាចទទួលបានក្នុងពេលដែលសាលានៅបិទទ្វារ
មហាវិទ្យាល័យនិងសាកលវិទ្យាល័យជាច្រើន នៅតែសម្រេចចិត្តថា តើពេលណានឹងត្រូវបើកសាលាពួកគេឡើងវិញ។ បន្ទាប់ពីបានបិទទ្វារដោយសារវីរុសរាតត្បាត ហើយនិស្សិតជាច្រើន កំពុងខ្វល់ខ្វាយនៃចន្លោះឆ្នាំសិក្សារបស់ពួកគេ។
អ្នកសម្របសម្រួលក្រុមស្រាវជ្រាវ ដែលពិនិត្យមើលផលប៉ះពាល់នៃការគំលាតឆ្នាំ បានបង្ហាញពីវិធី ៥ យ៉ាង ដែលនិស្សិតអាចទទួលបានអត្ថប្រយោជន៍ ពីបទពិសោធន៍នៃគំលាតឆ្នាំសិក្សានេះ ៖
១. ឆ្លៀតពេលកាត់បន្ថយសម្ពាធពីសាលាបង្វឹកផ្លូវចិត្ត
អ្វីដែលសំខាន់ គឺដោយសារសម្ពាធនៅក្នុងសាលាឬវិទ្យាល័យជាច្រើន ដែលមានចន្លោះប្រហោងបានផ្ដល់ឲ្យសិស្សនូវអ្វីដែលខុសគ្នាទាំងស្រុង។

នៅសាលាអាចមានសម្ពាធច្រើន ទាំងកិច្ចការសាលា និងកិច្ចការផ្សេងទៀត ដូច្នេះបើរៀននៅផ្ទះ សិស្សអាចបន្ថយអារម្មណ៍តានតឹង ទាំងនោះបានមួយកម្រិតចូរឆ្លៀតពេលនេះបង្វឹកការធ្វើសមាធិ និងពត់លត់ដំសុខុមាលភាពផ្លូវចិត្តឡើងវិញទៀត។
២. កសាងភាពចាស់ទុំជាងមុន
ការឈប់សម្រាកពីការអប់រំជាផ្លូវការ អាចជួយឲ្យសិស្សមានការយល់ដឹងកាន់តែច្រើនពីសង្គមសព្វថ្ងៃ ឬអ្វីដែលជាគោលបំណងរបស់សាលា។ ជាលទ្ធផល អាចឲ្យនិស្សិតចាប់ផ្ដើមមានផ្នត់គំនិតជាមួយនឹងភាពចាស់ទុំជាងមុន និងផ្ដោតអារម្មណ៍បានល្អពេលស្នាក់នៅផ្ទះ។
ឆ្នាំដែលមានគម្លាតនេះ អាចផ្ដល់នូវឱកាសដើម្បីឲ្យសិស្សរកឲ្យឃើញនូវចំណាប់អារម្មណ៍ថ្មី និងអាចបានធូរស្បើយបានខ្លះ។ ឧទាហរណ៍មួយ គឺនិស្សិតដែលបានចំណាយពេលគម្លាតមួយឆ្នាំរបស់គាត់ ធ្វើការជាមគ្គុទ្ទេសក៍ដ៏ពូកែ បទពិសោធន៍នោះនាំឱ្យគាត់ក្លាយជាអ្នកជំនាញផ្នែកគ្រប់គ្រងធនធានបរិស្ថាន។
៣. ជំរុញអនុវត្តការសិក្សាដោយវិន័យផ្ទាល់ខ្លួន

តើការឈប់សម្រាក អាចបន្ថយល្បឿននៃការសិក្សារបស់សិស្សដែរឬទេ? តាមពិតការស្រាវជ្រាវដែលធ្វើឡើងដោយសេដ្ឋវិទូនៅមហាវិទ្យាល័យ Middlebury និងសាកលវិទ្យាល័យ North Carolina នៅ Chapel Hill បានរកឃើញថា វាផ្ទុយពីការពិត។
ការសិក្សាបានរកឃើញថា និស្សិតដែលបានចំណាយពេលនៃចន្លោះឆ្នាំនេះ អាចទទួលបានពិន្ទុ ១៥ ដល់ ២៥ ពិន្ទុខ្ពស់ជាងការព្យាករណ៍។ ប្រសិនបើពួកគេស្នាក់នៅផ្ទះ ហើយខំសិក្សា ពួកគេនឹងមានពេលវេលាសម្រាប់ស្រាវជ្រាវបន្ថែមទៀត ជាងនៅសាលាដែលចូលចិត្តចំណាយការកម្សាន្ត ជាមួយក្រុមមិត្តពួកគេ។
៤. ស្វែងរកឥណទានសិក្សា
យ៉ាងហោចណាស់កម្មវិធីគំលាតឆ្នាំសិក្សា ក៏ផ្ដល់ឱកាសៀឲ្យសិស្សទទួលបានឥណទានសិក្សានៅមហាវិទ្យាល័យផ្សេងៗគ្នាបានដែរ។ សាលាផ្សេងទៀត ក៏បានកំណត់កម្មវិធីដែលរួមបញ្ចូល ជំនួយហិរញ្ញវត្ថុនៅពេលណាដែលចាំបាច់សម្រាប់សិស្ស។
៥. រៀនប្រើឯករាជ្យភាព

វាមិនចាំបាច់សិស្ស ត្រូវនៅជាប់នឹងកម្មវិធីសិក្សាជាផ្លូវការ ឬកំណត់ខ្លួនឯងឲ្យមានសកម្មភាពតែមួយ រហូតនោះទេ។
ក្នុងចន្លោះពេលនេះ ត្រូវចេះស្វែងរកបទពិសោធន៍ការងារ នៅក្នុងអាជីពដែលយើងបានរៀន ដូចជាធ្វើសេវាកម្មសហគមន៍ យល់ដឹងអំពីបរិស្ថាន ឬស្វែងយល់ពីវប្បធម៌ផ្សេងទៀតកាន់តែប្រសើរ ។
ទោះយ៉ាងណា ការព្យួរការសិក្សានៅមហាវិទ្យាល័យក្នុងកំឡុងពេលមានរោគរាតត្បាត អាចជួយឲ្យពួកគេទទួលបានបទពិសោធន៍នៅក្រៅសាលា ដូចដែលពួកគេចង់បាននាឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ៤ យ៉ាងសម្រាប់យុវវ័យដែលចង់បានការងារដំបូង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


