KPT+
មនុស្សស្រីម្នាក់ នៅនឹករលឹកសង្សារចាស់ឬអត់ មើលសញ្ញាទាំងនេះ
មើលដឹងថា មនុស្សស្រីម្នាក់នៅស្រឡាញ់ឬនៅនឹកអតីតសង្សាររបស់ខ្លួនឬអត់ អាចសម្គាល់បានដោយទង្វើទាំងប៉ុន្មានខាងក្រោមនេះ។
នាងនិយាយពីអ្នក៖ បើអតីតមិត្តស្រីនៅតែនិយាយពីអ្នកជាមួយមិត្តភក្តិ ឬសាច់ញាតិ នោះបានន័យថា ក្នុងចិត្តរបស់នាងនៅតែមានអ្នកមិនទាន់រលុប។ ទោះជួនកាលនាងនិយាយពីរឿងមិនល្អខ្លះក៏ដោយ ក៏បញ្ជាក់ថានាងនៅតែនឹក នៅតែចង់ជួបអ្នកមិនលែង។

នាងផ្លាស់ប្តូររូបរាងរបស់ខ្លួន៖ ប្រសិនបើសម្គាល់ឃើញមិត្តស្រីស្រកទម្ងន់ខ្លាំង ឬមើលទៅស្លេកស្លាំងដូចមិនសូវបានគេងគ្រប់គ្រាន់ ឬស្លៀកពាក់និងតុបតែងខ្លួនស្អាតៗប្លែក ក្រោយបែកគ្នា ច្បាស់ណាស់ថា នាងនឹកអ្នកមិនភ្លេចទេ។
នាងចង់ណាត់ជួបអ្នកម្ដងទៀត៖ ជាទូទៅមនុស្សអស់ចិត្តនឹងគ្នា ប្រាកដជាគ្មានអារម្មណ៍ចង់ជួប ឬចង់ឃើញគ្នាទៀតឡើយ។ ប៉ុន្តែសម្រាប់នារីម្នាក់ដែលនៅសល់ចិត្តនឹកស្នេហ៍ចាស់ នាងចង់ជួប ហើយក៏ព្យាយាមរកវិធីដើម្បីបានឃើញអ្នក។

នាងផ្ញើសារឬខលមករកអ្នក៖ តើមានគូស្នេហ៍បែកគ្នាប៉ុន្មានគូទៅដែលមកចំណាយពេលផ្ញើសារ ឬខលរកគ្នាទៀត បន្ទាប់ពីចែកផ្លូវគ្នា? គឺមានតែមនុស្សមិនទាន់អស់ចិត្តស្រឡាញ់នឹងឯង ដែលមិនហត់ក្នុងការផ្ញើសារសួរសុខទុក្ខ ឬខលចង់ឮសម្លេងគេមិនសូវខាន។
នាងទៅកន្លែងដែលអ្នកទៅ៖ នាងព្យាយាមបង្កើតភាពចៃដន្យគ្រប់កន្លែងដែលអ្នកទៅ ដើម្បីបានជួបមុខអ្នក។ មិនថា រោងកុន ចំណតឡានក្រុង ផ្សារ ឬកន្លែងដែលអ្នកចូលចិត្ត នាងតែងមានវត្តមាននៅទីនោះជារឿយៗ។

នាងនៅតែប្រចណ្ឌអ្នក៖ មនុស្សឈប់ស្រឡាញ់គ្នាឯណា មកតាមហួងហែង ប្រចណ្ឌសង្សារចាស់ទៀត? មូលហេតុនេះហើយដែលប្រាប់អ្នកច្បាស់ៗថា នាងនៅតែមិនឈប់នឹក ហើយក៏នៅស្រឡាញ់អ្នកនៅឡើយ។
នាងមិនព្រមមានអ្នកផ្សេង៖ មនុស្សស្រីម្នាក់ដែលអស់ចិត្តនាងនឹងព្យាយាមបំភ្លេចអ្នក ដោយពេលខ្លះវិធីរបស់នាងគឺ ជ្រើសយកអ្នកថ្មីជំនួស។ ប៉ុន្តែបែកគ្នាយូរមកហើយ នាងនៅតែគ្មានអ្នកណា នោះជាសញ្ញាមួយប្រាប់ថា នាងមិនទាន់ឈប់នឹកអ្នកទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EGR
ចុចអាន៖ មនុស្សស្រី៧ ប្រភេទដែលបុរសពិបាកទុកជាគូអនាគត ទោះបីស្រលាញ់ស្ទើរលេបក្តី
ចុចអាន៖ រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្តរងគ្រោះធ្ងន់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


