KPT+
តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់
ក្នុងកាលៈទេសៈរាជរដ្ឋាភិបាលចេញវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ បានតម្រូវឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ មិនត្រូវចេញក្រៅបើមិនចាំបាច់។ ការនៅក្នុងផ្ទះយូរថ្ងៃអាចធ្វើឲ្យគ្នាយើងមានអារម្មណ៍តប់ប្រមល់ និងអាចកើតស្រេ្ដសផងដែរ។
វិធីសាស្រ្តដែលល្អក្នុងការធ្វើឲ្យខ្លួនយើងធន់នឹងស្ថានភាពពេលនេះបានគឺការថែទាំសុខភាពរបស់យើងឲ្យរឹងមាំ មិនមានបញ្ហាស្ត្រេស។
១. ហាត់ប្រាណ និងញ៉ាំអាហារល្អចំពោះសុខភាព

វាជាការសំខាន់ណាស់ដែលយើងត្រូវបញ្ចេញញើសក្នុងអំឡុងពេលនៅតែក្នុងផ្ទះនេះ វាមិនត្រឹមតែជួយឲ្យរាងកាយយើងមានសុខភាពល្អទេ តែការហាត់ប្រាណក៏ជួយកាត់បន្ថយស្ត្រេសផងដែរ។ ការហាត់ប្រាណបានជាប្រចាំត្រឹម៣០នាទីក្នុងមួយថ្ងៃ ក៏ជួយឲ្យយើងមានអារម្មណ៍ល្អ។ ក្រៅពីការហាត់ប្រាណ គ្នាយើងក៏គួរគេងឲ្យបានគ្រប់គ្រាន់ចន្លោះពីប្រាំពីរទៅប្រាំបីម៉ោងក្នុងមួយយប់។
ដូចគ្នាដែរ ក្នុងពេលនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃច្រើន ហើយងាកមកញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ អាចប្រឆាំងនឹងជំងឺផ្សេងៗបាន។
២. រក្សាទំនាក់ទំនង

ថ្វីបើយើងមិនអាចចេញទៅណាបាន តែយើងនៅមានបណ្ដាញសង្គមសម្រាប់ទាក់ទងជាមួយគ្រួសារបាន។ ការចែករំលែកក្ដីកង្វល់ ជាមួយនរណាម្នាក់ ឬគ្រួសារ នឹងជួយយើងកាត់បន្ថយអារម្មណ៍តានតឹងបាន។ យ៉ាងណា គ្នាយើងត្រូវចាំថា ថ្វីបើយើងអាចប្រើបណ្ដាញសង្គមសម្រាប់ទាក់ទងគ្នាមែន តែក៏មិនគួរប្រើច្រើនពេកដែរ ព្រោះអាចនាំឲ្យយើងមានអារម្មណ៍មិនល្អ ពេលឃើញព័ត៌មានច្រើនពីកូវីដ១៩។
៣. បង្កើតភាពរីករាយក្នុងគ្រួសារ

ទោះមិនអាចចេញក្រៅបាន ក៏យើងមិនត្រូវភ្លេចការបង្កើតសកម្មភាពសប្បាយក្នុងគ្រួសារដែរ។ ការសម្រាក ញ៉ាំកាហ្វេជាមួយសមាជិកគ្រួសារ ជជែកពីនេះពីនោះ ឬលេងជាមួយកូន សុទ្ធតែអាចជួយសម្រួលអារម្មណ៍កុំឲ្យយើងគិតតែរឿងកូវីដ១៩ នាំឲ្យស្ត្រេសកាន់តែខ្លាំង។
៤. កុំអានព័ត៌មានកូវីដ-១៩ ច្រើនពេក

ការតាមដានព័ត៌មានកូវីដ១៩ ច្រើនពេកអាចនាំឲ្យយើងកើតស្ត្រេស និងអាចហត់នឿយផងដែរ។ មួយវិញទៀត នៅលើបណ្ដាញសង្គមអាចមានការផ្សាយពាក្យចចាមអារ៉ាមច្រើនទាក់ទងនឹងកូវីដ១៩ ដែលនាំឲ្យយើងអានច្រើនកាន់តែមានអារម្មណ៍មិនល្អ។ ក្នុងចំណុចនេះ យើងគួរចេះជ្រើសរើសព័ត៌មានសម្រាប់អាន នឹងប្រាកដថាជាព័ត៌មានមានប្រភពច្បាស់លាស់ និងជឿជាក់បាន។ ផ្ទុយពីតាមដានបញ្ហាកូវីដ១៩ ច្រើន ចូរងាកមកតាមដានព័ត៌មាននិយាយពីសុខភាព និងអានព័ត៌មានណាដែលមើលទៅហាត់ផ្ដល់កម្លាំងចិត្តដល់យើង ជាជាងឃើញតែពីបញ្ហាបង្កដោយកូវីដ១៩៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូវីដមិនទាន់ទៅណា! ប្រសិនមានសមាជិកក្នុងផ្ទះឆ្លងជំងឺ ត្រូវការពារដោយវិធីទាំងនេះ
ចុចអាន៖ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


