KPT+
មិនធ្លាប់ដឹងសោះ! អ្នកកើតខែកក្កដា ជាមនុស្សដែល…
មនុស្សកើតខែកក្កដាជាបុគ្គលដែលខ្វល់ខ្វាយពីមនុស្ស សត្វក្នុងពិភពលោក ហើយគេនឹងមិនអត់ទោសឲ្យខ្លួនឯងជាដាច់ខាត បើសិនជាមិនបានជួយអ្វីទៅកាន់ពិភពលោកដែលត្រូវការជំនួយ។ ដោយសារតែគេតែងស្វែងយល់ថាជីវិតពិតជាពិបាកណាស់ ដូចនេះគេព្យាយាមជួយទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ និយាយរួមមនុស្សនេះគិតពីអ្នកដទៃជាជាងគិតពីខ្លួនឯង។

គេក៏ជាមនុស្សដែលតែងតែពោរពេញដោយក្តីស្រឡាញ់ ហើយអ្វីដែលសំខាន់បំផុតនោះគឺគ្រួសារ សង្ខេបខ្លីថា គ្រួសារជាអ្វីៗគ្រប់យ៉ាងសម្រាប់គេ។ មនុស្សនេះសំបកក្រៅមើលទៅរឹងរូស ប៉ុន្តែមានចិត្តទន់ភ្លន់។ ខាងក្រៅមានចរិតមានៈបន្តិច តែមានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងសាច់ឈាមណាស់។
អ្នកមានកំណើតក្នុងខែកក្កដា បើសិនជាធ្វើអ្វីគឺតស៊ូដល់ទីបំផុត មានការតស៊ូខ្ពស់ យកចិត្តទុកដាក់ពីអ្នកជុំវិញខ្លួន ស្រឡាញ់អ្នកទៃមិនលម្អៀង ហើយក៏រឹងមាំណាស់ដែរ។ ជាបុគ្គលដែលសម្បូរមនោសញ្ចេតនាអាណិតអាសូរទៀតផង។
ជាមនុស្សរួសរាយតាំងពីក្នុងពោះម៉ែ មិនសូវចេះប្រកាន់អ្វីច្រើន ប៉ុន្តែបើនិយាយដល់ការងារគឺយកចិត្តទុកដាក់មិនមែនខ្ជីខ្ជានោះទេ ពោលគឺលេងដឹងលេង ការងារដឹងការងារ។ ម្យ៉ាងទៀតជីវិតដែលគេតែងតែចង់បានគឺ សន្តិភាព មិនចំណូលប្រកួតប្រជែងអីខ្លាំងក្លានោះទេ។
ចំពោះទំនាក់ទំនងស្នេហា គេស្រឡាញ់គ្មានការសង្ស័យទេ ប៉ុន្តែច្រើនតែឆេវឆាវ ដែលនេះធ្វើឱ្យខ្លួនឯងពិបាកក្នុងការបង្ហាញការស្រឡាញ់ឱ្យបានពេញលេញដល់គូស្នេហ៍។ ធម្មតាក្នុងចិត្តឯកាណាស់ ប៉ុន្តែគេក៏សម្ដែងដូចគ្មានរឿងអី ដើម្បីការពារមនុស្សសំខាន់ក្នុងបេះដូង។

ចំណុចមិនល្អវិញគឺថា មិនចូលចិត្តបង្ហាញបញ្ហាប្រាប់អ្នកដទៃឱ្យដឹង ចូលចិត្តលាក់ទុក្ខណាស់ ដែលនេះរមែងធ្វើឱ្យគេយកសម្ដីអ្នកផ្សេងទៅគិតច្រើន ហើយពេលខ្លះវាក៏នាំឱ្យគ្មានទំនុកចិត្តលើខ្លួនឯង។ ជួនកាលគ្មានហេតុផល ស្ងាត់ៗពេក រហូតដាច់ទំនាក់ទំនងតែញឹកហ្នឹង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


