KPT+
ដឹងទេ! អ្នកកើតខែតុលាមានបុគ្គលិកលក្ខណៈបែបណា?
មនុស្សកើតខែតុលាមានធាតុខ្យល់ តំណាងដោយជញ្ជីង ដែលមានន័យថា តុល្យភាព និងសេចក្តីចុះសម្រុងគ្នា។ ពួកគេចូលចិត្តដោះស្រាយបញ្ហាដើម្បីស្វែងរកចំណុចប្រសព្វមួយ និងបង្កើតលំនឹងចំពោះគ្រប់ផ្នែកនៃជីវិត។

ជាមនុស្សមានទំនាក់ទំនងល្អជាមួយអ្នកដទៃ មិនលម្អៀង និងចុះសម្រុងជាមួយគេច្រើន នេះជាភាពខ្លាំងរបស់គេហើយ។ ចូលចិត្តស្វែងរកសេចក្តីសុខ សន្តិភាព ពូកែរាប់អាន និយាយសន្ទនា ដែលនេះជាលក្ខណៈពិសេសរបស់ខែតុលា។ មិនចូលចិត្តកុហក និងអត់ចេះច្រណែនគេឯងផ្ដេសផ្ដាសឡើយ ។

រឿងដែលមនុស្សជំពូកនេះមិនអាចនៅស្ងៀមបានគឺ រឿងអយុត្តិធម៌។ នៅពេលដែលមានរឿងអយុត្តិធម៌គេតែងតែចូលខ្លួនទៅជួយតវ៉ាទាមទាររកភាពយុត្តិធម៌ឲ្យបុគ្គលនោះវិញ ហើយគេរមែងជឿជាក់នូវអ្វីដែលគេធ្វើ គឺត្រឹមត្រូវ ។

ជាមនុស្សចូលចិត្ក្តធ្វើការ មានទំនួលខុសត្រូវ តែងតែកំណត់គោលដៅរបស់ខ្លួន ហើយព្យាយាមសម្រេចគោលដៅ។ តែពេលខឹងម្ដងៗ គួរឱ្យខ្លាចណាស់ ពោលគឺស្ងប់ដូចសមុទ្រគ្មានខ្យល់ បើហ៊ានតែជះដាក់យើង យើងមុខតែឈ្លក់យ៉ាងវេទនា។

ទោះយ៉ាងនោះក្ដី បើរឿងស្នេហាវិញ គេជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយភ្លែតត្រូវគ្នាវិញបាត់ និយាយរួមទៅគេមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ និងមិនងាយបំភ្លេចនោះទេ។ គេក៏ជាមនុស្សស្មោះជាមួយស្នេហ៍ លើកតែមានមនុស្សធ្វើបាបចិត្ត គេនឹងក្លាយជាមនុស្សសោះកក្រោះហៅលែងឮ។ មួយទៀត អាចជាប្រភេទមនុស្សដែលមានការប្រចណ្ឌច្រើនផងដែរ។

ផ្ទុយនឹងភាពវិជ្ជមាន អ្នកកើតខែតុលា និយមតាមចិត្តអ្នកដទៃ ហើយខ្លាចគេអន់ចិត្ត និងខ្លាចគេមិនសុខសប្បាយ។ ចុងក្រោយខ្លួនឯងរែកពន់ទុក្ខតែឯង ព្រោះផ្គាប់ចិត្តគេយ៉ាងណាក៏ផ្គាប់មិនចេះត្រូវ។ ហើយអ្វីដែលជាគុណវិបត្តិធំបំផុតនោះគឺ តែងតែស្ទាក់ស្ទើរ ងាយនឹងប្រើគំនិតខ្លួនឯងផ្តោតទៅលើអ្នកដទៃ នេះហើយគឺជាចំណុចគួរឲ្យប្រុងប្រយ័ត្ន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


