KPT+
រឿងមួយចំនួនដែលហ្វេនៗមិនចង់បានពី idol របស់ពួកគេ
ការមានអ្នកតាមដានច្រើនលើបណ្តាញសង្គម ត្បិតតែពុំមែនវាស់វែងបានពិតប្រាកដ អំពីកម្រិតប្រជាប្រិយភាព ប៉ុន្តែបានក្លាយជាចំណុចលេចធ្លោដែរ សម្រាប់អ្នកបង្កើតកេរ៍ឈ្មោះនាសម័យកាលនេះ។
ប៉ុន្តែសូមប្រុងប្រយ័ត្នដែរចំពោះសកម្មភាពខាងក្រោមដែលធ្វើឱ្យទំហំហ្វេនអាចរបេះបាន ឬគុណតម្លៃដើរថយក្រោយ៖
១ អាយដលអួតអាង

មនុស្សអួតអាង ដំបូងៗធ្វើឱ្យបានការស្ងើចសរសើរខ្ពស់និងទាក់ទាញចំណាប់អារម្មណ៍ តែចុងក្រោយទៅ មនុស្សម្នាគេនឹងនាំគ្នាជ្រេញស្អប់ ហើយអ្នកក្រោយៗនឹងមើលឃើញចំណុចមិនល្អនេះ។ បុគ្គលជោគជ័យពិតប្រាកដ សំដៅលើការដាក់ខ្លួនរមទម្យនិងទន់ភ្លន់ មានចំណេះឬទេពកោសល្យលើសពីអ្វីដែលហ្វេនបានគិត ប្រសើរជាង គេរំពឹងខ្ពស់ស្រាប់តែពេលដឹងការពិតបែរជាដូចប៉េងប៉ោងខ្សោះខ្យល់។
២ អាយដល Fake
មនុស្សប្រឹងសម្តែងតាមការតុបតែងស្លៀកពាក់ មានចរិតរាយមាយនឹងសម្ភារៈនិយម ផុសរូបភាពលើសពីជីវភាពខ្លួនពិត និយាយស្តីលក្ខណៈរៀបចំផ្លូវការ និងមិនមានទំនាក់ទំនងពិតមួយជាមួយហ្វេនៗ សម្តីផ្អែមដូចស្ករ ឮហើយខ្លាច ឬមួយក៏មានសកម្មភាពផ្សេងៗដែលសម្គាល់ញយដងថាជាការរៀបចំ នឹងអន្តរាយដល់ទំនាក់ទំនងពិតលើបណ្តាញសង្គម។

៣ អាយដល តួឯក
មនុស្សមានចរិតមានតែឯងលើកំពូល មិនចែករំលែក មិនជួយគ្នា មិនមានចិត្តទូលាយ បិទដោយអស្មិមានៈ មានការរើសអើងក្រុម បក្ស និងមានចរិតអវិជ្ជមានខ្សោយទំនាក់ទំនង ខ្សោយជំនាញទន់ នឹងជោគជ័យដំបូងៗហើយទទួលបានការរិះគន់នោពេលក្រោយ។
៤ អាយដលបង្កជម្លោះដើម្បីបានល្បី
វិធីឈ្លោះអ្នកល្បីឱ្យខ្លួនបានគេស្គាល់ដែរ ជាវិធីចោលម្សៀតដែលមានអ្នកធ្វើច្រើននាពេលនេះ។ តើអ្នកយល់របៀបម៉េចដែលថា នឹងមានហ្វេនតាមគាំទ្រយូរអង្វែងជាមួយបុគ្គលិកលក្ខណៈមនុស្សចង់ល្បីរបៀបនេះ?
៥ អាយដលទើសនិងរិះគន់
មនុស្សទើសនិងរិះគន់មានចំនួនប្រមាណជា៥០០ដង បើធៀបនឹងទំហំអ្នកដែលចេះមកជួយលើកទឹកចិត្តគ្នាលើបណ្តាញសង្គម។ ពួកគេយល់ថាពួកគេនឹងមានហ្វេនច្រើនដោយវិធីនេះ គឺធ្វើជាវីរបុរសខាងវែកញែកជួយចង្អុលកំហុសរបស់អ្នកដទៃ ជាន់បានកាន់តែកប់រឹតតែល្អ ហើយគិតថា ទង្វើនេះមានការសាទរច្រើន។
៦ អាយដល មិនដឹងធ្វើការអីមានជំនាញអី

ស្រាប់តែល្បីលើហ្វេសប៊ុកតាមរយៈព្រឹត្តិការណ៍មួយចំនួនដែលមិនដឹងជាមានមុខរបរអ្វី ជំនាញអ្វីឱ្យពិតប្រាកដ ចំណែកការងារប្រចាំថ្ងៃ គឺលេចមុខជានិច្ច បង្ហាញមុខធ្វើដូចបុគ្គលសំខាន់ ។
៧ អាយដលចែកអំណោយ
ការចែកអំណោយហើយផុស វាប្រៀបដូចជា ការសម្តែងល្ខោនប្រើតួអង្គក្នុងតម្លៃថោកព្រោះអ្នកក្រីក្រទាំងនោះ គ្នាមិនបានដឹងអំពីអំពើកេងចំណេញ និងមិនអាចចៀសរួចព្រោះស្ថានភាពទ័លក្រ។ មនុស្សដែលកេងចំណេញ និងយកផលអំពីស្ថានភាពកម្សត់នៃជីវិតអ្នកដទៃ ជាមនុស្សដែលបាត់បង់ការគោរព ធ្វើម្តេចមានហ្វេនយូរអង្វែង?
៨ អាយដលបណ្ឌិត
តារាប្រភេទនេះ អួតសញ្ញាប័ត្រ ហ្នឹងប្រវត្តិការងារវែងអន្លាយខុសពីការពិត ដែលតាមពិតលទ្ធផលតិចតួចណាស់ប្រៀបនឹងទំហំផុស។ ផុសរូបថតកម្មវិធីផ្លូវការ លើឆាក សរសេរអួតតែពីខ្លួនឯង គ្មានលោះថ្ងៃ ហើយដែលយុវវ័យក្រឡេកពេលណាឆ្អែតចិត្តពេលនោះព្រោះជាបណ្ឌិតដែលចំណាយពេលជាមួយ Caption ហួសហេតុ។
៩ អាយដលតែងខ្លួនលើស
ធ្លាប់ឃើញមែនដែរទេ បុគ្គលដែលបង់បោយមិនមើលប្រាណ ឬត្រេកត្រអាលនឹងសម្ភារៈនិយមរហូតដល់ក្លាយជាចំណុចស៊ីបនៃការចំអកឡកឡឺយ? ពាក់អាវធំសឹងគ្រប់កម្មវិធី មិនថាទីណាជាទីណា? សំញ៉ែងអលង្ការស្រោចខ្លួន ? ការសម្តែងណាមួយដែលមិនមែនជាជីវភាពពិត រមែងមើលឃើញឆ្គងទើស ហើយរាល់ចំណុចឆ្គងទើសទាំងនោះនាំមកនូវអន្តរាយដល់ការងារនិងស្នាដៃ។
ប្រសិនអ្នកមានចំណុចបីក្នុងចំណោមទាំង៨ កុំបាច់ឆ្ងល់ថា ហេតុអ្វីមានគេ Likes ច្រើនបែរជាហ្វេនពិតប្រាកដមានតែការរិះគន់អវិជ្ជមាន?
ប្រែសម្រួល៖ Mr Tomorrow
ប្រភព៖ CelebLife
ចុចអាន៖ ជឿទេថា មនុស្សនិយមរិះគន់អ្នកដទៃ ចម្រើនតែសត្រូវ ឲ្យខ្លួនឯងប៉ុណ្ណោះ!
ចុចអាន៖ ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


